អ្នកលេង​អ៊ិនធឺណិត​រិះគន់ សម្រស់​ Park Bom​​ កាន់​តែ​ប្រែប្រួល​ទៅ​ៗ


អ្នកលេង​អ៊ិនធឺណិត​រិះគន់ សម្រស់​ Park Bom​​ កាន់​តែ​ប្រែប្រួល​ទៅ​ៗ

សមាជិក​ក្នុង​ក្រុម 2NE1 Park Bom បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ភ្ញាក់ផ្អើល​​ បន្ទាប់​ពី​បង្ហាញ​ខ្លួន​លើ​ដំបូង​ជា​មួយ​ក្រុម​ក្នុង​កម្មវិធី​ប្រគល់​ពាន​រង្វាន់​តន្ត្រី​ប្រចាំ​ឆ្នាំ MAMA 2015 ក្នុង​ទីក្រុង​ហុងកុង​​កាល​ពី​ថ្ងៃ​ទី ២​ ធ្នូ ក្រោយ​បាត់​មុខ​មួយ​រយៈ​ធំ។

 

អ្នកលេង​អ៊ិនធឺណិត​រិះគន់ សម្រស់​ Park Bom​​ កាន់​តែ​ប្រែប្រួល​ទៅ​ៗ

 

ប៉ុន្តែ​​ការ​ឈាន​ជើង​ត្រលប់​មកវិញ​នេះ​​ ក៏​មាន​អ្នក​លេង​អ៊ិនធឺណិត​មួយ​ចំនួន​រិះគន់​ចំពោះ​សម្រស់​របស់​តារា​ស្រី​វ័យ​៣១​ឆ្នាំ​នេះ​ដែរ។ នៅ​ពេល​ថ្មី​ៗ​នេះ ​គេ​​បាន​ប្រមូល​ផ្ដុំ​រូប​ខ្លះ​របស់​ Park Bom ពេល​សម្ដែង​លើ​ឆាក MAMA និង​នៅ​ប្រលានយន្តហោះ​ពេល​ត្រលប់​ទៅវិញ​មក​ពិចារណា។

 

​​​អ្នក​លេង​អ៊ិនធឺណិត​ទាំង​នោះ​បាន​រិះគន់​ថា​​ទៅ​តារា​ស្រី​រូប​នេះ​ថា៖”​ច្រមុះ​! មើល​ច្រមុះ​នាង​ចុះ!” , ” អ្នក​កាន់​តែ​ស្អាត​ជាង​ពី​មុន​ទៅ​ទៀត” , “មិន​អី​នោះ​​ទេ​ទោះ​មុខ​អ្នក​ប្រែប្រួល​យ៉ាងណា ប៉ុន្តែ​រាង​អ្នក​នៅ​តែ​ស្រស់​ស្អាត” , …។ យ៉ាងណាក្ដី ក៏​មាន​អ្នក​គាំទ្រ​ខ្លះ​ចេញ​មក​ការពារ Park Bom ហើយ​និយាយ​ទៅ​កាន់​អ្នក​រិះគន់​ទាំង​នោះ​ថា​​ ចេះ​តែ​ចាំ​មើល​គេ​និង​ស្អប់​គេ៕

 

រូបសម្ដែង​នៅ MAMA

 

អ្នកលេង​អ៊ិនធឺណិត​រិះគន់ សម្រស់​ Park Bom​​ កាន់​តែ​ប្រែប្រួល​ទៅ​ៗ

 

អ្នកលេង​អ៊ិនធឺណិត​រិះគន់ សម្រស់​ Park Bom​​ កាន់​តែ​ប្រែប្រួល​ទៅ​ៗ

 

អ្នកលេង​អ៊ិនធឺណិត​រិះគន់ សម្រស់​ Park Bom​​ កាន់​តែ​ប្រែប្រួល​ទៅ​ៗ

 

រូប​នៅ​ប្រលានយន្តហោះ​

 

អ្នកលេង​អ៊ិនធឺណិត​រិះគន់ សម្រស់​ Park Bom​​ កាន់​តែ​ប្រែប្រួល​ទៅ​ៗ

 

អ្នកលេង​អ៊ិនធឺណិត​រិះគន់ សម្រស់​ Park Bom​​ កាន់​តែ​ប្រែប្រួល​ទៅ​ៗ

 

ចុចអាន៖Park Bom និង 2NE1 គ្មាន​គម្រោង​ត្រលប់​មក​កាន់​ឆាក​ចម្រៀង​​វិញ​នោះ​ទេ

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ dkpopnews