ទទួលទានឪឡឹកជួយឲ្យអ្នកស្រក់ទម្ងន់ ២ផោន​ក្នុងពេល ៥ថ្ងៃ

ឪឡឹកជាមួយឈើមួយប្រភេទដែលសម្បូរទៅដោយជាតិសសៃ និងទឹកដែលធ្វើឲ្យអ្នកមាន​អារម្មណ៍ឆ្អែត និង​ជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារ។ ជាមួយគ្នានេះផងដែរ ឪឡឹក​ក៏អាច​លាងសម្អាត​ជាតិពុលពីរាងកាយ និងសម្រក់ទម្ងន់ផងដែរ។
 
ទទួលទានឪឡឹកជួយឲ្យអ្នកស្រក់ទម្ងន់ ២ផោន​ក្នុងពេល ៥ថ្ងៃ
ទទួលទានផ្លែឪឡឹកធ្វើជារបបអាហាររយៈពេល​ ៥ថ្ងៃ នឹងជួយសម្អាត​រាងកាយ ហើយ​ជួយសម្រក់ទម្ងន់ដែលលើសបាន​ថែមទៀត។ តែ​ទន្ទឹម​នឹងនេះផងដែរ អ្នក​ត្រូវ​ផឹក​ទឹក​ឲ្យបាន ៨កែវជារៀងរាល់ថ្ងៃ ខណៈពេលអនុវត្ត​របបអាហារមួយនេះ។ បន្ទាប់ពី​អនុវត្តបាន​ ៥ថ្ងៃ អ្នក​ត្រូវ​សម្រាក ១សប្តាហ៍សិន ទើប​ចាប់ផ្តើម​អនុវត្ត​ឡើងវិញម្តង​ទៀត។
អាហារ​ពេលព្រឹក អនុវត្តរៀងរាល់ថ្ងៃ៖ យក​ផ្លែឡឹកមួយចំណិតធំដែលមាន​ទម្ងន់ ៣០០ ទៅ ៣៥០ ក្រាម បរិភោគជំនួសបរិភោគនៅពេល​ព្រឹកជាមួយនឹងតែបៃតង ឬកាហ្វេក៏បាន។
ថ្ងៃទី ១
អាហារថ្ងៃត្រង់៖ សាច់គោឆ្អិន ១០០ក្រោម, បាយមួយកូនចានជាមួយទឹកជ្រលក់ប៉េងបោះ និងឪឡឹកមួយចំណិត។
អាហារពេលល្ងាច៖ ឈឺស ៥០ក្រាម, នំប៉័ងដុត​មួយចំណិត។
ថ្ងៃទី ២
អាហារថ្ងៃត្រង់៖ នំប៉័ងអាំង, សាច់មាន់(សាច់ទ្រូង) ឆ្អិន ៥០ក្រាម, ឪឡឹកមួយចំណិត។
អាហារពេលល្ងាច៖ ត្រីអាំង ១០០ក្រាម, នំប៉័ងអាំងមួយចំណិត, សាឡាត់មួយចាន។
ថ្ងៃទី ៣
អាហារថ្ងៃត្រង់៖ spaghetti (មីអ៊ីតាលី) ៣០ក្រាម ជាមួយឈឺ និងប៉េងប៉ោះ, ឪឡឹកមួយចំណិត។
អាហារពេលល្ងាច៖ យកសាឡាត់មួយចានដែលធ្វើពី​ប៉េងប៉ោង, ត្រសក់, បន្លែសាឡាដ៏, ខ្ទឹម និង​ម្រេច, ឈឺសស្រស់ ៥០ក្រាម, ឪឡឹកមួយចំណិត។

ថ្ងៃទី ៤
អាហារថ្ងៃត្រង់៖ ស៊ុបបន្ថែមួយចាន, នំប៉័ងអាំងមួយចំណិត, សាច់មាន់​ឆ្អិន ៥០ក្រាម, ឪឡឹកមួយចំណិត។
អាហារពេលល្ងាច៖ ដំឡូងបារាំង ២មើម, សាឡាត់មួយចាន, ឪឡឹកមួយចំណិត។
ថ្ងៃទី ៥
អាហារថ្ងៃត្រង់៖ សាច់គោឆ្អិន ៥០ក្រាម ជាមួយនឹងផ្សិត, នំប៉័ងអាំងមួយចំណិត, ឪឡឹកមួយចំណិត។
អាហារពេលល្ងាច៖ ឈីសស្រស់ ៥០ក្រាម, នំប៉័ងអាំង ២ចំណិត, ឪឡឹកមួយចំណិត៕
សូមព្យាយាម​អនុវត្តតាម​វិធីខាងលើ​នេះ​ឲ្យ​បាន​ទៀងទាត់​ អ្នកនឹងទទួលបាន​លទ្ធផល​គួរជាទីពេញចិត្ត៕
ដោយ៖ Senghong
ប្រភព៖ justnaturallife

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ទទួលទានឪឡឹកជួយឲ្យអ្នកស្រក់ទម្ងន់ ២ផោន​ក្នុងពេល ៥ថ្ងៃ