កម្មករសំណង់ម្នាក់ រកលុយមិនបាន បែកគំនិត ឆក់កាបូប ត្រូវកម្លាំងល្បាត ប៉ុស្តិ៍ទឹកថ្លា ឃាត់ខ្លួនភ្លាមៗ

ភ្នំពេញ៖ ជនសង្ស័យឆក់កាបូបម្នាក់ ត្រូវកម្លាំងល្បាតអន្តរាគមន៍ប៉ុស្តិ៍ទឹកថ្លា ឃាត់ខ្លួនបាន នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥ វេលាម៉ោង ៨និង៣០នាទី។

កម្លាំងល្បាតអន្តរាគមន៍ប៉ុស្តិ៍ទឹកថ្លា ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ភន ស្នា ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅភូមិត្រពាំងឈូក ឃុំពោធិ៍អង្រ្កង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ពីបទឆក់កាបូប ។

បច្ចុប្បន្នជនសង្ស័យរូបនេះ ត្រូវសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនមកប៉ុស្តិ៍ទឹកថ្លា ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

កម្មករសំណង់ម្នាក់ រកលុយមិនបាន បែកគំនិត ឆក់កាបូប ត្រូវកម្លាំងល្បាត ប៉ុស្តិ៍ទឹកថ្លា ឃាត់ខ្លួនភ្លាមៗ