ការពិត ៧​យ៉ាង​ដែលប្រុសៗ​មិនគួរទទួល​ទាន​ជាតិស្រវឹង

ការទទួលទានជាតិស្រវឹងបណ្តាលឲ្យប៉ះពាល់ច្រើនដល់សុខភាព។ ប្រសិនបើអ្នកផឹក សូមមើលការណែនាំខាងក្រោម ដើម្បីបញ្ឈប់ការទទួលទានជាតិស្រវឹង និង​រក្សា​សុខភាព​ឲ្យបាន​ល្អ៖
 
ការពិត ៧​យ៉ាង​ដែលប្រុសៗ​មិនគួរទទួល​ទាន​ជាតិស្រវឹង
១. យល់​ពីកម្រិត​នៃការទទួលទាន​ជាតិស្រវឹង
មនុស្សគ្រប់រូប​​ទទួលទាន​ជាតិស្រវឹង​មាន​កម្រិត​ខុសៗគ្នា​អាស្រ័យលើសុខភាព, ទម្ងន់, អាយុ និង​ភេទ។ តែទោះបីជា​យ៉ាងណា មានតែ​អ្នកទេ​ដែលអាច​កំណត់​ការទទួលទាន​ជាតិ​ស្រវឹង​បាន ប្រសិនបើ​មិនដូច្នេះ​ទេ អ្នកនឹង​ស្រវឹង បាត់បង់​ការគ្រប់គ្រង​លើខ្លួនឯង។
អ្នកវិទ្យាសាស្ត្រ​បានធ្វើការកំណត់ជាតិស្រវឹង​ដែលមនុស្ស​គួរតែ​ទទួលទាន៖ ស្រាបៀពី ៣០០-៣៥០មល, ស្រាស៊ាំប៉ាញ​ប្រហែល ១៥០-២០០មល។
២. គួរតែទទួលទានអាហារ​ជាមុនសិនមុន​នឹងទទួល​ទានជាតិស្រវឹង
ប្រសិនបើអ្នក​ទទួលទាន​ជាតិស្រវឹង​ទាំងពោះទទេ វានឹង​ប៉ះពាល់ដល់​ភ្នាស​ស្តើង​របស់ក្រពះ ហើយវា​មិនត្រឹមតែ​ងាយនឹងស្រូបចូល​ទៅក្នុង​រាងកាយ​ប៉ុណ្ណោះទេ តែក៏អាច​បណ្តាលឲ្យ​កើតជំងឺ​ដំបៅក្រពះ​ផងដែរ។
អ្នកវិទ្យាសាស្ត្រ​បានណែនាំឲ្យ​សុភាពបុ​រសទទួលទាន​ទឹកដោះគោ ឬទទួលទាន​ថ្លើមជ្រូក។ ទឹកដោះគោ​អាចជួយ​លាងសម្អាត​ក្រពះ ការពារ​ជាតិអេតាណុល​ក្នុងស្រា​ជ្រាប​ចូលទៅ​ក្នុង​ឈាម, ថ្លើមជ្រូក​ក៏បាន​ជួយពង្រឹង​ភាពស៊ាំប្រឆាំង​នឹងជាតិស្រវឹង​ក្នុង​ខ្លួនផងដែរ។
៣. ទទួលទាន​ជាតិស្រវឹងយឺតៗ
នៅពេលអ្នកផឹក​ជាតិស្រវឹង, ថ្លើមត្រូវ​ធ្វើការកម្ចាត់ជាតិពុល​ទាំងអស់ដែលអ្នក​បានដាក់ចូល​ទៅក្នុងខ្លួន។ ជាមធ្យម​ក្នុង ១ម៉ោងថ្លើម​អាចកម្ចាត់​ជាតិពុល​ក្នុង​ជាតិស្រវឹង​បាន ៣០មល។
