ទិដ្ឋភាពខ្លោចចិត្ត! ក្មេងៗជនជាតិស៊ីរី ស្រែកយំ រកអ្នកម្តាយ បន្ទាប់ពីមាន ការវាយប្រហារ យ៉ាងសាហាវ នៅក្នុងទីក្រុង (មានវីដេអូ)

ស៊ីរី៖ កាលពីពេលថ្មីៗនេះ ទិដ្ឋភាពដ៏គួរឲ្យខ្លោចចិត្ត ដែលបង្ហាញពី ក្មេងៗជនជាតិស៊ីរី ស្រែកយំ រកអ្នកម្តាយ បន្ទាប់ពីមាន ការវាយប្រហារ តាមផ្លូវអាកាស យ៉ាងសាហាវ នៅក្នុងទីក្រុង នៃប្រទេសស៊ីរី ត្រូវបានចែកចាយ ពាសពេញ បណ្តាញសារព័ត៌មាន ក៏ដូចជា បណ្តាញសង្គម ផងដែរ។

ទិដ្ឋភាពខ្លោចចិត្ត! ក្មេងៗជនជាតិស៊ីរី ស្រែកយំ រកអ្នកម្តាយ បន្ទាប់ពីមាន ការវាយប្រហារ យ៉ាងសាហាវ នៅក្នុងទីក្រុង (មានវីដេអូ)
ទិដ្ឋភាពក្មេងៗជនជាតិស៊ីរី ស្រែកយំ និង រកម្តាយខ្លួន

បើតាមខ្សែវីដេអូ បានបង្ហាញឲ្យឃើញ ក្មេងតូចជនជាតិស៊ីរី កំពុងស្រែកយំ និងដើរស្វែករក ម្តាយរបស់ខ្លួន តាមដងផ្លូវ នៅក្នុងទីក្រុង ដែលកំពុងតែ មានសង្គ្រាម។

ជាមួយគ្នានេះដែរ រថយន្តជាច្រើនគ្រឿង និងអាគារជាច្រើនខ្នង ត្រូវបានកម្ទេច និងរងការខូចខាត យ៉ាងដំណំ ដោយសារតែ គ្រាប់បែក ក្នុងការវាយប្រហារ តាមផ្លូវអាកាសនោះ។ ជាងនេះទៅទៀត គំនរបាក់បែកនៃអាគារ បានរាយប៉ាយ ពាសពេញដងផ្លូវ និងធូលីបានហុយ យ៉ាងខ្លាំង ពិបាកនឹងមើលឃើញ ថាមានអ្វីកើតឡើង ខ្លាំងណាស់។

ទោះបីជាយ៉ាងណាក៏ដោយ ក្មេងតូចជនជាតិស៊ីរី ដែលស្រែកយំ រកម្តាយខ្លួននោះ ត្រូវបានអ្នកជួយសង្គ្រោះ ជួយលើក និងបី រត់ទៅរកកន្លែង ដែលមានសុវត្ថិភាព។

គួរបញ្ជាក់ផងដែរថា វីដេអូដែលបង្ហាញពី ទិដ្ឋភាពដ៏គួរឲ្យខ្លោចចិត្តនេះ ត្រូវបានបង្ហោះ ទៅលើបណ្តាញសង្គម Twitter ដោយអ្នកប្រើប្រាស់ម្នាក់ និងបានសរសេរថា «ទីបញ្ចប់គឺនៅទីនេះ»៕

សូមទស្សនាវីដេអូ ដែលបង្ហាញពីទិដ្ឋភាព នៃហេតុការណ៍នោះ ទាំងអស់គ្នា៖

ប្រភព ៖

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត