លោក​នាយករដ្ឋមន្ត្រី​កម្ពុជា​​៖​កុំ​យក​ស្ត្រី​ដាក់​បន្តុប​តំណែង​ដើម្បី​គ្រាន់តែ​លម្អរោង​

លោក ​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​បាន​ថ្លែង​ថា ​គ្រប់​ស្ថាបន័​ទាំងអស់​អាច​ផ្តល់​តំណែង​ជូន​ដល់​ស្ត្រី​លើសពីកូតា​ដែល​បាន​កំណត់​ ប្រសិន​បើ​ស្ត្រី​នោះ​មាន​សមត្ថភាព​ការងារ​ ។ តែ​សូម​កុំ​អោយមាន​ការ​តែង​តាំង​ដើម្បី​តែ​លម្អរោង​ ឬ​អោយ​តែ​គ្រប់​កូតា។​ទន្ទឹមនឹងនេះ​លោក​ក៏​បាន​ជម្រុញ​ដល់​ស្ត្រី​ទាំង​ឡាយ​ត្រូវ​តែ​ពង្រឹង​សមត្ថភាព​របស់ខ្លួន​ ដើម្បី​កាន់​កាប់​តំណែង​ជា​ថ្នាក់​ដឹកនាំ។​ លោក​បាន​ថ្លែង​បែបនេះ​នៅ​ក្នុង​​ពិធី​បិទ​វេទិកា​ជាតិ​ ស្តីពី​ "ស្ត្រី​ជា​ថ្នាក់​ដឹកនាំ​ក្នុង​វិស័យ​សាធារណៈ ​និង​គោល​នយោបាយ​"​ នៅ​វិមាន​សន្តិភាព​ នា​ព្រឹក​ថ្ងៃ​ទី១៥ ​ខែធ្នូនេះ។​