ដូច្នេះ ប្រសិនបើអ្នក​ទទួលទាន​ជាតិស្រវឹងលឿនពេក​បណ្តាលឲ្យ​ថ្លើមទទួល​បន្ទុក​លែងកើត, ជាតិស្រវឹង​នឹង​មិនត្រូវ​បានបញ្ចេញ​តាមទឹកនោម​ឡើយ តែវាបាន​ជ្រាបចូល​ទៅក្នុង​ឈាម, បណ្តាលឲ្យ​អ្នកស្រវឹង។
៤. កុំប្រកួត​ផឹក
ការប្រកួតផឹក​ជាតិស្រវឹងច្រើន​ហួសកំណត់​មិនត្រឹមតែ​អាចធ្វើឲ្យអ្នក​ផ្ទុកជាតិស្រវឹង​ច្រើន​ក្នុង​ខ្លួនប៉ុណ្ណោះទេ តែថែមទាំង​ធ្វើឲ្យអ្នក​មាត់រអិលទៀត​ផង។ ត្រូវឆ្លាត​ចេះបដិសេធ​នឹងអ្នក​ដទៃ ហើយ​ផឹកតាម​សម្រួល។
៥. វីតាមីន B
ជាតិស្រវឹងសម្បូរ​ទៅដោយ​វីតាមីន Bធ្វើឲ្យ​អ្នកមាន​អារម្មណ៏​ធីងធោង។ វីតាមីន Bនៅក្នុង​ស្រានឹង​ធ្វើឲ្យអ្នក​ស្រវឹង។
នេះជាមូលហេតុ​ដែលអ្នកវិទ្យាសាស្ត្រ​ឲ្យទទួលទាន​ថ្លើមជ្រូក។ ហើយអ្នក​ក៏អាច​ទទួលទាន​ផ្លែឈើមួយ​ចំនួន​ដើម្បីបន្ថែម​ជាតិវីតាមីន B ដូចជា ផ្កា​ខាត់ណា, ការ៉ុត, ត្រសក់​ស្រូវ, គ្រាប់​ផ្លែឈើ និង​បន្លែ​បៃតង។
៦. ហាមលាយ​ជាតិស្រវឹង​ជាមួយនឹង​ភេសជ្ជៈ​ដទៃទៀត
អ្នកមិនគួរទទួលទាន​ជាតិស្រវឹង ឬស្រាបៀ និងស្រាលាយ​ជាមួយនឹង​ភេសជ្ជៈផ្អែម។ នៅក្នុង​ស្រាបៀ និង​ភេសជ្ជៈ​កាបូណាត​ដែលមាន​ពពុះអាច​ធ្វើឲ្យ​ជាតិអាល់​កុលងាយ​នឹង​ជ្រាបចូល​លឿន​ទៅ​ក្នុងឈាម។
៧. ទទួល​ទានទឹក និងផ្លែឈើ​បន្ថែម
ការទទួលទានជាតិស្រវឹង​ច្រើននឹងធ្វើឲ្យអ្នក​បាត់បង់​ជាតិទឹក, ដូច្នេះការទទួលទាន​ទឹកអាចជួ​យបន្សាប​ជាតិស្រវឹង, ធ្វើឲ្យជាតិអាល់កុល​បញ្ចេញ​ពីក្នុងខ្លួន​តាមទឹកនោម។
ប្រសិន​បើអាច ទទួលទាន​តែបៃតង ១ពែង ឬតែបន្ទាប់​ពីទទួល​ទានស្រារួច។
ដូចគ្នានេះ​ដែរ ទឹកភេសជ្ជៈផ្លែឈើ​ក៏ផ្តល់ជាតិវីតាមីន​គ្រប់គ្រាន់​សម្រាប់អ្នក​ផងដែរ, ជម្រុញសារធាតុ​អេតាណុល​ចេញពីក្នុង​រាងកាយ​តាម​ទឹកនោម៕
ដោយ៖ ដារ៉ា
ប្រភព៖ soha

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ការពិត ៧​យ៉ាង​ដែលប្រុសៗ​មិនគួរទទួល​ទាន​ជាតិស្រវឹង