អ្នក​ជំនាញ​ព្រមាន​ពី​ការ​​​បង្ហោះ​​​​រូប​​​​សំបុត្រ​​​​​យន្ត​ហោះ​​​លើ​​​​បណ្ដាញ​​​សង្គម​​​ឲ្យ​​គេ​​ឃើញ​​

អ្នក​ជំនាញ​ព្រមាន​ពី​ការ​​​បង្ហោះ​​​​រូប​​​​សំបុត្រ​​​​​យន្ត​ហោះ​​​លើ​​​​បណ្ដាញ​​​សង្គម​​​ឲ្យ​​គេ​​ឃើញ​​

មនុស្ស​មួយ​ចំនួន​តូច​តែង​​​ចូល​ចិត្ត​ចែក​រំលែក​ព័ត៌មាន​ផ្ទាល់​ខ្លួន​ឲ្យ​អ្នក​ដទៃ​បាន​ដឹង​នៅ​លើ​បណ្ដាញ​សង្គម​​ ប៉ុន្តែ​មិន​បាន​ដឹង​ទេ​ថា​​ វា​អាច​បង្ក​ជា​​​បញ្ហា​បាន។ ជាក់​ស្ដែង​ដូច​ជា​ការ​បង្ហោះ​ រូប​ពី​ Boarding Pass (​សំបុត្រ​សម្រាប់​អនុញ្ញាត​ចូល​ក្នុង​យន្តហោះ) ជា​ដើម។

 

អ្នក​ជំនាញ​ព្រមាន​ពី​ការ​​​បង្ហោះ​​​​រូប​​​​សំបុត្រ​​​​​យន្ត​ហោះ​​​លើ​​​​បណ្ដាញ​​​សង្គម​​​ឲ្យ​​គេ​​ឃើញ​​

 

វិបសាយ​សុវត្ថិភាព​ Krebs on Security បាន​ធ្វើ​ការ​​បង្ហាញ​យ៉ាង​លម្អិត​ថា​​តើ​បារ​កូដ​ ​ដែល​មាន​នៅ​លើ​ Boarding Pass មាន​ផ្ទុក​​នូវ​ព័ត៌មាន​ផ្ទាល់​ខ្លួន​ជា​ច្រើន​ ហើយ​អ្នក​ណា​ក៏​អាច​មើល​ដឹង​ដែរ​ពេល​បាន​ឃើញ​បារ​កូដ​នេះ។ ​គេ​អាច​ដឹង​ដោយ​មិន​ត្រូវ​ការ​បច្ចេកទេស​អ្វី​ខ្ពស់​​ទេ​ ពោល​គឺ​ត្រឹម​តែ​កម្មវិធី​ដែល​មាន​ប្រើ​ដោយ​ឥត​គិត​ថ្លៃ​មួយ​​​ក៏​អាច​មើល​ដឹង​ព័ត៌មាន​ផ្ទាល់​​ខ្លួន​របស់​មនុស្ស​ម្នាក់​តាម​រយៈ​កូដ​នេះ​ដែរ។

 

អ្នក​ជំនាញ​ព្រមាន​ពី​ការ​​​បង្ហោះ​​​​រូប​​​​សំបុត្រ​​​​​យន្ត​ហោះ​​​លើ​​​​បណ្ដាញ​​​សង្គម​​​ឲ្យ​​គេ​​ឃើញ​​

 

វិបសាយ​សុវត្ថិភាព​នេះ​បាន​ឲ្យ​ដឹង​​ដែរ​ថា​ បារ​កូដ​នៅ​លើ​ Boarding Pass ​អាច​មាន​ផ្ទុក​នូវ​ឈ្មោះ​​អ្នក​ដំណើរ​ ទីតាំង​ដែល​​​យន្តហោះ​ហោះ​ចេញ​ និង​​ចុះ​​ចត​ ​ឈ្មោះ​ជើង​ហោះ​ហើរ រួម​ទាំង​ព័ត៌មាន​ដទៃ​ទៀត។ ការ​ដែល​អ្នក​ដទៃ​អាច​មើល​ដឹង​ពី​ព័ត៌មាន​ទាំង​អស់​នេះ​នឹង​​មិន​ជា​​បញ្ហា​នោះ​ទេ​ ប៉ុន្តែ​អ្វី​ដែល​គេ​អាច​ធ្វើ​ជា​មួយ​នឹង​ព័ត៌មាន​ទាំង​អស់​នេះ​ទើប​ជា​បញ្ហា។

 

Krebs on Security បាន​បញ្ជាក់​លម្អិត​ថា ​​ជន​ខូច​ខិល​អាច​​ប្រើ​ប្រាស់​រូបភាព​​នៃ​ Boarding Pass នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ដែល​ត្រូវ​ការ​សម្រាប់​ចូល​ទៅ​ក្នុង​គណនី​ អ្នក​ដំណើរ​​​​របស់​វិបសាយ​ក្រុមហ៊ុន​អាកាសចរ​មួយ​បាន។​​​ នៅ​ពេល​ដែល​​គេ​អាច​ចូល​ទៅ​ក្នុង​គណនី​បាន​ហើយ​ គេ​នឹង​អាច​ធ្វើ​ការ​​លុប​ចោល​ជើង​ហោះហើរ​ ​ផ្លាស់​ប្ដូរ​ពេល​វេលា​ហោះ​ហើរ​ ឬ​ផ្លាស់​ប្ដូរ​ព័ត៌មាន​ដែល​ទាក់​ទង​នឹង​គណនី​នោះ​បាន​ដោយ​ម្ចាស់​គណនី​មិន​បាន​ដឹង​ខ្លួន។

 

គួរ​រំលឹក​ដែរ​ថា​ ការ​ចែក​រំលែក​ព័ត៌មាន​ផ្ទាល់​ខ្លួន​ច្រើន​ពេក​នៅ​លើ​បណ្ដាញ​ទំនាក់​ទំនង​សង្គម​ឬ​វិបសាយ​ណា​មួយ​គឺ​មិន​មែន​ជា​រឿង​ល្អ​ឡើយ​ ​ ព្រោះ​​បញ្ហា​អាច​នឹងកើត​​មាន​ឡើង​ចំពោះ​អ្នក​ដោយ​មិន​ដឹង​ខ្លួន៕

 

ចុច​អាន៖ វិធី​ធ្វើ​ឲ្យ​ RAM ទូរសព្ទ​ iPhone ទំនេរ​ដើម្បី​ឲ្យដើរ​លឿន​ជាង​មុន​​​

 

 
ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ News​​​​