សាកលវិទ្យាល័យ​មួយ​នៅ​ជប៉ុន​​​​ហាម​​និស្សិត​មិន​ឲ្យ​ពាក់​​នាឡិកា​ដៃ​​ពេល​ប្រលង

សាកលវិទ្យាល័យ​មួយ​នៅ​ជប៉ុន​​​​ហាម​​និស្សិត​មិន​ឲ្យ​ពាក់​​នាឡិកា​ដៃ​​ពេល​ប្រលង

សាកលវិទ្យាល័យ​​​ល្បី​ឈ្មោះ​មួយ​​នៅ​ក្នុង​​ប្រទេស​ជប៉ុន​ បាន​​ហាម​ឃាត់​​​រាល់​​​​ការ​យក​នាឡិកា​ដៃ​ចូល​​គ្រប់​ការ​ប្រលង​​​ក្នុង​ថ្នាក់​​ដើម្បី​​​​​បង្ការ​​ក្រែង​លោ​មាន​ការ​លួច​ចម្លង​​​​​ឯកសារ​ក្នុង​ការ​ប្រលង។

 

សាកលវិទ្យាល័យ​មួយ​នៅ​ជប៉ុន​​​​ហាម​​និស្សិត​មិន​ឲ្យ​ពាក់​​នាឡិកា​ដៃ​​ពេល​ប្រលង
 

តាម​របាយ​ការណ៍​ថ្មី​ៗ​នេះ​​​ ពី​​ The Wall Street Journal ​បាន​បង្ហាញ​ថា​សាកលវិទ្យាល័យ Kyoto​ ប្រទេស​ជប៉ុន បាន​​ហាម​មិន​ឲ្យ​យក​រាល់​នាឡិកា​ដៃ​​គ្រប់​ប្រភេទ ដើម្បី​​តម្លាភាព​ក្នុង​ពេល​ប្រលង។ ក្នុង​របាយការណ៍​​​​បាន​ឲ្យ​ដឹង​ទៀត​ថា សាកលវិទ្យាល័យ​ Kyoto ជា​សាលា​ជប៉ុន​​ដំបូង​គេ​ហើយ​​ដែល​បាន​ហាម​ឃាត់​​​ការ​យក​នាឡិកា​​គ្រប់​ប្រភេទ​ចូល​រាល់ការ​ប្រលង។ ចំណែក​​សាលា​​ពី​បណ្ដា​ប្រទេស​​ដទៃ​ទៀត​ដូច​ជា​ អូស្ត្រាលី អង់គ្លេស ​សហរដ្ឋអាមេរិក ក៏​មាន​​ការ​ហាម​ឃាត់​ស្រដៀង​គ្នា​ដែរ ​តែ​សម្រាប់​តែ​នាឡិកា​វៃ​ឆ្លាត (Smartwatch ​​​​) ប៉ុណ្ណោះ។

 

សាកលវិទ្យាល័យ​​វិទ្យាល័យ​ Kyoto ធ្លាប់​​មាន​រឿង​អាស្រូវ​​ទាក់​ទង​នឹង​ការ​លួច​ចម្លង​​ឯកសារ ក្នុង​ឆ្នាំ​២០១១។ និស្សិត​ប្រុស​ម្នាក់​បាន​​បង្ហោះ​សំណួរ​លើ​អ៊ីនធឺណិត​ អំឡុង​ពេលប្រលង។ ក្រោយ​មក​និស្សិត​ម្នាក់​នោះ​ក៏​បាន​ចម្លើយ​​​​ពីបណ្ដាញ​​​ក្រុម​អ្នក​អាន​​លើ​អ៊ីនធឺណិត។ មក​ទល់​ពេល​នេះ ទាំង​ទូរសព្ទ​ដៃ​ ទាំង​នាឡិកា គ្រប់​ប្រភេទ​​មិន​ថា​ប្រភេទ​មួយ​ណា​ក៏​ដោយ​គឺ​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​យក​ចូល​ក្នុង​បន្ទប់​ប្រលង​​នៃ​សាកលវិទ្យាល័យ Kyoto ទេ៕
ចុចអាន៖ អាយុ​​​​១៧​ឆ្នាំ​ បញ្ចប់​​បរិញ្ញាបត្រ​ និង​បាន​ធ្វើ​ការ​ឲ្យ NASA

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ wsj, theverge​