អ្នកគាំទ្រ​ធ្វើ​ឲ្យ ផាក​ប៊ូ​ម ឆ្អែត​បាយ​

​កាលពីពេល​ថ្មីៗ​នេះ​សមាជិក​ក្នុង​ក្រុម​ចម្រៀង ​ដ៏​ល្បីល្បាញ​របស់​កូរ៉េខាងត្បូង 2ne1 នាង ផាក​ប៊ូ​ម​ (Park Bom) ត្រូវបាន​ក្រុម​អ្នកគាំទ្រ​រិះគន់​យ៉ាង​ចាស់ដៃ ​ក្នុងកំឡុងពេល​ដែល​ក្រុម​ចម្រៀង​មួយ​នេះ​ សម្តែង​នៅលើ​ឆាក​ប្រគំ​តន្ត្រី MAMA ២០១៥ កាលពី​ថ្ងៃទី ០២ ខែធ្នូ នៅលើ​ទឹកដី​ទីក្រុង ហុងកុង ប្រទេស​ចិន។ នៅក្នុង​ឳ​កាស​នោះដែរ​យើង​សង្កេតឃើញថា ​តារា​ស្រី​សាច់​សខ្ចី​ម្នាក់នេះ​ហាក់ដូចជា​បញ្ចេញ​សមត្ថភាព​សម្តែង​បាន​យ៉ាង​ល្អ ដោយ​គោលបំណង​ចង់​ញាំ​ង​ឲ្យ​បរិយាកាស​នា​រាត្រី​នោះ​កាន់តែ​អស្ចារ្យ ប៉ុន្តែ​មិន​នឹកស្មានថា​លទ្ធផល​ដែល​អ្នកគាំទ្រ​ផ្តល់​ឲ្យ​គឺ ​ការរិះគន់​ចំពោះ​សម្រស់​ពិត​របស់​នាង​ដូចនេះ​ទៅវិញ។​

អ្នកគាំទ្រ​ធ្វើ​ឲ្យ ផាក​ប៊ូ​ម ឆ្អែត​បាយ​

​យោងតាម​សេចក្តីរាយការណ៍​ពី​ការ​សែត Daily K Pop News បាន​ឲ្យ​ដឹងថា​មាន​អ្នកគាំទ្រ​ជាច្រើន​ បាន​មិន​ពេញចិត្ត​ជាមួយនឹង​សម្រស់​របស់ ផាក​ប៊ូ​ម បន្ទាប់ពី​បាន​បាត់​មុខ​មួយរយៈ​ធំ ជាពិសេស​គឺ​ច្រមុះ​របស់​នាង​តែម្តង។

អ្នកគាំទ្រ​ធ្វើ​ឲ្យ ផាក​ប៊ូ​ម ឆ្អែត​បាយ​

ពួក​អ្នកគាំទ្រ​ទាំង​នោះ បាន​បង្ហោះ​រូបថត​របស់ ផាក​ប៊ូ​ម ដែល​ក្រុម​អ្នកគាំទ្រ​ទាំងនោះ​ថត​បាន​នៅ​ព្រលានយន្តហោះ​ចូលទៅ ក្នុង​កម្ម​វិធី​សង្គម​រួម​នឹង​ពាក្យ​ប្រទូស្ត​បង្អាប់​មួយចំនួន ​«ច្រមុះ !​តើ​នេះ​ជា​ច្រមុះ​ឬ​? អាក្រក់​មើល​ណាស់​! គួ​តែ​បញ្ឈប់​ត្រឹមនេះ​ទៅ​…​សម្រស់​ដូច​កាលពីមុន​គឺ​ស្អាត​គ្រប់គ្រាន់​ហើយ​» ទាំងនេះ​គឺជា​សម្តី​របស់​អ្នកគាំទ្រ​សម្រាប់​ការមិន​ពេញចិត្ត ​ទៅលើ​ការកែ​សម្ផស្ស​របស់ តារាចម្រៀង​ក្នុង​ក្រុម 2ne1 នាង ផាក​ប៊ូ​ម៕ កុសល​