ជនសង្ស័យ​ចំនួន ៥​នាក់ ដែល​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន ត្រូវ​ប៉ូលិស​ឃាត់ខ្លួន

បន្ទាយមានជ័យ: ជនសង្ស័យ​ចំនួន ៥​នាក់ ដែល​ជួញដូរ និង​ប្រើប្រាស់​ថ្នាំ​គ្រឿងញៀន ត្រូវបាន​ប៉ូលិស​ក្រុង​ប៉ោយប៉ែត​ឃាត់ខ្លួន នៅ​ចំណុច Casino ក្នុង​បន្ទប់​ជួល​លេខ​១០៤ កាលពី​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៥ ស្ថិតនៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ក្រុង​ប៉ោយប៉ែត ក្រុង​ង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​
            
​ជនសង្ស័យ​ជួញដូរ និង​ចែកចាយ ២​នាក់ ឈ្មោះ នី គឹម​ឡុង ភេទ​ប្រុស អាយុ ១៧​ឆ្នាំ ជា​អ្នកជួញដូរ​ថ្នាំញៀន និង​ឈ្មោះ អ៊ី ស៊ី​សុ​បញ្ញា ភេទ​ប្រុស អាយុ ២៥​ឆ្នាំ ជា​អ្នក​ចែកចាយ​ថ្នាំញៀន និង​ជនសង្ស័យ​ប្រើប្រាស់​ថ្នាំញៀន ចំនួន ៣​នាក់​ផ្សេងទៀត រួមមាន ១-​ឈ្មោះ ហង្ស គីម​ម៉ី ភេទ​ស្រី អាយុ​១៩​ឆ្នាំ ២-​ឈ្មោះ ហាស់ ដា​រ៉ា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ៣-​ឈ្មោះ ផេ​ន សុ​ផៃ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ អ្នក​ទាំង​៥​នាក់​មាន​ទំ​លំនៅ​កន្លែង​ឃាត់ខ្លួន​។​
            
​លោក អ៊ុំ សុផល អធិការនគរបាល​ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ការឃាត់ខ្លួន​នេះ Police បាន​ដកហូត​គ្រឿងញៀន ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ទឹកកក ចំនួន ៣​កូន​ថង់​តូច ម៉ូតូ ១​គ្រឿង ទូរស័ព្ទដៃ​៤​គ្រឿង និង​សម្ភារៈ សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​សារភាពថា ពួកខ្លួន និង​បក្ខពួក​ពិតជា​បានធ្វើ​សកម្មភាព​ជួញដូរ និង​ប្រើប្រាស់​ថ្នាំញៀន​។​

​ម​ន្រី្ត​ជំនាញ​កសាង​សំណុំរឿង បញ្ជូនទៅ​ស្នងការ​នគរបាល​ខេត្ត​៕

ជនសង្ស័យ​ចំនួន ៥​នាក់ ដែល​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន ត្រូវ​ប៉ូលិស​ឃាត់ខ្លួន