រថយន្តក្រុង បើកធ្លាក់ស្ពាន សម្លាប់ជីវិត មន្ត្រីប៉ូលីសយ៉ាងតិច ៤១នាក់ នៅអាហ្សង់ទីន កាលពីម្សិលមិញ

អាហ្សង់ទីន៖ យ៉ាងហោចណាស់ក៏មាន មន្ត្រីប៉ូលីស៤១នាក់ ត្រូវបានបាត់បង់ជីវិត នៅក្នុងហេតុការណ៍ដ៏រន្ធត់មួយ ដោយសាររថយន្តក្រុងមួយគ្រឿង បានបើកធ្លាក់ពីលើស្ពានកម្ពស់ខ្ពស់ នៅតំបន់ភាគខាងជើង របស់ប្រទេស អាហ្សង់ទីន កាលពីថ្ងៃច័ន្ទ ទី១៤ ខែធ្នូ ម្សិលមិញនេះ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ មានក្បួនរថយន្តប៉ូលីស ៣គ្រឿងបាន បើកកាត់តំបន់ Salta ដែលស្ថិតនៅភាគខាងជើង នៃប្រទេសអាហ្សង់ទីន តែនៅពេលដែលជិះ មកដល់ស្ពានមួយដែល មានកម្ពស់ជិត២០ម៉ែត្រ ស្រាប់តែមានរថយន្តមួយគ្រឿង នៅក្នុងចំណោមនោះ បានបាត់បង់ភាពម្ចាស់ការ រួចក៏ស្ទុះទៅបុក បង្កាន់ដៃស្ពាន និងបោលធ្លាក់ពីលើនោះ មកទាំងកម្រោលតែម្តង ហើយជាលទ្ធផល មកទល់ពេលនេះ គឺមានមនុស្សស្លាប់ យ៉ាងតិច៤១នាក់ ដែលពួកគេសុទ្ធសឹង តែជាមន្ត្រីប៉ូលីស។

រថយន្តក្រុង បើកធ្លាក់ស្ពាន សម្លាប់ជីវិត មន្ត្រីប៉ូលីសយ៉ាងតិច ៤១នាក់ នៅអាហ្សង់ទីន កាលពីម្សិលមិញ
ទិដ្ឋភាពរថយន្តក្រុង បើកធ្លាក់ស្ពានសម្លាប់ ជីវិតមនុស្សយ៉ាងតិច៤១នាក់

ជាមួយគ្នានេះដែរ ក៏មានសេចក្តីថ្លែងការណ៍មួយ របស់កងតម្រួតជាតិ ប្រទេសអាហ្សង់ទីន បានលើកឡើងថា “មកទល់ពេលនេះ មូលហេតុដែលនាំឲ្យ មានហេតុការណ៍នេះកើតឡើង យើងនៅមិនទាន់ បានដឹងច្បាស់នៅឡើយទេ ហើយអ្វីៗគឺនៅរង់ចាំ ការស៊ើបអង្កេតបន្តទៀត។ យើងពិតជាមាន ការសោកស្តាយជាពន់ពេក ជុំវិញករណីនេះ”។

លោក Gustavo Diaz ប្រធានក្រុមអ្នកជួយសង្រ្គោះ បាននិយាយថា “រថយន្តក្រុងដែលជួបគ្រោះថ្នាក់នោះ មានដឹកមនុស្សប្រហែលជា ៦០នាក់ ហើយពេលនេះក្រៅពីសាកសព៤១នាក់ ដែលយើងបានរកឃើញ នៅមានមនុស្ស២០នាក់ទៀត កំពុងរងរបួសធ្ងន់ធ្ងរ ហើយពួកគេត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្នុងតំបន់ដើម្បី ធ្វើការសង្រ្គោះហើយផងដែរ”។

គូសបញ្ជាក់ផងដែរថា ករណីដែលមាន រថយន្តដឹកអ្នកដំណើរ បើកធ្លាក់ស្ពាន ឬក៏ជ្រោះនេះ ឧស្សាហ៍កើតមានឡើង ជារឿយៗមិនថា តែនៅប្រទេសណានោះទេ ដូច្នេះអ្នកបើកបរ យានយន្តទាំងអស់ សូមមានការប្រុងប្រយ័ត្ន នៅពេលណាបើកកាត់ ស្ថានភាពផ្លូវ ឬក៏តំបន់ប្រភេទនេះ៕

រថយន្តក្រុង បើកធ្លាក់ស្ពាន សម្លាប់ជីវិត មន្ត្រីប៉ូលីសយ៉ាងតិច ៤១នាក់ នៅអាហ្សង់ទីន កាលពីម្សិលមិញ
រថយន្តក្រុង បើកធ្លាក់ស្ពាន សម្លាប់ជីវិត មន្ត្រីប៉ូលីសយ៉ាងតិច ៤១នាក់ នៅអាហ្សង់ទីន កាលពីម្សិលមិញ
រថយន្តក្រុង បើកធ្លាក់ស្ពាន សម្លាប់ជីវិត មន្ត្រីប៉ូលីសយ៉ាងតិច ៤១នាក់ នៅអាហ្សង់ទីន កាលពីម្សិលមិញ
រថយន្តក្រុង បើកធ្លាក់ស្ពាន សម្លាប់ជីវិត មន្ត្រីប៉ូលីសយ៉ាងតិច ៤១នាក់ នៅអាហ្សង់ទីន កាលពីម្សិលមិញ

ប្រភព៖

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត