សម្តេច​សខេង ប្រកាស​តម្លើង​ស័ក្តិ​ដល់​ប៉ូលិស​ចរាចរណ៍ ដែល​ផាកពិន័យ​លើ​មន្ត្រី​ថ្នាក់​ធំ ពិសេស​រដ្ឋមន្ត្រី ដែល​បើកឡាន​ល្មើសច្បាប់​

ភ្នំពេញ: ​ក្នុង​ពិធី​ប្រកាស​សមាសភាព​គណៈកម្មាធិកា​រ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក នា​ព្រឹក​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៥ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានប្រកាស​តម្លើង​ស័ក្តិ​ជូន​នគរបាល​ចរាចរ​ណ៍ ដែល​ផាកពិន័យ​ចំពោះ​មន្ត្រី​ថ្នាក់​ធំ ទាំង​ស៊ីវិល និង​កងកម្លាំង​អាវុធ ជាពិសេស រដ្ឋមន្ត្រី​តែម្តង បើសិន​បើករថយន្ត​ល្មើសច្បាប់​។​

​ក្នុង​ពិធី នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៥ សម្តេច​ក្រឡាហោម សខេង ក៏បាន​អំពាវនាវ​ដល់​អ្នក ដែល​ចង់​ធ្វើ​អន្តរាគមន៍ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍ ត្រូវ​តេ​ទូរស័ព្ទ មក​សម្តេច​ដោយផ្ទាល់​។

​ជាមួយគ្នា​នោះ សម្តេច​សខេង ក៏បាន​ស្នើ​សមត្ថកិច្ច ផាកពិន័យ​លើ​រដ្ឋមន្ត្រី ឬ​អ្នកធំ​ណា ដែល​ជិះឡាន ល្មើសច្បាប់​ឲ្យ​ខាងតែបាន​។ សម្តេច សន្យាថា ប៉ូលិស​ចរាចរណ៍​នោះ នឹង​បាន​ឡើង​ស័ក្តិ​ថែមទៀត​៕​

សម្តេច​សខេង ប្រកាស​តម្លើង​ស័ក្តិ​ដល់​ប៉ូលិស​ចរាចរណ៍ ដែល​ផាកពិន័យ​លើ​មន្ត្រី​ថ្នាក់​ធំ ពិសេស​រដ្ឋមន្ត្រី ដែល​បើកឡាន​ល្មើសច្បាប់​
សម្តេច​សខេង ប្រកាស​តម្លើង​ស័ក្តិ​ដល់​ប៉ូលិស​ចរាចរណ៍ ដែល​ផាកពិន័យ​លើ​មន្ត្រី​ថ្នាក់​ធំ ពិសេស​រដ្ឋមន្ត្រី ដែល​បើកឡាន​ល្មើសច្បាប់​
( រូបភាពពីហ្វេសប៊ុកគណបក្សប្រជាជនកម្ពុជា )