​មិន​នឹកស្មានថា “​ផ្សែង​ទៀន​” គ្រោះថ្នាក់​ជាង “​ផ្សែង​បារី​” ទៅទៀត

​មិន​នឹកស្មានថា “​ផ្សែង​ទៀន​” គ្រោះថ្នាក់​ជាង “​ផ្សែង​បារី​” ទៅទៀត

​ទៀន​ក្រអូប ត្រូវបាន​មនុស្ស​ភាគច្រើន យក​ទៅ​ដុត​ក្នុង​បន្ទប់​គេង បន្ទប់ធ្វើការ ឬ​កន្លែង​កំសាន្ត​នានា​ជាដើម​។ ទៀន​ក្រអូប​មួយចំនួន មាន​លក្ខណៈ​ជា​ទឹក ឯ​ខ្លះ​ទៀត ជា​ដុំ​រឹង ដែល​គេ​ប្រើ​ពន្លឺភ្លើង ដើម្បី​ដុត​វា​ឲ្យចេញ​ក្លិន​ក្រអូប​។​

​ក្រៅពី​ទៀន​ក្រអូប មនុស្ស​ភាគច្រើន នឹង​ប្រើ​ទៀន​ធម្មតា ដើម្បី​អុច​ក្នុង​ពិធី​ខូបកំណើត ឬ​បុណ្យ​សាសន៍​ផ្សេងៗ​។​

​មនុស្ស​គ្រប់គ្នា ខ្លាច​ផ្សែង​បារី ចុះ​ផ្សែង​ទៀន​វិញ​? អ្នក​ធ្លាប់​គិត​ដល់​ទេ​? អត់​ទេ​! អ្នក​មិន​ដែល​គិតថា ផ្សែង​ទៀន បង្ក​គ្រោះថ្នាក់​ជាច្រើន ចំពោះ​មនុស្ស​ទេ ពិសេស កូនក្មេង​តូចៗ​។​

​ផ្សែង​ទៀន​ភាគច្រើន មាន​សារធាតុ​គីមី​ពុល ដូចគ្នា​ទៅ​នឹង​ផ្សែង​បារី​អញ្ចឹង​។ នៅក្នុង​ប្រេង​សម្រាប់​ធ្វើ​ទៀន មាន​ជាតិពុល​យ៉ាងហោចណាស់ ក៏ ២០ ប្រភេទ​ដែរ ដូចជា trichloroethane, acetone, xylene, phenol, cresol, chlorobenzene​។​ល​។ សារធាតុ​ទាំងនេះ អាច​បង្ក​ជា​ជំងឺមហារីក ជំងឺ​សួត ព្រមទាំង​ធ្វើឲ្យ​ខូចខាត ដល់​សរីរាង្គ​ផ្សេងៗ​ទៀត​ផង​ដែរ​។ ក្លិន​ក្រអូប ដែល​បន្ថែម​ទៅ​ក្នុង​ទៀន រឹតតែ​បង្ក​គ្រោះថ្នាក់​ខ្លាំង​ឡើង ចំពោះ​សុខភាព​។

ក្លិនក្រអូប​ដែល​ចេញពី​ក្នុង​ទៀន ពោរពេញ​ទៅ​ដោយ​សារធាតុពុល ដែល​អ្នក​មើល​មិនឃើញ មិន​ធ្លាប់​ដឹង ឬ​មិន​ធ្លាប់​គិតថា​មាន​ឡើយ​។ ពេល​អ្នក​ស្រូប​ចូល ដោយ​មិន​ដឹង​ខ្លួន ឬ​ចូល​ចិត្ត​ធ្វើបែបនេះ វា​កាន់តែ​គ្រោះថ្នាក់ ជាង​ការ​ហិត​ផ្សែង​បារី​ទៅទៀត​។ ដូច្នេះ អ្នក​គួរតែ​នៅ​ឲ្យ​ឆ្ងាយ​ពី​ផ្សែង​ទៀន​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី15  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។