ក្រុមហ៊ុនខេមបូឌា ឆាយណាហ្គោលដេន ផលិតធ្យូង បញ្ជាក់ថា មានអាជ្ញាបណ្ណត្រឹមត្រូវ

ភ្នំពេញ៖ ក្រុមហ៊ុន ខេបូឌា ឆាយណា ហ្គោលដេន ឆាឃល ខមភេនី លីមីធីត បានបញ្ជាក់ថា ក្រុមហ៊ុន មានអាជ្ញា បណ្ណនិងឯកសារត្រឹមត្រូវ ដោយមានការទទួល ស្គាល់ពីក្រសួងពាណិជ្ជកម្ម។

ការបញ្ជាក់អះអាងថា ខ្លួនមានអាជ្ញាបណ្ណ ក្រោយពីមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានចុះផ្សាយអត្ថបទមួយ ដែលមានចំណងជើងថា “អាជ្ញាធរខេត្តក្រចេះ សម្រេចចុះបិទ ទីតាំងសិប្បកម្មឡ ធ្យូងរបស់ក្រុមហ៊ុនចិន” ដែល មានទីតាំង ស្ថិតនៅភូមិល្អ ឃុំចង្រ្កង ស្រុកចិត្រ បុរីខេត្តក្រចេះ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ កន្លងមកនេះ។

យោងតាមលិខិតបំភ្លឺរបស់ក្រុមហ៊ុន ដែលផ្ញើមកមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥នេះ បានឲ្យដឹងថា ក្រុមហ៊ុននេះ មានថៅកែឈ្មោះ អៀប គីមឡេង អាសយដ្ឋានបច្ចុប្បន្នផ្ទះលេខ ១២៨បេអឺ0 ផ្លូវ១៤៦ ភូមិ១ សង្កាត់ផ្សេងដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ៕