បញ្ជូន​បុរស​ម្នាក់​ធ្វើ​ឲ្យ​ផ្ទុះ​ប៊ិច​កែឆ្នៃ​ស្លាប់​មិត្តភក្តិ មក​តុលាការ​សាកសួរ​

ភ្នំពេញ: បុរស​ម្នាក់​ដែល​បាន​ធ្វេស​ប្រហែល​ធ្វើ​ឲ្យ​ផ្ទុះ​ប៊ិច​កែឆ្នៃ​ស្លាប់​មិត្តភក្តិ ត្រូវបាន​នគរបាលខណ្ឌ​សែន​សុខ​បញ្ជូនមក​តុលាការ នៅ​ព្រឹក​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៥ នេះដើម្បី​ធ្វើការ​សាកសួរ​របស់លោក​ព្រះរាជអាជ្ញារង អ៊ុំ សុភ​ក្តិ ។​

 បុរស​រូបនេះ​ឈ្មោះ សំ ស្នា អាយុ​២៦​ឆ្នាំ មុខរបរ​កម្មករ ត្រូវបាន​នគរបាល​ខ​ណ្ឌ​សែនសុខ​បញ្ជូនមក​តុលាការ ដោយ​ភ្ជាប់​សេចក្តីសន្និដ្ឋាន​ពីបទ មនុស្សឃាត​ដោយ​អចេតនា ប្រព្រឹត្ត​កាលពី​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៥ នៅមុខ​ឃ្លាំង​លក់​ការ៉ូ យីហោ SHចំណុច​ផ្លូវ​២០០៤ ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។​

​បទល្មើស​មនុស្សឃាត​ដោយ​អ​ចេតនា តាម​មាត្រា​២០៧ នៃ​ក្រមព្រហ្មទណ្ឌ កំណត់ការផ្តន្ទាទោស​ពី ១​ឆ្នាំទៅ​៣​ឆ្នាំ និង ពិន័យ​ជា​ប្រាក់​ពី ២​លាន​រៀល​ទៅ​៦​លាន​រៀល ។

​សូមបញ្ជាក់ថា​ជនរងគ្រោះ​ដែល​ស្លាប់​នោះ ឈ្មោះ ធី ធាង ភេទ​ប្រុស អាយុ​២៨​ឆ្នាំមុខរបរ​ជា​អ្នកធ្វើការ នៅ​ក្រុមហ៊ុន​លក់​ការ​រ៉ូ SH មាន​ស្រុកកំណើត​នៅ​ភូមិ​ច្រនាង ឃុំសម្បូរ ស្រុក​ប្រាសាទ​សម្បូរ ខេត្តកំពង់ធំ​។​

​តាម​សាក្សី បាន​និយាយថា នៅមុន​កើតហេតុ​គឺ ជនរងគ្រោះ បានឃើញ​កាបូប​ដាក់លុយ​ពណ៌​ខ្មៅ​មួយ​។ ពេល​ឃើញ ជនរងគ្រោះ បាន​ដើរទៅ​រើស​យកមក​មើលហើយ​នៅក្នុង​កាបូប​នោះ មាន​ឃើញ​កាត​ទាហាន​មួយ បន្ទាប់មក​ក៏បាន​ឃើញប៊ិច ពណ៌​ខ្មៅ​មួយ​ដើម​។ បន្ទាប់ពី​ឃើញ​ប៊ិច ហើយ​ជនរងគ្រោះ​បាន​យក​ប៊ិចនោះ មក​សរសេរ បាន​ពាក្យ​ពីរ​ទៅ​បី​ម៉ាត់ ក៏​ស្រាប់តែ​ឃើញ​ប៊ិច​នោះ ចម្លែកដោយមាន​កន្លែង ចុច​ផ្សេង​មួយទៀត​។ ពេលនោះ ជនរងគ្រោះ បាន​ចុច​ដោយដាក់​ចុង​ប៊ិច មក​ត្រង់​ខ្លួន​ផ្នែក​ខាងឆ្វេង ស្រាប់តែ​ប៊ិច​នោះ មាន​សំលេង​ផ្ទុះ​ដូចជាផាវ​។ គាត់​បាន​ក្រឡេក​ទៅ​មើល​ជនរងគ្រោះ បាន​ដួល​ទៅ​លើដី​បាត់ ទៅហើយ។ ភ្លាមនោះ គាត់​បាន​លើក​ជនរងគ្រោះ ស្រាប់តែ​ឃើញ ជនរងគ្រោះ មានស្នាម​ត្រូវ​ក្រោម​ក្លៀក ខាងឆ្វេង​ដូចជា គ្រាប់កាំភ្លើង បន្ទាប់មក​គាត់ បាន​ដឹកជនរងគ្រោះ​ទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​លោកសង្ឃ​។ តែ​ជា​អកុសល ពេលទៅដល់មន្ទីរពេទ្យ ជនរងគ្រោះ បាន​ស្លាប់​ទៅហើយ គឺ​ស្លាប់​ដោយសារ ត្រូវ​គ្រាប់ប៊ិច​នោះ​នៅជាប់​ក្នុង​ខ្លូន​។​

