សត្វចម្លែក អាយុកាលជាង ២០០ឆ្នាំ ត្រូវបានអ្នកនេសាទ រកឃើញ នៅក្នុងល្អាងភ្នំ (មានវីដេអូ)

ចិន៖ សត្វចម្លែក អម្បូរថ្លែនយក្សមួយក្បាល ត្រូវបានអ្នកនេសាទម្នាក់ រកឃើញដោយចៃដន្យ នៅពេលដែលគាត់ បានជ្រុលជើងដើរជាន់លើវា ទើបគាត់ចាប់អារម្មណ៍ថា បានជាន់លើអ្វីម្យ៉ាង ដែលទន់ៗរអិលៗមួយ។

សត្វចម្លែក អាយុកាលជាង ២០០ឆ្នាំ ត្រូវបានអ្នកនេសាទ រកឃើញ នៅក្នុងល្អាងភ្នំ (មានវីដេអូ)

សត្វចម្លែក អម្បូរថ្លែនយក្សប្រភេទកម្រ រឺហៅថា កូនត្រី wa wa yu ដែលមានអាយុកាលជាង២០០ឆ្នាំ មានប្រវែង១.៣៩ម៉ែត្រ ត្រូវបានរកឃើញដោយអ្នកនេសាទម្នាក់ ឈ្មោះ Wang Yong នៅពេលដែលគាត់ ដើរជាន់លើវាដោយចៃដន្យ នៅល្អាងមួយ ក្នុងសង្កាត់ Chongqing ភាគនិរតីប្រទេសចិន។ ក្រោយមកលោក Wang Yong បានធ្វើការទាក់ទង ទៅក្រុមអ្នកអភិរក្សសត្វធម្មជាតិ ដើម្បីធ្វើការត្រួតពិនិត្យទើបដឹងថា វាជាសត្វថ្លែនយក្ស និងកំពុងមានជម្ញឺទៀតផង។

អម្បូរថែ្លនយក្យខាងលើនេះ គឺជាប្រភេទសត្វថែ្លនធំជាងគេបំផុតក្នុងពិភពលោក ដែលត្រូវបានរកឃើញមានក្នុងប្រទេសចិន ហើយវាអាចមានប្រវែងរហូតដល់ទៅជិត ២ម៉ែត្រឯណោះ៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖

ប្រភព

ដោយ លូហាន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត