មេការ​ខាង​បច្ចេកទេស​ម៉ាស៊ីន​នាវា​ទេសចរណ៍ ដេកស្លាប់ ដោយសារ​ខ្យល់គរ​

​កំពង់ឆ្នាំង: ជនរ​បទេស​ម្នាក់ ជា​មេការ​ខាង​បច្ចេកទេស​ម៉ាស៊ីន​នាវា​ទេសចរណ៍ បាន​ស្លាប់​នៅលើ​នាវា​ទេសចរណ៍​របស់ខ្លួន បង្កអោយមាន​ការភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​ជិត ៧​ព្រឹក ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ចំណុច​កោះ​ចោរ ក្នុងភូមិ​សាស្ត្រ​ឃុំ​ប្រឡាយ​មាស ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង​។​

​លោកស្រី​ឃុន​ភិរម្យ ជា​អ្នកគ្រប់គ្រង​នាវា​ទេសចរណ៍ MEKONG DAWN បានអោយដឹងថា បុរស​ជា​ជនជាតិ​វៀតណាម ដែល​ស្លាប់​នោះ មានឈ្មោះ ង្វឿ​ង វ៉ាន់​ទឿ​ង អាយុ ៤៣​ឆ្នាំ ជា​មេការ​ខាង​បច្ចេកទេស​ម៉ាស៊ីន​នាវា មាន​ស្រុកកំណើត ក្នុង​ខេត្ត​ឡុង​អាន ប្រទេស​វៀតណាម​។​

​លោកស្រី បាន​អោយដឹងទៀតថា គាត់​រួម​នឹង​បុគ្គលិក មិនដឹងថា ជនរងគ្រោះ ស្លាប់ តាំងពី​ពេលណា​មក​នោះទេ ប៉ុន្តែ​នៅ​ចន្លោះ​ម៉ោង ៦ ទៅ ៧ ព្រឹក ថ្ងៃទី​១៥ ធ្នូ​នេះ គាត់​អោយ​បុគ្គលិក​ម្នាក់ ឈ្មោះ វណ្ណា ទៅ​ហៅ ង្វឿ​ង វ៉ាន់​ទឿ​ង ជា​មេការ​បច្ចេកទេស​ម៉ាស៊ីន អោយ​ងើប មក​មើល​ម៉ាស៊ីន ដើម្បី​ត្រៀមលក្ខណៈ​ទៅ​ដឹក​ភ្ញៀវ​។ ពេលទៅដល់​កន្លែង​ជនរងគ្រោះ​ដេក ស្រាប់តែ​ឃើញ​ជនរងគ្រោះ ស្លាប់​បាត់ទៅហើយ ពេលនោះ ក៏មាន​ការផ្អើលឆោឡោ​ឡើង​។

​សមត្ថកិច្ច ដែល​ចុះទៅពិនិត្យ​សាកសព បាន​ប្រាប់​អោយដឹងថា បុរស​ជនជាតិ​វៀតណាម ដែល​ស្លាប់​នេះ គឺ​បណ្តាលមកពី​ខ្យល់គ ដោយ​គ្មាន​អ្នកដឹង ក្នុង​ចន្លោះ​ម៉ោង ១ ទៅ​ម៉ោង ២ យប់ ហើយ​ករណីនេះ មិនមែនជា​ករណី​ឃាតកម្ម​នោះទេ​។​

​ក្រោយពី​ពិនិត្យ​រួច សមត្ថកិច្ច​បានប្រគល់​សាកសព​អោយ​អ្នកគ្រប់គ្រង​នាវា​ទេសចរណ៍ MEKONG DAWN ដើម្បី​ចាត់ចែង​ដឹកយក​ទៅអោយ​ក្រុមគ្រួសារ ដើម្បី​ធ្វើបុណ្យ​នៅ​ប្រទេស​វៀតណាម​៕

មេការ​ខាង​បច្ចេកទេស​ម៉ាស៊ីន​នាវា​ទេសចរណ៍ ដេកស្លាប់ ដោយសារ​ខ្យល់គរ​

មេការ​ខាង​បច្ចេកទេស​ម៉ាស៊ីន​នាវា​ទេសចរណ៍ ដេកស្លាប់ ដោយសារ​ខ្យល់គរ​

មេការ​ខាង​បច្ចេកទេស​ម៉ាស៊ីន​នាវា​ទេសចរណ៍ ដេកស្លាប់ ដោយសារ​ខ្យល់គរ​