រក​ឃើញ​​អ្នក​ឈ្នះ​រង្វាន់​អ្នកទេសចរ​ទី​២៨​លាន​​ ទៅ​​លេង​ប្រទេស​​ថៃ


រក​ឃើញ​​អ្នក​ឈ្នះ​រង្វាន់​អ្នកទេសចរ​ទី​២៨​លាន​​ ទៅ​​លេង​ប្រទេស​​ថៃ

បុរស​ឥណ្ឌា​​​​ម្នាក់ ​​រួម​ជា​មួយ​​គ្រួសារ​​ ​បាន​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​នៅ​ពេល​ដែល​មាន​ការ​​ទទួល​ស្វាគមន៍​​​​ដ៏​ធំ​​មួយ​​​នា​ព្រលាន​យន្តហោះ​ សុវណ្ណភូមិ​ ប្រទេស​ថៃ បន្ទាប់​ពី​​លោក​បាន​ក្លាយ​ជា​អ្នក​​ទី​២៨​លាន ដែល​​​ទៅ​ទស្សនា​ប្រទេស​ថៃ​ក្នុង​ឆ្នាំ​នេះ។

 

រក​ឃើញ​​អ្នក​ឈ្នះ​រង្វាន់​អ្នកទេសចរ​ទី​២៨​លាន​​ ទៅ​​លេង​ប្រទេស​​ថៃ
 

អ្នក​ទេស​ចរ​ឥណ្ឌា​មហា​សំណាង​មាន​ឈ្មោះ​ Singh Sundeep Kumar បាន​ឈ្នះ​​​សំបុត្រ​ធ្វើ​ដំណើរ​​​​តាម​យន្តហោះ​ទៅ​មក​​​ទៅ​​ប្រទេស​ថៃ កន្លែង​ស្នាក់​នៅ​៤​យប់ រួម​​ជា​មួយ​ទូរសព្ទ​ដៃ​ Smartphone 4G មួយ​គ្រឿង។

 

លោក Kumar បាន​និយាយ​ថា នេះ​ជា​លើក​ទី​មួយ​ហើយ​សម្រាប់​​លោក​ដែល​បាន​​មក​ទស្សនា​ប្រទេស​ថៃ ​ដោយ​មាន​គម្រោង​ទៅ​លេងនៅទី​ក្រុង​បាងកក និង​ទីក្រុង​ Pattaya ជា​មួយ​គ្រួសារ​។

 

យោង​តាម​អាជ្ញាធរ​​ទេសចរ​ថៃ លោក​ Kumar គឺ​ជា​​អ្នក​ទេសចរ​ឥណ្ឌា​ម្នាក់​ក្នុង​ចំណោម​អ្នក​ទេសចរ​ជាតិ​ឥណ្ឌា​ ១​លាន​នាក់ ដែល​បាន​មក​ទស្សនា​​ប្រទេស​ថៃ​ក្នុង​ឆ្នាំ​នេះ។

 

លោក Juthaporn Rerngronasa អនុប្រធាន​​នៃ​​អជ្ញាធរ​ទេស​ចរ​ថៃ បាន​​ឲ្យ​ដឹង​ថា​ចំនួន​​អ្នក​ទេសចរ​មក​ទស្សនា​ប្រទេស​ថៃ​ឆ្នាំ​នេះ​គឺ​រំពឹង​ថា​​កើន​ដល់​ចំនួន​ ២៨,៨ លាន​នាក់។ ចំនួន​អ្នក​មក​ទស្សនា​​ក្នុង​អំឡុង​​ពេល​១០​ខែ​ដំបូង បាន​កើន​ត្រឹម​ ២៤,៧៥ ភាគ​រយ​គិត​ពី​ឆ្នាំ​មុន។ ៦០​ភាគ​រយ​នៃ​អ្នក​មក​ទស្សនា​គឺ​​មក​ពី​អាស៊ី ៣០​ភាគ​រយ​មក​ពី​អឺរ៉ុប និង​អាមេរិក និង​១០​ភាគ​រយ​ទៀត​​មក​ពី​បណ្ដា​ទ្វីប​ផ្សេង​ៗ។

 

កាល​ពី​ខែ​វិច្ឆិកា​កន្លង​ទៅ អ្នក​ទេស​ចរ​ជន​ជាតិ​ន័រវេស​ម្នាក់​​ក៏​ទទួល​បាន​ការ​ស្វាគមន៍​​នា​ព្រលាន​យន្តហោះ Phuket ដូច​លោក Kumar ដែរ ដែល​បាន​ក្លាយ​ជា​អ្នក​ទេស​ចរទី​ ២៦​លាន៕

 

រក​ឃើញ​​អ្នក​ឈ្នះ​រង្វាន់​អ្នកទេសចរ​ទី​២៨​លាន​​ ទៅ​​លេង​ប្រទេស​​ថៃ
 

ចុចអាន៖ ស្ត្រី​ម្នាក់លោត​សម្លាប់​ខ្លួន បែរ​ជា​ស្លាប់​បុរស​ចំណាស់​​​អង្គុយ​​ពី​ក្រោម​មិន​ដឹង​ខ្លួន

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ coconuts​​