ក្រុមអ្នករកស៊ីដឹកទំនិញ នាំគ្នតវ៉ាឲ្យជញ្ជីងថ្លឹង រថយន្តកំពុងសំបួ ផ្អាកដំណើរការ

កណ្តាល ៖ ក្រុមអ្នករកស៊ីដឹកទំនិញ តាមរថយន្តជ្រៃធំ ភ្នំពេញបានជួបជុំគ្នា នៅខាងមុខវត្តកំពង់សំបួរ ត្រង់ ជញ្ជីថ្លឹង រថយន្តលើសទម្ងន់ បានយករថយន្តជាច្រើនគ្រឿង ទៅបិទផ្លូវ ដើម្បីឲ្យអាជ្ញាធរជួយ អន្តរាគមន៍មិនឲ្យ ដំណើរមុនផ្លូវ ស្ថាបនារួចរាល់នោះទេ រួចអាជ្ញាធរក៏បានសម្រូប តាមការស្នើសុំរបស់ប្រជាពលរដ្ឋ ទើបប្រជា ពលរដ្ឋ នាំគ្នាបើកផ្លូវវិញ។ ប្រជាពលរដ្ឋនាំគ្នាតវ៉ានេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥ ត្រង់ចំណុច វត្តកំពង់សំបួរ ភូមិកំពង់សំបួរ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។

ប្រភពព័ត៌មានពី សមត្ថកិច្ចស្រុកកោះធំ បានឲ្យដឹងថា ប្រជាពលរដ្ឋ ដែលប្រកបរបរដឹកទំនិញ ពីជ្រៃធំទៅភ្នំពេញ ពីភ្នំពេញមកជ្រៃធំ បានមកជួបជុំគ្នា នៅខាងមុខវត្ត ដើម្បីធ្វើការតវ៉ា សុំឲ្យផ្អាកដំណើរការស្ថានីយ៍ ថ្លឹងរថយន្ត លើស ចំណុះដែលទើប ដំណើរការថ្មីៗនេះ។

ភ្លាមៗនោះ កម្លាំងអធិការដ្ឋាន រួមនឹងប៉ុស្តិ៍ នគរបាលរដ្ឋបាល និងគណៈអភិបាលស្រុក បានចុះដល់កន្លែង កើតហេតុ ដើម្បីសំរុះសំរួល ជាមួយប្រជាពលរដ្ឋ ដោយស្នើឲ្យ ស្ថានីយ៍ថ្លឹងរថយន្ត លើសទំងន់ផ្អាក់ដំណើការ ចាំពេលក្រុមស្ថាបនាផ្លូវ ធ្វើរួចរាល់ទើប ឲ្យដំណើរឡើងវិញ ចំណែកឯអាជ្ញាធរ ក៏បានទទួលយកតាមសំណើ របស់ប្រជាពលទើប ប្រជាពលរដ្ឋនាំគ្នាដកថយអស់វិញ៕

ក្រុមអ្នករកស៊ីដឹកទំនិញ នាំគ្នតវ៉ាឲ្យជញ្ជីងថ្លឹង រថយន្តកំពុងសំបួ ផ្អាកដំណើរការ

ក្រុមអ្នករកស៊ីដឹកទំនិញ នាំគ្នតវ៉ាឲ្យជញ្ជីងថ្លឹង រថយន្តកំពុងសំបួ ផ្អាកដំណើរការ