វិស័យ​គមនាគមន៍​ព័ត៌មាន(ICT ) រីក​ចម្រើន​បាន​អាស្រ័យ​ទៅ​លើ​ជីវភាព​ប្រជាជន

វិស័យ​គមនាគមន៍​ព័ត៌មាន(ICT ) រីក​ចម្រើន​បាន​អាស្រ័យ​ទៅ​លើ​ជីវភាព​ប្រជាជន

បច្ចុប្បន្ន​វិស័យ​គមនាគមន៍​ព័ត៌មាន (ICT ) កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​​នៅ​ប្រទេស​កម្ពុជា តាម​រយៈ​ការ​បង្កើត​ស្នាដៃ​ថ្មីៗ​ជាច្រើន រហូត​ទទួល​បាន​ការ​គាំ​ទ្រ​ដល់​ក្រៅ​ប្រទេស​ទៀត​ផង។ យ៉ាង​ណា​ការ​អភិវឌ្ឍន៍​វិស័យ​​បច្ចេកវិទ្យា ICT ​មាន​ភាព​រីក​ចម្រើន​ក៏​ផ្អែក​លើ​កម្រិត​ជីវភាព​ប្រជាជន​មាន​ភាព​ប្រសើរ ដែល​ធ្វើ​ឲ្យ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​​​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​មាន​ភាព​រីក​ចម្រើន​​។

 

វិស័យ​គមនាគមន៍​ព័ត៌មាន(ICT ) រីក​ចម្រើន​បាន​អាស្រ័យ​ទៅ​លើ​ជីវភាព​ប្រជាជន

 

នៅ​ក្នុង​ឱកាស​នៃ​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​ជា​លើក​ដំបូង​ក្នុង​វិស័យ ICT លោក សុខ ពុទ្ធីវុធ ជា​ប្រធាន​នៃ​សហព័ន្ធ​ ICT កម្ពុជា​បាន​និយាយ​ថា ​ការ​អភិវឌ្ឍន៍​វិស័យ​ ICT មាន​ភាព​រីកចម្រើន​​ត្រូវ​ផ្សា​ភ្ជាប់​ពី​កម្រិត​​ជីវភាពរបស់​ពលរដ្ឋ ដែល​ពលរដ្ឋ​ជា​សម្លេង​​មិន​អាច​ខ្វះ​បាន​​ដើម្បី​​បង្ហាញ​ពី​ការអភិវឌ្ឍន៍​វិស័យ ICT។

 

លោក​បាន​លើក​ឧទាហរណ៍​តួ​យ៉ាង​ដូចជា​ការ​ប្រើប្រាស់​ទូរសព្ទ​ដែល​មាន​កំណើន​កើន​ឡើង បង្ហាញ​ពី​កម្រិត​ជីវភាព​ពលរដ្ឋ​មាន​ភាព​ប្រសើរ​ទើប​​ជំរុញ​ការ​ប្រើប្រាស់​ ICT មាន​ភាព​រីក​ចម្រើន​តាម​ហ្នឹង​ដែរ។

 

លោក​ថា ពលរដ្ឋ​ប្រើ​ទូរសព្ទ​សម្រាប់​ការ​ទំនាក់ទំនង និង​ជា​មធ្យោបាយ​ក្នុង​ការ​ស្វែង​រក​ព័ត៌មាន​ដែល​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​ពេលវេលា​ និង​បាន​លើក​ស្ទួយ​ដល់​កម្រិត​ជីវភាព​រស់នៅ។

 

លោក​បាន​បន្ថែម​ថា ប្រទេស​កម្ពុជា​អាច​ក្លាយ​ជា​ប្រទេស​ដែល​មាន​វិស័យ ICT រីក​ចម្រើន ឬ អាច​និយាយ​បាន​ថា ” Advancing Cambodia to the Digital Age “ក្នុង​សម័យ​កាល​ទំនើប ទាល់​ពលរដ្ឋ​មាន​ជីវភាព​រស់នៅ​ប្រសើរ​ហើយ​ដែល​ពួកគេ​នឹង​ប្រើ​បច្ចេកវិទ្យា​​កាន់​តែ​ទូលំទូលាយ​មិន​ថា​សម្រាប់​ការ​ប្រកប​ការងារ​និង​ការ​រស់នៅ​។

 

កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​នេះ​ទើប​តែ​ប្រារព្ធ​ឡើង​ជា​លើក​ដំបូង ដើម្បី​បូក​សរុប​លទ្ធផល​ក្នុង​វិស័យ ICT ប្រចាំ​ឆ្នាំ​ដូច​ជា គម្រោងITET 2014, សិក្ខាសាលា​អំពី​គម្រោង Smart City, សិក្ខាសាលា​អំពី​គោល​នយោបាយ​ក្នុង​វិស័យ ICT ក៏​ដូចជា​ការ​រៀបចំ​កម្មវិធី Cambodia Award 2014-2015 ជាដើម។

 

ចុច​អាន៖ CMOS sensors ផ្នែក​សំខាន់​កាមេរ៉ា ខូចខាត​ទិញ​ថ្មី​ថ្លៃ​ស្មើ​ពាក់​កណ្ដាល​ម៉ាស៊ីន​កាមេរ៉ា

 

អត្ថបទ៖ រក្សា