ភ្នំភ្លើង នៅភាគខាងកើត កោះ ជ្វា នៅតែបន្តផ្ទុះ មកដល់រសៀលថ្ងៃ នេះ

ហ្សាការតា៖ ភ្នំភ្លើងប្រូម៉ូ ដែលមានទីតាំង ស្ថិតនៅភាគខាងកើត នៃខេត្ត ជ្វា (ហ្សាវ៉ា) របស់ ប្រទេសឥណ្ឌូណេស៊ី នោះ នៅតែបន្តផ្ទុះជះ កម្អែលផេះឡើងលើអាកាស នៅឡើយទេ រហូត មកដល់រសៀល ថ្ងៃអង្គារ ទី១៥ ខែធ្នូ ឆ្នាំ ២០១៥ នេះ ដោយកម្អែលផេះ បាន និង កំពុងកញ្ជ្រោល ឡើងលើអាកាស ក្នុងរយៈកម្ពស់ ១,៥ គីឡូម៉ែត្រ ឯណោះ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយបន្តទៀតថា ភ្នំភ្លើងសកម្មខាងលើនេះ បានផ្ទុះ ឡើង ដ៏កក្រើកបំផុត កាលពីវេលាម៉ោង ៦ ព្រឹក ម៉ោងនៅទីក្រុងហ្សាការតា។ អ្នកនាំពាក្យ ទីភ្នាក់ងារ គ្រប់គ្រងគ្រោះមហន្តរាយជាតិ លោក ស៊ូតូផូ នូក្រូហូ បានលើកឡើងថា អាជ្ញាធរបានព្រមាន ឲ្យប្រជាជន និង អ្នកទេសចរណ៍ នៅឲ្យឆ្ងាយពីតំបន់ ភ្នំភ្លើងផ្ទុះ យ៉ាងហោចណាស់ចាប់ពី ២,៥ គីឡូម៉ែត្រឡើងទៅ។

រហូតមកដល់ពេលនេះ អាជ្ញាធរមិនទាន់អាចបញ្ជាក់ថា ពេលណាវានឹងថយឥទ្ធិពលនៅឡើយ ទេ បន្ទាប់ពីភ្នំភ្លើង ដែលមានកម្ពស់ ៣.៨២៩ ម៉ែត្រនេះ ផ្ទុះជាលើកចុងក្រោយកាលពីខែមករា ឆ្នាំ ២០១១។ វាជាភ្នំភ្លើងមួយក្នុងចំណោមភ្នំភ្លើងទាំង ១២៩ ដែលកំពុងមានសកម្មភាព នៅឥណ្ឌូណេស៊ី៕

ភ្នំភ្លើង នៅភាគខាងកើត កោះ ជ្វា នៅតែបន្តផ្ទុះ មកដល់រសៀលថ្ងៃ នេះ