ភ្នំពេញ មានសំណង់បុរី ជាង១០០កន្លែង និងផ្ទះល្វែង ជាង៦០០អគារ

ភ្នំពេញ៖ បច្ចុប្បន្នការវិនិយោគ នៅរាជធានីភ្នំពេញ កំពុងតែមានកំណើន ទៅលើវិស័យអចលនទ្រព្យ ដែលករណីនេះ បានធ្វើឲ្យសំណង់បុរីមានចំនួន ១១០កន្លែង និងសំណង់អគារខ្ពស់ៗ ចំនួន ៦២៨ អគារ។

យោងតាមគេហទំព័រ សាលារាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥ បានដឹងថា មានធាតុជាច្រើន ដែលទាក់ទាញវិនិយោគិនជាតិ អន្ដរជាតិ ឲ្យមកវិនិយោគក្នុងរាជធានីភ្នំពេញកាន់តែច្រើនឡើង ។

រាជធានីភ្នំពេញ ក៏បាននិងកំពុងប្រែក្លាយមុខមាត់ថ្មី ប្រកបដោយភាពទាក់ទាញ ជាមួយនឹងទីក្រុងរណប អគារពាណិជ្ជកម្ម សំណង់បុរី ផ្ទះល្វែង អគារស្នាក់នៅរួម សណ្ឋាគារ និងខុនដូជាដើម។

ប្រភពខាងលើបន្តថា «ត្រឹមឆមាសទី១ ឆ្នាំ២០១៥ កន្លងទៅនេះ រាជធានីភ្នំពេញមានគម្រោងសាងសង់ ចំនួន ៦៩៤គម្រោង លើផ្ទៃដីសរុប ៤.២៤៤.២៩២ ម៉ែត្រក្រឡា សំណង់បុរីមានចំនួន ១១០កន្លែង និងសំណង់អគារខ្ពស់ៗ ចំនួន ៦២៨ អគារ» ៕

ភ្នំពេញ មានសំណង់បុរី ជាង១០០កន្លែង និងផ្ទះល្វែង ជាង៦០០អគារ