លោក សោម ភា​រុណ មេ​រដ្ឋបាល​ជលផល​ខេត្តកំពង់ឆ្នាំង គឺជា​អ្នកកាង​បទល្មើស​នេសាទ​

លោក សោម ភា​រុណ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ឆ្នាំង ត្រូវបាន​ប្រជា​នេសាទ​ក្នុងស្រុក​បរិបូរណ៍ ក្រុង​កំពង់ឆ្នាំង ស្រុក​កំពង់លែង ស្រុក​ជល​គិរី និង​ស្រុក​កំពង់ត្រឡាច រិះគន់ថា​មិន​យកចិត្តទុកដាក់​បង្ក្រាប​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ដែល​កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក​នោះទេ​។ ផ្ទុយទៅវិញ​លោក សោម ភា​រុណ ត្រូវបាន​គេ​ដឹងថា ជា​មេខ្លោង​នៅ​ពីក្រោយ​បទល្មើស​ដើម្បី​ផលប្រយោជន៍ ហើយ​បើកដៃ​ឲ្យ​ជនជាតិ​យួន​ប្រើ​ឧបករណ៍​ខុសច្បាប់​បំផ្លាញ​ធនធាន​មច្ឆជាតិ​ក្នុង​បឹង​ទន្លេសាប​យ៉ាង​មហន្តរាយ​។ មិនតែប៉ុណ្ណោះ​នៅពេល​អ្នកកាសែត​ចុះផ្សាយ​រឿងអាស្រូវ​របស់ខ្លួន​ចំៗ​ស្រាបតែ​លោក សោម ភា​រុណ គំរាម​ប្តឹងផ្តល់​យ៉ាង​ក្រអឺតក្រទម​ទៀតផង​។

មន្ត្រីរាជការ​នៅក្នុង​ខេត្តកំពង់ឆ្នាំង ក៏ដូចជា​ក្រុមមន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ការពារ​ធនធានធម្មជាតិ​ក្នុង​បឹង​ទន្លេសាប បាន​រិះគន់ថា​ក្នុងនាម​ជា​នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ឆ្នាំង លោក សោម ភា​រុណ មិនដែល​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ប្រកបដោយ​ប្រសិទ្ធភាព​នោះទេ​។ ឥឡូវនេះ​នៅ​ទូទាំង​ខេត្តកំពង់ឆ្នាំង អ្នកណា​ក៏​ដឹង​ដែរ​ថា លោក សោម ភា​រុណ ជា​អ្នកកាង​បទល្មើស​នេសាទ ហើយ​បើកដៃ​ឲ្យ​ជនជាតិ​យួន​ប្រើ​ឧបករណ៍​ខុសច្បាប់​ចាប់​ត្រី​ស្រេច​តែ​អំពើ​ចិត្ត​។ ប្រការនេះ​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល និង​លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម មិនគួរ​ទុក​ឲ្យ​លោក សោម ភា​រុណ ធ្វើជា​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តកំពង់ឆ្នាំង​តទៅទៀត​ទេ​។ ដោយហេតុថា​លោក សោម ភា​រុណ កំពុង​ប្រើប្រាស់​តួនាទី​និង​អំណាច ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​តាមរបៀប​ពុករលួយ​ដោយ​គ្មាន​សេចក្តី​អៀនខ្មាស និង​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។

ប្រភពពី​មន្ត្រីរដ្ឋបាល​ជលផល​ក្នុង​ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹងថា ទាល់​តែមាន​ថ្នាក់លើ​ចុះទៅពិនិត្យ​ជាក់ស្តែង​ទើប​លោក សោម ភា​រុណ ធ្វើ​សកម្មភាព​បង្ក្រាប​បទល្មើស​នេសាទ​ក្នុង​បឹង​ទន្លេសាប​យក​ស្នាដៃ ដើម្បី​បិទបាំង​ភាព​អសកម្ម​របស់ខ្លួន​។ ប៉ុន្តែ​នៅពេល​ថ្នាក់លើ​ជាពិសេស​លោក អេង ជា​សាន ចេញផុត​គឺ​លោក សោម ភា​រុណ ធ្ចើ​ជា​អ្នកកាង​បទល្មើស​នេសាទ​រួច​បណ្ដោយ​ឲ្យ​ជនជាតិ​យួន​ប្រើ​ឧបករណ៍​ខុសច្បាប់​បំផ្លាញ​ត្រី​ក្នុង​បឹង​ទន្លេសាប​យ៉ាង​ពេញបន្ទុក​ដដែល​។ ដូច្នេះ​លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល មិនគួរ​ទុក​ឲ្យ​អ្នកកាង​បទល្មើស​នេសាទ​ធ្វើជា​មេ​រដ្ឋបាល​ជលផល​ខេត្តកំពង់ឆ្នាំង តទៅទៀត​ឡើយ​៕

fisherry-channgលោក សោម ភា​រុណ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ឆ្នាំង fish-chang1-500x375