យុវជន​នៃ​សមាគម​មួយ​​ចែក​​សម្ភារៈ​សិក្សា​​ លើក​ទឹក​ចិត្ត​​សិស្សានុសិស្ស​​ជន​បទ​ឲ្យ​ខំ​រៀន

យុវជន​មួយ​ក្រុម​នៃ​សមាគម សកម្មភាព​ ផ្នត់​គំនិត យុវជន វិជ្ជមាន (Positive Youth Mental Activities ​​) ហៅ​កាត់​ថា PYMA បាន​នាំ​យក​អំណោយ​​​ជា​សម្ភារៈ​សិក្សា​ ដែល​ជា​ថវិកា​​រៃ​អង្គាស​ផ្ទាល់​របស់​សមាគម​ចុះ​ចែក​ដល់​​​សិស្ស​​​​នៃ​អនុវិទ្យាល័យ​​​ស្រុក​ព្រៃ​កប្បាស នៅ​វត្ត​ព្រៃ​កប្បាស ឃុំ​ព្រៃ​កប្បាស ខេត្ត​តាកែវ កាល​ពី​ថ្ងៃ​សៅរ៍ ទី​១២ ​ខែ​​វិច្ឆិកា កន្លង​ទៅ​នេះ​ ដើម្បី​​លើក​​ទឹក​​ចិត្ត​​ដល់​​សិស្សានុសិស្ស​​តាម​​ជន​បទ​​​ឲ្យ​ខិត​ខំ​រៀន​សូត្រ។

យុវជន​នៃ​សមាគម​មួយ​​ចែក​​សម្ភារៈ​សិក្សា​​ លើក​ទឹក​ចិត្ត​​សិស្សានុសិស្ស​​ជន​បទ​ឲ្យ​ខំ​រៀន
 
សម្រាប់​​អំណោយ​​ជា​សម្ភារៈ​សិក្សា​​​ ចែក​ជូន​ដល់​សិស្ស​​អនុវិទ្យាល័យ​​​​ព្រៃ​កប្បាស​ រួម​មាន​ដូច​ជា​​ សៀវភៅ​សរសេរ ប៊ិច​ ខ្មៅ​ដៃ ជា​ពិសេស​រង្វាន់​​​​ជ័យ​លាភី​សម្រាប់​សិស្ស​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​មួយ​ ថ្នាក់​ទី​៧ ​ទី ៨​ និង​ ទី​៩ ទទួល​បាន​​​រង្វាន់​​​​កង់​​មួយ​គ្រឿង កាតាប​ស្ពាយ​មួយ រួម​ទាំង​​សម្ភារៈ​សិក្សា​មួយ​ចំនួន​ទៀត។

ក្រៅ​ពី​សកម្មភាព​ចែក​អំណោយ​ ក្រុម​យុវជន​​ PYMA ក៏​មាន​ការ​​​​​ចូល​រួម​​ចែក​រំលែក​ពី​បទ​ពិសោធន៍​នៃ​ការ​រៀន​សូត្រ ការ​អប់​រំ​ពី​ទស្សន​វិជ្ជា ការ​គិត​វិជ្ជមាន ការ​អប់​រំ​សាសនា​ និង​សីលធម៌​ ដល់​សិស្ស​​ផង​ដែរ។ ​​​

លោក ឆេង ឌីរ៉ូ អ្នក​ផ្ដើម​គំនិត​ម្នាក់​នៃ​សមាគម​ PYMA បាន​​លើក​ឡើង​​ចំពោះ​​សកម្មភាព​ចែក​អំណោយ​​​​ដែល​មាន​ការ​ចូល​រួម​ពី​​ក្រុម​និស្សិត​​​​​ក៏​ដូច​ជា​ព្រះ​សង្ឃ​​​​​​ថា៖ “តាម​ពិត​ទៅ​ ការ​​ចែក​អំណោយ​​នេះ​ មិន​មែន​ជា​​គោល​បំណង​ធំ​របស់ PYMA ទេ តែ​គោល​បំណង​​សំខាន់​របស់​ PYMA គឺ​ចង់​ចូល​រួម​ស្និទ្ធស្នាល​ជា​មួយ​សិស្សានុសិស្ស ​ចែក​រំលែក​បទ​ពិសោធន៍​ល្អ​ៗ​អំពី​ការ​អប់រំ។ ដោយ​សារ​តែ សិស្សានុសិស្ស​តាម​ខេត្ត​ ខ្សោយ​​ ខ្វះ​ការ​ជំរុញ​ទឹក​ចិត្ត​​លើ​ការ​​សិក្សា​អប់រំ ការ​អាន​សៀវភៅ និង​កង្វះ​ខាតនូវ​​ព័ត៌មាន​មួយ​ចំនួន” ។​​​​

