​​ស្គាល់​​គូ​ប្រកួត​ Man Utd នៅ​ Europa League វគ្គ​៣២​ក្រុម​ច្បាស់​​​នៅ?​​


​​ស្គាល់​​គូ​ប្រកួត​ Man Utd នៅ​ Europa League វគ្គ​៣២​ក្រុម​ច្បាស់​​​នៅ?​​

ក្រុម​បិសាច​​ក្រហម​ Manchester United នឹង​ប៉ះ​ក្រុម​​ប្រទេស​ដាណឺម៉ាក Midtjylland ​ក្នុង​​ការ​ប្រកួត​ UEFA Europa League វគ្គ​៣២​ក្រុម បន្ទាប់​ពី​លទ្ធផល​ចាប់ឆ្នោត​ប្រកាស​យប់​មិញ។ ប៉ុន្តែ​អ្នកគាំទ្រ​ Man Utd ​​មួយ​ចំនួន​ធំ អាច​នឹង​ទាន់​ស្គាល់​ពី​ក្រុម​ Midtjylland ​ច្បាស់​នៅ​ឡើយ​។ តោះ! ចង់​ច្បាស់​សូម​ទស្សនា​ខាង​ក្រោម៖

 

​​ស្គាល់​​គូ​ប្រកួត​ Man Utd នៅ​ Europa League វគ្គ​៣២​ក្រុម​ច្បាស់​​​នៅ?​​

១.  Midtjylland បង្កើត​ឡើង​ឆ្នាំ​១៩៩៩៖

 

​​ស្គាល់​​គូ​ប្រកួត​ Man Utd នៅ​ Europa League វគ្គ​៣២​ក្រុម​ច្បាស់​​​នៅ?​​

 

​ក្លិប​​មួយ​នេះ​ ​ទើប​តែ​បង្កើត​ឡើង​​បាន​​១៦​ឆ្នាំ​ទេ ​ដោយ​មាន​ម្ចាស់​ក្លិប​បច្ចុប្បន្ន​​ឈ្មោះ​ Matthew Benham ​ដែល​ជា​ម្ចាស់​ក្លិប​អង់គ្លេស​ Brentford លេង​នៅ​ Championship ​ផង​ដែរ។ ឆ្នាំ​១៩៩៩ ដែល​ក្រុម​នេះ​បង្កើត​ឡើង​ គឺជា​​ឆ្នាំ​ដែល​ Man Utd លើក​ពាន​៣ក្នុងមួយរដូវកាល។

 

២. ហេតុ​អ្វី​ពួកគេ​បាន​លេង​នៅ​ UEFA Europa League?

 

​​ស្គាល់​​គូ​ប្រកួត​ Man Utd នៅ​ Europa League វគ្គ​៣២​ក្រុម​ច្បាស់​​​នៅ?​​

 

​​ស្គាល់​​គូ​ប្រកួត​ Man Utd នៅ​ Europa League វគ្គ​៣២​ក្រុម​ច្បាស់​​​នៅ?​​

 

Midtjylland ​បាន​ឈ្នះ​ពាន​លីក​កំពូល​ប្រទេស​ដាណឺម៉ាក​ Danish SuperLiga ​លើក​ដំបូង​រដូវ​កាល​មុន​២០១៤/១៥ ​និង​បាន​លេង​វគ្គ​ជម្រុះ​ Play-offs ឈ្នះ​ក្រុម​ Southampton ​សរុប​ទាំង​២​ជើង​ ២-១ ទើប​បាន​ឡើង​​លេង​ Europa League នៅ​រដូវ​កាល​នេះ។

 

​៣. កីឡដ្ឋាន​ MCH Arena ​ផ្ទុក​អ្នក​ទស្សនា​បាន​តែ ១២០០០​នាក់៖

 

​​ស្គាល់​​គូ​ប្រកួត​ Man Utd នៅ​ Europa League វគ្គ​៣២​ក្រុម​ច្បាស់​​​នៅ?​​

 

​​ស្គាល់​​គូ​ប្រកួត​ Man Utd នៅ​ Europa League វគ្គ​៣២​ក្រុម​ច្បាស់​​​នៅ?​​

 

ច្បាប់​របស់​ UEFA បាន​ចែង​ថា ក្រុម​ម្ចាស់​ផ្ទះ​ឲ្យ​​កៅអី​អ្នកគាំទ្រ​ក្រុម​ភ្ញៀវ​តែ​៥%​ប៉ុណ្ណោះ ដូច្នេះ​ Man Utd ​ទទួល​បាន​សំបុត្រ​យ៉ាង​ច្រើន​៦០០​សន្លឹក​ប៉ុណ្ណោះ ពេល​ទៅ​ប្រកួត​ទី​នោះ ខណៈ​ដែល​កាល​ប៉ះ​ Southampton ពួកគេ​ឲ្យ​សំបុត្រ​តែ ៥៥៤​សន្លឹក។

 

៤. នរណា​ជា​អ្នកចាត់ការ​ក្រុម?

 

​​ស្គាល់​​គូ​ប្រកួត​ Man Utd នៅ​ Europa League វគ្គ​៣២​ក្រុម​ច្បាស់​​​នៅ?​​

 

Jess Thorup ​វ័យ​៤៥​ឆ្នាំ ​ធ្លាប់​ដឹក​នាំ​ក្រុម​ Esbjerg fB ​នៅ​លីក​ Danish SuperLiga ​និង​ធ្លាប់​ដឹក​នាំ​ក្រុម​​ជម្រើស​ជាតិ​ដាណឺម៉ាក U-21 ​និង​ទើប​តែ​ដឹក​នាំ​ក្រុម​ Midtjylland រដូវ​កាល​នេះ បន្ទាប់​ពី​អ្នកចាត់ការ​​ចាស់​ Glen Riddersholm ​ដែល​ជួយ​ឲ្យ​ពួកគេ​ឈ្នះ​ពាន បាន​លាលែង​ពី​តំណែង។

 

៥. កីឡាករ​ដែល​​លេចធ្លោ​បំផុត៖

 

​​ស្គាល់​​គូ​ប្រកួត​ Man Utd នៅ​ Europa League វគ្គ​៣២​ក្រុម​ច្បាស់​​​នៅ?​​

 

​ខ្សែ​ប្រយុទ្ធ​វ័យ​​៣០​ឆ្នាំ Morten Rasmussen ​គឺជា​កីឡាករ​ល្អ​បំផុត​សម្រាប់​ក្រុម​ Midtjylland​ ​​តែ​ស៊ុត​បាន​តែ​៤​គ្រាប់​ប៉ុណ្ណោះ ​ហើយ​កីឡាករ​រូប​នេះ ក៏​ជា​អ្នក​ស៊ុត​ចូល​ទី​ និង​ទម្លាក់​ក្រុម​ Southampton ផង​ដែរ៕

 

ចុះ​ប្រិយមិត្ត​យល់​ថា Man Utd អាច​ទម្លាក់​ ឬ​ស៊ី​ក្រុម​នេះ​ច្រើន​គ្រាប់​​បាន​ទេ?

 

-ចុចអាន៖ តើ​ Man Utd គួរ​បញ្ចប់​តំណែង​ Van Gaal យក​ Pep ​ជំនួស​វិញ​​?

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ dailymail