មិនធម្មតា! ​ចំនួន​ប្រាក់​ដែល Big Bang រក​បាន​ក្នុង​ឆ្នាំ ២០១៥

មិនធម្មតា! ​ចំនួន​ប្រាក់​ដែល Big Bang រក​បាន​ក្នុង​ឆ្នាំ ២០១៥

ជាមួយ​នឹង​ជោគជ័យ​ដ៏​ត្រចះត្រចង់​ក្នុង​ឆ្នាំ ២០១៥ តើ​ក្រុម​ចម្រៀង ៥ សមាជិក Big Bang រក​ប្រាក់​ចំណូល​បាន​ប៉ុន្មាន?

 

ចាប់​ផ្ដើម​ពី​ពាក់​កណ្ដាល​ឆ្នាំ ២០១៥ មក​ ក្រុម​ចម្រៀង​របស់​ផលិតកម្ម YG Entertainment Big Bang បាន​ជាប់​លំដាប់​លេខ​ខ្ពស់​ជា​បន្តបន្ទាប់តាម​រយៈ​អាល់ប៊ុម “MADE” របស់​ខ្លួន​នៅ​លើ​តារាង​បទ​ចម្រៀង​ក្នុង​និង​ក្រៅ​ប្រទេស​។ ហើយ​ថ្មី​ៗ​នេះ​ទៀត ក្រុម​ចម្រៀង​ជើង​ចាស់​នេះ​បាន​ប្រមូល​យក​ពាន​រង្វាន់​ជា​ច្រើន​ក្នុង​កម្មវិធី Melon Music Awards ក៏​ដូច​ជា Mnet Asian Music Awards។ ស្រប​នឹង​ជោគ​ជ័យ​ដ៏​​គួរ​ឲ្យ​ស្ញប់ស្ញែង​នេះ Big Bang ក៏​ប្រមូល​ផល​បាន​ច្រើន​លើស​លុប​ដែរ​ខាង​ផ្នែក​ចំណូល។

 

មិនធម្មតា! ​ចំនួន​ប្រាក់​ដែល Big Bang រក​បាន​ក្នុង​ឆ្នាំ ២០១៥

 

​កម្មវិធី “The List 2015” របស់​ប៉ុស្តិ៍ TVN ដែល​ទើប​តែ​បាន​ចាក់​ផ្សាយ​នា​ពេល​កន្លង​នេះ ​បាន​​ទម្លាយ​ពី​ប្រាក់​ចំណូល​របស់​ក្រុម​ចម្រៀង​របស់​ផលិតករ Yang Hyun Suk។ ផ្អែក​តាម​កម្មវិធី​នេះ Big Bang រក​បាន ៩,៧ លាន​ដុល្លារ​ពី​ការ​លក់​អាល់ប៊ុម ហើយ​រក​បាន ១១៨,៤ លាន​ដុល្លារ​ពី​ការ​ប្រគំ​តន្ត្រី​ទេសចរណ៍ “MADE” ​ជុំ​វិញ​ពិភពលោក​របស់​ពួក​គេ។ សរុប​មក​​គ្រាន់​តែ​ការ​ផ្សព្វ​ផ្សាយ​អាល់ប៊ុម “MADE” បាន​ធ្វើ​ឲ្យ​តារា​ចម្រៀង​ទាំង​៥​រូប​នេះ​រក​បាន​ប្រមាណ ១២៨ លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០១៥៕

 

ចុចអាន៖Taeyang អន់​ចិត្ត​​នឹង​តារា​ដ៏​ទៃ​​នាំ​គ្នា​ដើរ​ចេញ​ពេល ​BIGBANG ​ឈ្នះ​ពាន ​“Artist of the Year”

 

ប្រែសម្រួល៖ សុវណ្ណផៃ
ប្រភព៖soompi