យុវជន​នៃ​សមាគម​មួយ​​ចែក​​សម្ភារៈ​សិក្សា​​ លើក​ទឹក​ចិត្ត​​សិស្សានុសិស្ស​​ជន​បទ​ឲ្យ​ខំ​រៀន
 
នេះ​​​ជា​លើក​ទី​​​បី​ហើយ​ដែល​ ​សមាគម​ក្រុម​យុវជន​ PYMA ​ធ្វើ​សកម្មភាព​សប្បុរសធម៌​​​។ ​​កាល​ពី​ឆ្នាំ​​កន្លង​ទៅ PYMA ធ្លាប់​បាន​​ចុះ​ចែក​​​អំណោយ​​ជា​សម្ភារៈ​សិក្សា​ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​សិស្ស​​​​​នៃ​អនុវិទ្យាល័យ​ព្រៃ​កប្បាស​និង​ជំរុញ​ឲ្យ​​ពួក​គេ​មាន​ការ​ខិត​ខំ​ប្រឹង​ប្រែង​រៀន​សូត្រ។ នៅ​ពេល​ខាង​មុខ​ សមាគម​ក្រុម​យុវជន​ PYMA នឹង​មាន​បំណង​​ពង្រីក​សកម្មភាព​​​ជួយ​សង្គម​នេះ​ទៅ​តាម​បណ្ដា​ខេត្ត​ផ្សេង​ៗ​​ទៀត​​ផង​ដែរ៕​​​​​

យុវជន​នៃ​សមាគម​មួយ​​ចែក​​សម្ភារៈ​សិក្សា​​ លើក​ទឹក​ចិត្ត​​សិស្សានុសិស្ស​​ជន​បទ​ឲ្យ​ខំ​រៀន

យុវជន​នៃ​សមាគម​មួយ​​ចែក​​សម្ភារៈ​សិក្សា​​ លើក​ទឹក​ចិត្ត​​សិស្សានុសិស្ស​​ជន​បទ​ឲ្យ​ខំ​រៀន

យុវជន​នៃ​សមាគម​មួយ​​ចែក​​សម្ភារៈ​សិក្សា​​ លើក​ទឹក​ចិត្ត​​សិស្សានុសិស្ស​​ជន​បទ​ឲ្យ​ខំ​រៀន

យុវជន​នៃ​សមាគម​មួយ​​ចែក​​សម្ភារៈ​សិក្សា​​ លើក​ទឹក​ចិត្ត​​សិស្សានុសិស្ស​​ជន​បទ​ឲ្យ​ខំ​រៀន

យុវជន​នៃ​សមាគម​មួយ​​ចែក​​សម្ភារៈ​សិក្សា​​ លើក​ទឹក​ចិត្ត​​សិស្សានុសិស្ស​​ជន​បទ​ឲ្យ​ខំ​រៀន

យុវជន​នៃ​សមាគម​មួយ​​ចែក​​សម្ភារៈ​សិក្សា​​ លើក​ទឹក​ចិត្ត​​សិស្សានុសិស្ស​​ជន​បទ​ឲ្យ​ខំ​រៀន

យុវជន​នៃ​សមាគម​មួយ​​ចែក​​សម្ភារៈ​សិក្សា​​ លើក​ទឹក​ចិត្ត​​សិស្សានុសិស្ស​​ជន​បទ​ឲ្យ​ខំ​រៀន

យុវជន​នៃ​សមាគម​មួយ​​ចែក​​សម្ភារៈ​សិក្សា​​ លើក​ទឹក​ចិត្ត​​សិស្សានុសិស្ស​​ជន​បទ​ឲ្យ​ខំ​រៀន
 
យុវជន​នៃ​សមាគម​មួយ​​ចែក​​សម្ភារៈ​សិក្សា​​ លើក​ទឹក​ចិត្ត​​សិស្សានុសិស្ស​​ជន​បទ​ឲ្យ​ខំ​រៀន
យុវជន PYMA
 
អត្ថបទ៖ មាន រតនា
រូបភាព​៖ ទូរសព្ទ​ដៃ ​​​​​​, ប្រភពផ្តល់ឲ្យ