ធ្វើ​ដំណើរ​16.000​គីឡូម៉ែត្រ​មក​មើល​ការ​ប្រកួត​ក្លិប​សំណព្វប៉ុន្តែ​ជា​អកុសល​កម្មវិធី​ប្រកួត​ត្រូវ​បាន​លុប​ចោល

អ្នកគាំទ្រ​ក្លិប​បាល់ទាត់​Southend មួយ​រូប​បាន​បង្ហាញ​រូប​តាម​ប្រព័ន្ធ​Facebook ដោយ​បញ្ជាក់​ពី​សំណាងអាក្រក់​របស់​ខ្លួន​ដែល​ខំ​ធ្វើ​ដំណើរ​ចម្ងាយ​១៦.០០០​គីឡូម៉ែត្រ​មក​មើល​ការ​ប្រកួត​របស់​ក្លិប​សំណព្វ​មួយ​នេះ ប៉ុន្តែ​បែរជា​ខកចិត្ត​ដោយសារ​ការ​ប្រកួត​ត្រូវ​បាន​លុប​ចោល​នៅ​ពេល​រូបគេ​មក​ដល់​ក្លិប ។

ក្លិប​Bradford City ស្ថិត​ក្នុង​លី​កមួយ​របស់​អង់គ្លេស​មាន​គម្រោង​បើកទ្វារ​ទទួលភ្ញៀវ Southend កាលពី​យប់​ថ្ងៃ​ទី​១២ ធ្នូ ប៉ុន្តែ​ទីលាន​ប្រកួត​ពោរពេញ​ដោយ​ទឹក​មិន​អាច​ប្រកួត​បាន ទើប​កម្មវិធី​ប្រកួត​ត្រូវ​លុប​ចោល ។ បុរស​ខាងលើ​បាន​ធ្វើ​ដំណើរ​យ៉ាង​ឆ្ងាយ​ពី​ក្រុង​ប្រ៊ី​ស​ប៊​ន ប្រទេស​អូស្ដ្រាលី មក​មើល​ការ​ប្រកួត​នៅ​អង់គ្លេស​៕