ACU ចា​ប់​ផ្តើ​ម​កោះ​ហៅ​ម​ន្រ្តី​ជា​ប់​កាត​ព្វ​កិ​ច្ច ឱ្យ​ប្រ​កា​ស​​ទ្រព្យ​សម្ប​ត្តិ និ​ង​បំ​ណុ​ល​​ឡើង​វិញ​ នៅ​ខែ​ក្រោយ​

ភ្នំពេញ ៖ អង្គ​ភា​ព​ប្រ​ឆាំ​ង​អំ​ពើ​ពុក​រ​លួ​យ (ACU) នៅ​ថ្ងៃ​នេះ​បា​ន​ផ្ស​ព្វ​ផ្សា​យ​ឱ្យ​ម​ន្រ្តី​ជា​ប់​កា​ត​ព្វ​កិ​ច្ច​ ទៅ​ប្រ​កា​សទ្រ​ព្យ​ស​ម្ប​ត្តិ និ​ង​បំ​ណុ​ល ដែ​ល​នឹ​ង​ចា​ប់​ផ្តើ​ម​ម្ត​ង​ទៀត​ រយៈ​ពេ​ល​ពេ​ញ​មួយ​ខែ នៅខែ​ម​ក​រា ឆ្នាំ​២០១៦ ខា​ង​មុខ​នេះ​ ។ សេចក្តីប្រកាសព័ត៌មានរបស់ ACU បានឱ្យដឹងថា សមាសភាពមន្រ្តីដែលត្រូវចូលរួម ក្នុងរបបប្រ​កា​ស​ទ្រ​ព្យ​ស​ម្ប​ត្តិ​២​ឆ្នាំម្តងនេះ រួមមានដូចជាមន្រ្តីរាជការ​ដែលមានឋានៈ​ចាប់ពីប្រធាននាយកដ្ឋាន​ឡើ​ងទៅ ឯមន្រ្តីយោធា ឬ​ក​ង​ក​ម្លាំ​ង​ប្រដាប់អាវុធ ត្រូវមានឋានន្តរស័ក្តិចាប់ពីវរៈសេនីឯកឡើងទៅ​។​ សម្រាប់មន្រ្តីសាធារណៈ​ដែលមានអាណត្តិបោះឆ្នោត រួមមាន សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ស្រុក​ ខណ្ឌ ឃុំ ស​ង្កាត់ និងសមាជិកព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល។ ក្រៅពីនោះមានចៅក្រម​អសនៈ ចៅក្រមអយ្យការ សារ​ការី ក្រឡាបញ្ជី និងអាជ្ញាសាលាជាដើម ។ ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ ACU៖ ដោយ៖ ចាន់ធី