ISIS ចេញ​បញ្ជា​តាម​ចាប់​​ក្មេង​ពិការ និង​​ក្មេង​សតិ​​មិន​ប្រក្រតី​យក​ទៅ​សម្លាប់

ISIS ចេញ​បញ្ជា​តាម​ចាប់​​ក្មេង​ពិការ និង​​ក្មេង​សតិ​​មិន​ប្រក្រតី​យក​ទៅ​សម្លាប់

​​​ក្រុម​​ ISIS បាន​ធ្វើ​​ឲ្យ​ពិភព​លោក​ភ្ញាក់​ផ្អើល​ជា​ថ្មី ក្រោយ​តុលា​ការ​​​​​​របស់​ក្រុម​នេះ​​​ចេញ​បញ្ជា​​​តាម​ចាប់​កុមារ​ពិការ​​ និង​មាន​សតិ​មិន​ប្រក្រតី​ យក​ទៅ​សម្លាប់ ដែលត្រូវ​បាន​គេ​មើល​ឃើញ​ថា​​ជា​ការ​ដើរ​តាម​ក្រោយ​របប​ផ្ដាច់​ការ​ណាស៊ី។

 

​​ចៅក្រម​នៃ​តុលាការ​​​​​​​​ Sharia ​បាន​ប្រកាស​ជា​សាធារណៈ​ថា អ្នក​គាំ​ទ្រ ISIS ទាំងអស់​​មាន​សិទ្ធិ​​សម្លាប់​​ទារក​ទើប​កើតដែល​មាន​រាង​កាយ​ខុស​ធម្មតា មាន​ជំងឺ និង​ពិការ ​បាន។ ​​​បើ​តាម​​សកម្ម​ជន​​អ៊ីរ៉ាក់​នៃ​ក្រុម​ឃ្លាំ​មើល​ Mosul Eye ​បាន​​រក​ឃើញ​ថា​​កុមារ​តូច​ៗ​​ចំនួន ៣៨នាក់​​ ដែល​កើត​មក​មាន​រាងកាយ​មិន​គ្រប់​លក្ខណៈ និង​មាន​ជំងឺ​ប្រចាំ​កាយ ​អាយុ​ចន្លោះ​ពី​មួយ​សប្ដាហ៍ ដល់​៣ខែ ​ត្រូវ​ក្រុម​ ISIS ​យក​ទៅ​ចាក់​ថ្នាំ​សម្លាប់​​ ឬ​ខ្ទប់​ដង្ហើម​ឲ្យ​ស្លាប់​ រួច​ហើយ។

 

ISIS ចេញ​បញ្ជា​តាម​ចាប់​​ក្មេង​ពិការ និង​​ក្មេង​សតិ​​មិន​ប្រក្រតី​យក​ទៅ​សម្លាប់

 

​​​លើស​ពី​នេះ​ទៅ​ទៀត ក្រុម​ជ្រុល​និយម​​​នេះ​ បាន​បញ្ចេញ​វីដេអូ​​​បង្ហាញ​ពី​ការ​សម្លាប់​​ទៅ​លើ​ក្មេង​ៗ​​នៅ​មូល​ដ្ឋាន​ ISIS ​​​នៅ​ស៊ីរី ​និង​ទីក្រុង​មូស៊ូល ​ភាគ​ខាង​ជើង​ប្រទេស​អ៊ីរ៉ាក់ ថែម​ទៀត​ផង។

 

​បើ​តាម​ប្រភព​ Mosul Eye ​​​និយាយ​ថា​ខ្លួន​បាន​តាម​ដាន​ការ​សម្លាប់​​​​ក្មេង​ទាំង​នោះ និង​រក​ឃើញ​ថា​​អ្នក​សម្លាប់​ភាគ​ច្រើន​ជា​សកម្ម​ប្រយុទ្ធ​​​​បរទេស​​ ដែល​បាន​រៀបការ​ជា​មួយ​ស្ត្រី​អ៊ីរ៉ាក់ ​ស៊ីរី និង​​អាស៊ី​ផ្សេង​ទៀត​។​ ក្រុម​ឃ្លាំ​មើល​ខាង​លើ​បន្ត​ថា ​ការ​ស៊ើប​អង្កេត​របស់​ខ្លួន​បាន​​​បាន​រក​ឃើញ​ថា តុលាការ​ Sharia ​​ចេញ​ច្បាប់​សាហាវ​ព្រៃ​ផ្សៃ​នេះ​ ​ព្រោះ​ពួកគេ​​យល់​ថា​ការ​ទុក​ក្មេង​ៗ​ទាំង​នេះ​ឲ្យ​រស់​គឺ​ជា​ «បន្ទុក​របស់​រដ្ឋ​បន្ថែម​ទៀត»។

 

ដោយ​ឡែក​ ការ​សម្លាប់​​​កុមារ​គ្មាន​ទោស​ទាំង​នេះ​ត្រូវ​បាន​គេ​ប្រដូច​ទៅ​នឹង​​របប​ផ្ដាច់​ការ​ដែល​ពិភពលោក​ស្អប់ខ្ពើម​របស់ Adolf Hitler ​ដែរ ​​ព្រោះ​​របប​នេះ​បាន​សម្លាប់​​​មនុស្ស​អាយុ​ក្រោម ១៦ឆ្នាំ ​យ៉ាង​តិច​​ ៥០០០​នាក់​ ដែល​​ពួកគេ​មាន​​សតិ​មិន​គ្រប់​គ្រាន់ និង​ពិការ​​​រូប​រាង​កាយ​ដូច​គ្នា៕

 

ចុចអាន៖ ISIS អះ​អាង​ថា​នឹង​មាន​អាវុធ​នុយក្លេអ៊ែរ​ក្នុង​ពេល​មួយ​ឆ្នាំ​ទៀត

 

​ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ dailymail