​ក្រោយពី​កើតហេតុ កម្លាំង​សមត្ថកិច្ច បានមក​ដល់ និង​សព​ត្រូវបាន​យកទៅ​តំកល់ នៅវត្ត​ស្ទឹងមានជ័យ ដើម្បី​រង់ចាំ​កម្លាំង​ជំនាញ ចុះមក​វះកាត់​យក​ក្បាល​គ្រាប់​នោះ​ចេញដើម្បី​ពិនិត្យ​រកហេតុ​ផល ពិតប្រាកដ​។​

​ក្រោយពី​​មាន​ករណីនេះ​កើតឡើង​ភ្លាម កម្លាំង​សមត្ថកិច្ច​ខណ្ឌ​សែន​សុខ បានស្រាវជ្រាវ រហូត​ឈានដល់​ឃាត់ខ្លួន​បុរស​សង្ស័យ​ម្នាក់ ជុំវិញ​ករណី​ប៊ិច​ចម្លែកដែល​ចុច​ហើយ​ផ្ទុះ​បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់ កាលពី​ថ្ងៃ​យប់​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ២០៥​នោះ ។​

​បុរស​សង្ស័យ ដែល​ត្រូវបាន​កម្លាំង​សមត្ថកិច្ច ខណ្ឌ​សែន​សុខ ស្រាវជ្រាវ និង​ចាប់ខ្លួននោះ ឈ្មោះ​សំ ស្នា អាយុ​២៦​ឆ្នាំ ជា​កម្មករ​លើក​គ្រឿងសំណង់​ក្រុមហ៊ុន​លក់ការ៉ូ SH ជាមួយ​ជនរងគ្រោះ​ដែរ​។​

​ក្រោយ​ការឃាត់ខ្លួន ជនសង្ស័យ បាន​និយាយថា ការពិត​ខ្លួន គ្មាន​ចេតនា​សម្លាប់ជនរងគ្រោះ​នោះទេ ព្រោះ​នៅ​យប់​ថ្ងៃកើតហេតុ​នោះ ខ្លួន​និង​ជនរងគ្រោះ បានរើស​ប៊ិច​១​ដើម នៅ​ជិត​ធុងសំរាម ដោយ​មិនដឹងថា ជា​ប៊ិច​កែច្នៃ​កាំភ្លើង​នោះទេដោយ​នាំគ្នា​យកមក​មើល ហើយ​ពេលនោះ​ពួកគេ​ទាំង​២​នាក់ បាន​ដណ្តើម​ប៊ិកច​គ្នា​យកមក​មើល ក៏​ត្រូវចំ​គន្លឹះ​ប៊ិច​បណ្តាលអោយ​ផ្ទុះ​ចំ ជនរងគ្រោះ​ដួល ទៅ​លើដីបាត់ទៅហើយ​៕​R

បញ្ជូន​បុរស​ម្នាក់​ធ្វើ​ឲ្យ​ផ្ទុះ​ប៊ិច​កែឆ្នៃ​ស្លាប់​មិត្តភក្តិ មក​តុលាការ​សាកសួរ​

បញ្ជូន​បុរស​ម្នាក់​ធ្វើ​ឲ្យ​ផ្ទុះ​ប៊ិច​កែឆ្នៃ​ស្លាប់​មិត្តភក្តិ មក​តុលាការ​សាកសួរ​
បញ្ជូន​បុរស​ម្នាក់​ធ្វើ​ឲ្យ​ផ្ទុះ​ប៊ិច​កែឆ្នៃ​ស្លាប់​មិត្តភក្តិ មក​តុលាការ​សាកសួរ​