បណ្តា​សហគ្រិន​នៅ​វៀតណាម​ដាក់​ទិស​ដៅ​នូវ​ភាព​អាច​ទ្រទ្រង់​រួច

ប្រទេស​វៀតណាម ៖ លេខាធិការ​សហព័ន្ធ​យុវជន​បក្សកុម្មុយនិស្ត​ក្រុង​ហូ​ជី​មិ​ញ​ឲ្យ​ដឹង​ថា សហគ្រិន​វ័យក្មេង​នៅ​បណ្តា​ប្រទេស​អាស៊ាន គួរតែ​ធានា​បាន​នូវ​បរិយាកាស​អាច​ទ្រទ្រង់​រួច​លើ​ការ​ប្រកប​អាជីវកម្ម ក៏​ដូច​ជា​មុខ​ជំនួញ ។

លោក Nguyen Phi Long បាន​លើក​ឡើង​ប្រាប់​ទៅ​អ្នកជំនួញ​វ័យក្មេង​ចំនួន​៦៥​នាក់ ដែល​មាន​ពី​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង​១០ រួម​ទាំង​ប្រទេស​ចិន ជប៉ុន និង​កូរ៉េ​ខាងត្បូង នៅ​ក្នុង​មហាសន្និបាត​រយៈពេល​៤​ថ្ងៃ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ក្រុង​ហូ​ជី​មិ​ញ កាលពី​ថ្ងៃ​សៅរ៍​នេះ​ថា ៖ « វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​ថ្មី​ៗ​នេះ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា ម៉ូ​ដែល​នៃ​ការ​អភិវឌ្ឍ​ផ្អែក​ទៅ​លើ​ប្រភព​ធម្មជាតិ និង​មូលធន​ដែល​ចាំបាច់​ក្នុង​ការ​ផ្លាស់​ប្តូរ​នៃ​ភាព​អាច​ទ្រទ្រង់​រួច​ថ្មី​មួយ » ។

លោក​ឱ្យ​ដឹង​ថា ៖ « ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ដែល​ធ្វើ​ឲ្យ​អស់​ធនធាន ដែល​បំផ្លិចបំផ្លាញ​ដល់​បរិស្ថាន និង​បណ្តាល​ឲ្យ​កើត​មាននូវ​ភាព​មិន​ចុះសម្រុង​គ្នា​ក្នុង​សង្គម នឹង​ក្លាយជា​មាន​តម្លៃ​ខ្ពស់​ក្នុង​ការ​បង់ថ្លៃ » ។

សមាគម​សេដ្ឋកិច្ច​អាស៊ាន​ដែល​នឹង​ចូល​ជា​ធរមាន​នៅ​ដំណាច់​ខែធ្នូ​នេះ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បង្កើត​នូវ​កាលានុវត្តភាព​សម្រាប់​សហគ្រិន​វ័យក្មេង ជា​អ្នក​ដែល​គេ​មាន​ក្តី​រំពឹង​សម្រាប់​ការ​ឈរជើង​ក្នុង​បណ្តាញ​នេះ ។

ប៉ុន្តែ​លោក Nguyen Phi Long បាន​ថ្លែង​នៅ​ក្នុង​អង្គ​មហា​ស​និ្ន​បាត ក្រោម​ប្រធានបទ ការ​អភិវឌ្ឍ​នូវ​ភាព​អាច​ទ្រទ្រង់​រួច​ឆ្ពោះទៅ​មុខ​នៃ​សហគ្រិន​វ័យក្មេង​អាស៊ាន​+៣ ថា ៖ « អ្នកជំនួញ​វ័យក្មេង មិន​គួរ​អភិវឌ្ឍ​អាជីវកម្ម​របស់​ពួក​គេ ដោយ​ផ្អែក​លើ​ធនធានធម្មជាតិ និង​កម្លាំង​ពលកម្ម​ថោក​នោះ​ឡើយ ។ ជំនួស​កត្តា​ទាំងនេះ ពួក​គេ​គួរតែ​ពឹងផ្អែក​ទៅ​លើ​ការ​បង្កើត​គំនិត​ច្នៃប្រឌិត និង​បច្ចេកវិទ្យា​ថ្មី​វិញ ។ អាស៊ាន និង​ពិភពលោក​អាច​ត្រឹមតែ​ធ្វើការ​អភិវឌ្ឍ​នៅ​ក្នុង​មធ្យោបាយ​មួយ​ដែល​អាច​ទ្រទ្រង់​រួច ប្រសិនបើ​អាទិភាព​ត្រូវ​បាន​ផ្តល់​ឲ្យ​ដល់​ការ​ចាប់អារម្មណ៍​របស់​មនុស្ស និង​កំណើន​នៃ​ផល​ប៉ះពាល់​ដល់​បរិស្ថាន » ។

លោក Nguyen Phi Long បញ្ជាក់​ថា ៖ « សហគ្រិន​វ័យក្មេង គួរតែ​ជា​អ្នក​ជួរ​មុខ​ក្នុង​ការ​អភិវឌ្ឍភាព​អាច​ទ្រទ្រង់​រួច​នេះ ។ ខ្ញុំ​រំពឹង​ថា អ្នក​រាល់គ្នា​អាច​ប្រើប្រាស់​ការ​បង្កើត​នូវ​គំនិត​ច្នៃប្រឌិត​របស់​យុវជន​សម្រាប់​ជា​ម៉ូ​ដែល​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​អាច​ទ្រទ្រង់​រួច​សម្រាប់​គុណប្រយោជន៍​របស់​សហគមន៍ » ៕