ខៀវ សានសាណា ជាពិធីការិនី រវល់ជាងគេបំផុត ក្នុងឆ្នាំ២០១៥

ភ្នំពេញ៖ ពិធីការិនីតូចច្រឡឹង អ្នកនាង ខៀវ សានសាណា បានឲ្យដឹងថា «ក្នុងឆ្នាំ២០១៥ នេះខ្ញុំរវល់ធ្វើពិធីការិនី សឹងតែគ្មានលោះថ្ងៃឡើយ» ។ ថ្លែងយ៉ាងដូច្នោះ បន្ទាប់ពីនាងជួបជាមួយនឹងភ្នាក់ងារមជ្ឈមណ្ឌលព័ត៌មាន នៅសណ្ឋារសូហ្វីតែល កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥ ។

ពិធីការិនីកូនមួយ ខៀវ សានសាណា ត្រូវបាគេសង្កេតឃើញថា នាងគឺជាពិធីការិនី ដែលមានវោហាស័ព្ទចាក់ទឹកមិនលេច ក្នុងពិធីសម្ពោធកម្មវិធីផ្សេងៗ ទាំងជាតិ ឯកជន រួមទាំងតាមស្ថានីយទូរទស្សន៍ផងដែរ ។

ក្នុងពិធីសន្នីសីទកាសែតការប្រគុំតន្ត្រីរបស់ Jesie J នៅសណ្ឋាគារសូហ្វីតែល ខៀវ សានសាណា បានប្រាប់ឲ្យដឹងថា «ក្នុងឆ្នាំ២០១៥ ខ្ញុំរវល់នឹងការងារធ្វើជា MC សឹងតែរាល់ថ្ងៃតែម្តង ដោយរកពេលសម្រាកគ្មាន តាំងពីដើមឆ្នាំ មកដល់ចុងឆ្នាំនេះ»។ ស្រីស្រស់រូបនេះ បានបន្ថែមទៀតថា «ឆ្នាំ២០១៥ នេះជាឆ្នាំដែលនាងទទួលបានជោគជ័យបំផុត ក្នុងតំណែងជាពិធីការិនីរយៈពេល ១២ឆ្នាំកន្លងមកនេះ» ។

ដោយឡែករឿងស្នេហាវិញ កន្លងមក សាណា តែងតែបដិសេធមិនផ្តល់ចម្លើយ ជុំវិញស្នេហា ជាមួយនឹង លោក Seraj Sutton អ្នកគ្រប់គ្រងជាន់ខ្ពស់របស់ក្រុមហ៊ុន Herbalife Cambodia ។

ក្នុងកម្មវិធីសន្នីសីទកាសែតខាងលើក៏ដូចគ្នា គេឃើញមានវត្តមានលោក Seraj Sutton ជនជាតិអូស្ត្រាលី ជាគូស្នេហ៍ ប៉ុន្តែនៅពេលដែលអ្នកព័ត៌មានយើងសួរថា តើអាចនឹងចូលរោងការនៅពេលណា ? សាណា បានញញឹម រួចឆ្លើយថា “រឿងនេះសូមមិននិយាយ” ៕

ខៀវ សានសាណា ជាពិធីការិនី រវល់ជាងគេបំផុត ក្នុងឆ្នាំ២០១៥

ខៀវ សានសាណា ជាពិធីការិនី រវល់ជាងគេបំផុត ក្នុងឆ្នាំ២០១៥