មើល​ទិដ្ឋភាព​ថ្ងៃ​គម្រប់​ខួប១៩០ឆ្នាំ​ និង​ប្រវត្តិ​របស់ ​Clarks

មើល​ទិដ្ឋភាព​ថ្ងៃ​គម្រប់​ខួប១៩០ឆ្នាំ​ និង​ប្រវត្តិ​របស់ ​Clarks

ស្បែកជើង​ម៉ាក ​Clarks បាន​ប្រារព្ធ​កម្មវិធី​គម្រប់​ខួប១៩០ឆ្នាំ តាំង​ពី​ថ្ងៃ​ទី១១, ១២, ១៣ ខែ​ធ្នូ​កន្លង​ទៅ​នៅ​ផ្សារ​ទំនើប ​Aeon ដោយមាន​មនុស្ស​ចូល​រួម​គាំទ្រ​យ៉ាង​ច្រើន​កុះករ។

 

ជាក់​ស្ដែង​ស្បែកជើង​ម៉ាក Clarks គឺ​មាន​ក្រុមហ៊ុននៅ​ស្រុក Somerset ដែល​បាន​ផលិត​ស្បែកជើង ដែល​ត្រឹមត្រូវ​តាម​សណ្ឋាន​ជើង​មនុស្ស​មាន​ភាព​ល្បី​ល្បាញ​តាំង​ពី​ឆ្នាំ ១៨២៥ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ។ ក្រោយ​មក Clarks បាន​បន្ត​សក្ដានុពល​នៃ​ការ​ផលិត​ស្បែក​ជើង​របស់​ខ្លួន​ជា​ថ្មី​ម្ដង​ទៀត​នៅ​ឆ្នាំ ១៩៤៩ ដោយ​លោក Nathan Clark បាន​រចនា​ម៉ូដ​ស្បែកជើង ដែល​មាន​បាត​កៅស៊ូ​ក្រែប​ហៅ​ថា Desert Boot ហើយ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​កុះករ​ពី​សំណាក់​អតិថិជន​កោត​សរសើរ ដែល​ប្រើ​មិន​ចេះ​សាំ​អស់​រយៈ​ពេល ៦៥ឆ្នាំ​មក​ហើយ ​មក​ដល់​បច្ចុប្បន្ន ។

 

 

មើល​ទិដ្ឋភាព​ថ្ងៃ​គម្រប់​ខួប១៩០ឆ្នាំ​ និង​ប្រវត្តិ​របស់ ​Clarks

 

 

ក្រុមហ៊ុន Clarks Group រចនា ផលិត និង​ចែកចាយ​ស្បែកជើងយ៉ាង​សំបូរ​បែប​សម្រាប់បុរស-​ស្ត្រី និង​កុមារ ​ហើយ​ទទួល​បាន​ភាព​ល្បីល្បាញ​ទូទាំង​ពិភពលោក​ដោយ​សារ​គុណភាព​ម៉ូដ និង​មាន​ផាសុកភាព​របស់​វា។ ទាំងអស់​នេះ​ជា​ការ​លើក​ឡើង​របស់​កញ្ញា វណ្ណ ចាន់​សេរីរ័ត្ន ជា​មន្ត្រី​ផ្នែក​ទីផ្សារ​របស់​ស្បែកជើង​ Clarks ។

 

កញ្ញា បាន​បន្ត​ទៀត​ថា Clarks ធ្វើ​ពិធី​គម្រប់​ខួប១៩០ឆ្នាំ​នេះ​ឡើង​គឺ​គ្រាន់​តែ​ចង់​បង្ហាញ​ដល់​អតិជន​ទាំងអស់​បាន​យល់​ពី​ប្រវត្តិ​របស់​ស្បែកជើង​​ Clarks ពី​ស្បែក​ជើង​ធម្មតាៗ​ទៅ​ជា​ស្បែក​ជើង​មាន​លក្ខណៈ​ជា ​Technology ច្រើន​ដែល​រចនា​ម៉ូដពី​ស្បែក​សត្វ​សុទ្ធ និង​ពេល​ពាក់​ចូល​ទៅ​ក្នុង​ជើង​គឺ​មាន​ផាសុកភាព​ល្អ។

 

មើល​ទិដ្ឋភាព​ថ្ងៃ​គម្រប់​ខួប១៩០ឆ្នាំ​ និង​ប្រវត្តិ​របស់ ​Clarks

 

ការ​គម្រប់​ខួប​១៩០ឆ្នាំ​របស់​ស្បែកជើង​ម៉ាក Clarks នេះ​មិន​ត្រឹម​តែ​ចង់​បង្ហាញ​ពី​អត្ថប្រយោជន៍​របស់​ស្បែក​ជើង​ជូន​ដល់​អតិថិជន​បាន​ស្គាល់​នោះ​ទេ ​ថែម​ទាំង​មាន​កាដូជា​ច្រើន​សម្រាប់​អ្នក​ចូលរួម​ថែម​ទៀត​ផង ដូចជា​ ទទួល​បាន​សៀវភៅ​កត់​កំណត់ត្រា​របស់​ Clarks មួយ​ក្បាល និង​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​២០% ភ្លាមៗ កាន់​តែ​ពិសេស​ជាង​នេះ​ទៀត​គឺ រាល់​ការ​ទិញ​ស្បែកជើង​មួយ​គូ​អាច​ទទួល​បាន​នាឡិកា ម៉ាក Clarks មួយ​ភ្លាម​តែ​ម្ដង។

 

មើល​ទិដ្ឋភាព​ថ្ងៃ​គម្រប់​ខួប១៩០ឆ្នាំ​ និង​ប្រវត្តិ​របស់ ​Clarks

 

មើល​ទិដ្ឋភាព​ថ្ងៃ​គម្រប់​ខួប១៩០ឆ្នាំ​ និង​ប្រវត្តិ​របស់ ​Clarks

 

ខាង​ក្រោម​នេះ​ជា​វិដេអូ​ដែល​ជា​បង្ហាញ​ពី​ទិដ្ឋភាព​គម្រប់​ខួប ១៩០ឆ្នាំ របស់​ស្បែក​ជើង Clarks៖

 

 

អត្ថបទ៖ ការ​ផ្សាយពាណិជ្ជកម្ម