Liverpool គ្រោង​ផ្តល់កុងត្រា​ថ្មី​ឲ្យ​អ្នកចាំទី Simon Mignolet

​កីឡា​៖​ក្លិប​ហង្ស​ក្រហម Liverpool គ្រោង​បន្ត​កុងត្រា​ថ្មី​ឲ្យ​អ្នកចាំទី​ដៃ Simon Mignolet ខណៈដែល​កុងត្រា​ចាស់​របស់​កីឡាករ​រូបនេះ​នឹង​ផុត​នា​ចុងរដូវ​កាល​នេះ​។ នេះ​បើ​យោងតាម​សារព័ត៌មាន Bleacher Report ។​

​តាម​ប្រភព​ដដែល​បន្តថា ការបន្ត​កុងត្រា​ថ្មី​ធ្វើឡើង​គ្រា​ដែល Mignolet បាន​រង​សម្ពាធ​ជា​បន្តបន្ទាប់​ក្រោយ​បណ្ដោយ​ឲ្យ​ក្រុម​ភ្ញៀវ West Bromwich ស៊ុត​បញ្ចូល​ទី​២​គ្រាប់ ធ្វើ​ឲ្យ Liverpool បាត់បង់​៣​ពិន្ទុ​នៅ​ទឹកដី​ខ្លួនឯង​កាលពី​ថ្ងៃអាទិត្យ​។ 

​គួរ​បញ្ជាក់ថា Mignolet បាន​ផ្ទេរ​ពី Sunderland មកកាន់ Anfield ក្នុង​ឆ្នាំ​២០១៣ តាំងពី​ជំនាន់​លោក Brendan Rodgers រហូតដល់​លោក Klopp និង​ជា​កីឡាករ​ដែល ទប់​មិន​ឲ្យ​គូប្រកួត​ស៊ុត​បញ្ចូល​ទី​ច្រើនជាងគេ​នៅ Premier League ក្នុង​ឆ្នាំ​២០១៥​នេះ​៕

Liverpool គ្រោង​ផ្តល់កុងត្រា​ថ្មី​ឲ្យ​អ្នកចាំទី Simon Mignolet