កម្មករសំណង់ម្នាក់ រកលុយមិនបាន បែកគំនិត ឆក់កាបូប ត្រូវកម្លាំងល្បាត ប៉ុស្តិ៍ទឹកថ្លា ឃាត់ខ្លួនភ្លាមៗ

ភ្នំពេញ៖ ជនសង្ស័យឆក់កាបូបម្នាក់ ត្រូវកម្លាំងល្បាតអន្តរាគមន៍ ប៉ុស្តិ៍ទឹកថ្លា ឃាត់ខ្លួនបាន នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥ វេលាម៉ោង៨និង៣០នាទី។

កម្លាំងល្បាតអន្តរាគមន៍ប៉ុស្តិ៍ទឹកថ្លា ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ភន ស្នា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅភូមិត្រពាំងឈូក ឃុំពោធិ៍អង្រ្កង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ពីបទឆក់កាបូប ។

បច្ចុប្បន្នជនសង្ស័យរូបនេះ ត្រូវសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនមកប៉ុស្តិ៍ទឹកថ្លា ដើម្បីកសាងសំណុំរឿង តាមនីតិវិធី៕

កម្មករសំណង់ម្នាក់ រកលុយមិនបាន បែកគំនិត ឆក់កាបូប ត្រូវកម្លាំងល្បាត ប៉ុស្តិ៍ទឹកថ្លា ឃាត់ខ្លួនភ្លាមៗ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត