ម៉ោង៦ល្ងាចនេះ សម្តេច សាយ ឈុំ នឹងដឹកនំា គណៈប្រតិភូ ទៅទស្សនកិច្ច វៀតណាម

ភ្នំពេញ៖ បើគ្មានអ្វីប្រែលប្រួលទេនោះ សម្តេចវិបុសេនាភក្តី សាយ ឈុំ  ប្រធានព្រឹទ្ធសភា នៅម៉ោង៦ល្ងាចថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥ នឹងដឹកនំាគណៈប្រតិភូ ទៅប្រទេសវៀតណាម នេះបើតាមឲ្យដឹងពីមន្ត្រីជាន់ខ្ពស់ព្រឹទ្ធសភា ដើមប្បិទស្សនកិច្ចជាផ្លូវការ។

សម្ដេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅសាធារណរដ្ឋ សង្គមនិយមវៀតណាម តបតាមការអញ្ជើញរបស់លោក ង្វៀន ស៊ិនហុង( Nguyen Sinh Hung) ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

បើយោងតាម សេចក្ដីប្រកាសព័ត៌មានរបស់ព្រឹទ្ធសភា បានឲ្យដឹងថា ការបំពេញទស្សនកិច្ចនេះ នឹងចាប់ផ្ដើមពីថ្ងៃទី ១៥-១៧ ខែធ្នូ  ក្នុងកំឡុងពេលទស្សនកិច្ច សម្ដេច សាយ ឈុំ នឹងជួបពិភាក្សាការងារទ្វេភាគីជាមួយលោក ង្វៀនស៊ិនហុង និងជួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ នៃសាធារណរដ្ឋ សង្គមនិយមវៀតណាមមួយចំនួនទៀតផងដែរ។ ក្នុងនោះរួមមាន លោក ង្វៀន ភូត្រុង អគ្គលេខាធិការបក្សកុម្មុយនីស្ត វៀតណាម លោក ជ្រឿង តឹងសាង ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងលោក ង្វៀន តាន់យុង នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម៕

ម៉ោង៦ល្ងាចនេះ សម្តេច សាយ ឈុំ នឹងដឹកនំា គណៈប្រតិភូ ទៅទស្សនកិច្ច វៀតណាម