ឆ្នាំ​នេះ​ស្ទើរ​ទឹក​អ្នកចំការ​រអ៊ូ​ថា​ផល​ដំឡូង​មី​អាច​នឹង​បាន​ទិន្នផល​តិច​ទីផ្សារ​ក៏​ចុះថោក

ខេត្តបន្ទាយមានជ័យ ៖ អ្នក​ប្រកប​របរ​ដាំដំឡូង​មី​នៅ​តាម​បន្ទាត់​ព្រំដែន​ក្នុង​ខេត្តបន្ទាយមានជ័យ​លើក​ឡើង​ថា ឆ្នាំ​នេះ​មិនសូវ​មាន​ភ្លៀង​ធ្វើ​ឲ្យ​ផលដំណាំ​ពុំ​សូវ​ទទួល​បាន​ទិន្នផល​ច្រើន​ដូច​ឆ្នាំ​មុន​ៗ​ទេ ឯ​តម្លៃ​ទីផ្សារ​ក៏​ចុះថោក​ជាង​ឆ្នាំ​មុន​ៗ​ផង​ដែរ ។ ថ្វី​ត្បិត​តែ​ដំឡូង​មី​តាម​ចំការ​ត្រូវ​គេ​មើលឃើញ​ថា​ល្អ តែ​ក្រុម​អ្នកចំការ​អះអាង​ថា ឆ្នាំ​នេះ​ដំឡូង​មី​របស់​ពួក​គាត់​ល្អ​តែ​ដើម ឯ​មើម​តូច​ៗ​ខុស​ពី​ឆ្នាំ​មុន​ៗ​ដូច​មេឃ​និង​ដី ។

ពួក​គាត់​រៀបរាប់​បន្ត​ថា ឆ្នាំ​មុន​ៗ​របរ​ដាំដំឡូង​មី​កសិករ​នាំ​គ្នា​ដាំ​បាន​ពី​ដើមឆ្នាំ តាម​ចំការ​ដំឡូង​ល្អ ឯ​មើម​ក៏​ធំ ហើយ​ទីផ្សារ​ក៏​មាន​តម្លៃ​គួរ​ឲ្យ​កត់សម្គាល់ តែ​អកុសល​ឆ្នាំ​នេះ​ដោយសារ​កង្វះ​ទឹកភ្លៀង​កសិករ​មិន​បាន​ដាំ​ពី​ដើមឆ្នាំ​ដូច​សព្វមួយដង​ទេ គឺ​ស្ទើរតែ​ពាក់កណ្តាល​ឆ្នាំទៅ​ហើយ​ទើប​មាន​ភ្លៀង​ធ្លាក់ ឯ​ចំការ​ខ្លះ​ដាំ​ពី​ដើមឆ្នាំ​ដំឡូង​មី​ងាប់​២-៣​ដង​ទើប​ដាំ​បាន ។ ពួក​គាត់​បន្ត​ថា កាលពី​ឆ្នាំ​មុន​ៗ​ការ​ប្រមូល​ផល​ដល់​ខែវិច្ឆិកា ឬ​ខែធ្នូ ដំឡូង​មី​គ្រប់​គ្នា​ដក​អស់​ស្ទើរ​ទាំង​ស្រុង​ពី​ចំការ តែ​ឆ្នាំ​នេះ​ដល់​ខែធ្នូ​ទៅ​ហើយ​ដំឡូង​មី​៨០%​នៅ​តាម​ចំការ​មិន​ទាន់​ប្រមូល​ផល​នៅឡើយ ហើយ​ថា​ចំការ​មួយ​ចំនួន​ដែល​កំពុង​ប្រមូល​ផល​ដំឡូង​មាន​មើម​តូច​ៗ​ខុស​ពី​មុន ។

អ្នក​ប្រកប​របរ​ដាំដំឡូង​មី​នៅ​តាម​ស្រុក​ជាប់​បន្ទាត់​ព្រំដែន​ក្នុង​ខេត្តបន្ទាយមានជ័យ​ភាគច្រើន​បាន​លើក​ឡើង​ពី​ការ​ព្រួយបារម្ភ​ពី​ប្រាក់​កម្ចី​របស់​ធនាគារ ព្រោះតែ​ឆ្នាំ​នេះ​ស្រូវ​ក៏​ធ្វើ​មិនសូវ​បាន អ្នកខ្លះ​ស្រូវស្កក​អស់ ឯ​ដំឡូង​មី​ក៏​មិនសូវ​មាន​មើម ឬ​មើម​ក៏​តូច​ទៀត ព្រោះ​កង្វះ​ទឹកភ្លៀង ។

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើកាសែតកោះសន្តិភាព

  • ឆ្នាំ​នេះ​ស្ទើរ​ទឹក​អ្នកចំការ​រអ៊ូ​ថា​ផល​ដំឡូង​មី​អាច​នឹង​បាន​ទិន្នផល​តិច​ទីផ្សារ​ក៏​ចុះថោក已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2015/12/15  Category:ក្នុងស្រុក