ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​តាម​ដីការ​សាលាដំបូង​ខេត្តពោធិ៍សាត់

ពោធិ៍សាត់:  កម្លាំង​សមត្ថកិច្ច​នគរបាល​យុត្តិធម៌ បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ជាប់​ពាក់ព័ន្ធនឹង​សារធាតុ​ញៀន តាម​ដីការ​បង្គាប់​របស់​សាលាដំបូង​ខេត្តពោធិ៍សាត់ ប្រតិបត្តិ​ការឃាត់ខ្លួន បានធ្វើ​ឡើង​កាលពី​ព្រឹក ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៥ ស្ថិតនៅ​ភូមិផ្សារ ឃុំ​អន្លង់ត្នោត ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ។​

​លោក​វរៈសេនីយ៍ត្រី ឯម រុន អធិការនគរបាល​ស្រុក​ក្រគរ បាន​ឲ្យ​ដឹងថា ជនសង្ស័យដែល​ឃាត់ខ្លួន​ឈ្មោះ សុខ យ៉ុ​ន ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​.ឃុំ កើតហេតុ ខាងលើ ។

​លោក​អធិការ​បន្ដថា ការឃាត់ខ្លួន​ជនសង្ស័យ​ធ្វើឡើង​តាម​ដីការ​បង្គាប់​ឲ្យ​នាំខ្លួន​លេខ១៦១៨ ពស​.​ព្រទ​,១៥ ចុះ​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០១៥ របស់​ចៅក្រម​ស៊ើបសួរសាលាដំបូង​ខេត្តពោធិ៍សាត់ ។ លោក​បន្ដទៀតថា ជនសង្ស័យ​ត្រូវបានឃាត់ខ្លួន​និង​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង ខេត្តពោធិ៍សាត់​នៅ​រសៀល​ថ្ងៃទី​១៥ខែធ្នូ ឆ្នាំ​២០១៥ ដើម្បី​ចាត់ការ​តាមច្បាប់​៕

​គួររំលឹកថា ការឃាត់ខ្លួន​ជនសង្ស័យ​ខាងលើនេះ ធ្វើឡើង​ក្រោយពី​កម្លាំង​សមត្ថកិច្ចចម្រុះ​ខេត្តពោធិ៍សាត់ បាន​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី ៦​នាក់ កាលពី​ថ្ងៃទី​២៤ខែតុលា ឆ្នាំ​២០១៥ នៅ​ចំណុច​ក្នុង​បន្ទប់​សណ្ឋាគារ​ភ្នំ​ពេជ្រ ស្ថិតក្នុង​ភូមិពាល​ញែក១ សង្កាត់​ផ្ទះ​ព្រៃ ក្រុង​.​ខេត្តពោធិ៍សាត់ រួមទាំង​សារធាតុ​ញៀន និងសម្ភារៈប្រើប្រាស់​មួយចំនួន​ផង​នោះ ។ ដូច្នេះ​ក្រោយពី​បាន​ពិនិត្យ និង​ស៊ើបសួរនៅក្នុង​សំណុំ​រឿងនេះ ក៏បាន​លេចចេញ​នូវ​តំរុយ​ពិរុទ្ធភាព និង​អត្ដ​សញ្ញាណជនសង្ស័យ ត្រូវបាន​ឃាត់ខ្លួន​ខាងលើ ៕​R

ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​តាម​ដីការ​សាលាដំបូង​ខេត្តពោធិ៍សាត់