បុរី The Flora ប្រកាសជួបគ្នា នៅថ្ងៃបុណ្យណូអែល ដើម្បីទទួលបាន ការបញ្ចុះតម្លៃ១០%

ភ្នំពេញ៖ គម្រោងបុរី The Flora  ដែលជាសំណង់ផ្ទះវីឡា និងល្វែង បានប្រកាសពី ការជួបគ្នាលើកដំបូង នៅក្នុង ឱកាសបុណ្យ ណូអែលនាថ្ងៃទី ២៥ ខែធ្នូ ខាងមុខនេះ នៅផ្សារទំនើប AEON ដើម្បីទទួលបាន ការបញ្ចុះតម្លៃ ពិសេស។

យោងតាមសេចក្តីជូនដំណឹងរបស់The Flora ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥ ដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ទទួលបានឲ្យដឹងថា The Flora ផ្តល់ជូនកម្មវិធីពិសេស កាដូ ចាប់ពី១.០០០-១០.០០០ ដុល្លារ ក្នុងឱកាសថ្ងៃ Chrismas និងចូលឆ្នាំសាកល និងការលក់ជាផ្លូវការនូវប្រភេទផ្ទះ LH1 ផងដែរ។

The Flora មានប្រភេទ វីឡាឃ្លីន វីឡាភ្លោះ វីឡាកូនកាត់ និងល្វែងអាជីវកម្ម។ “កុំភ្លេចណា! ជួបគ្នា ថ្ងៃ២៥ធ្នូ នៅផ្សារAEON!”។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទូរស័ព្ទលេខ 010-087 366 886 061 55 67 67រឺ www.boreytheflora.com និង www.facebook.com/theflora

បច្ចុប្បន្នការវិនិយោគ នៅរាជធានីភ្នំពេញ កំពុងតែមានកំណើន ទៅលើវិស័យអចលនទ្រព្យ ដែលករណីនេះ បាន ធ្វើឲ្យសំណង់បុរីមានចំនួន ១១០កន្លែង និងសំណង់អគារខ្ពស់ៗ ចំនួន ៦២៨ អគារ។

យោងតាមគេហទំព័រ សាលារាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥ បានដឹងថា មានធាតុជាច្រើន ដែល ទាក់ទាញវិនិយោគិនជាតិ អន្ដរជាតិ ឲ្យមកវិនិយោគក្នុងរាជធានីភ្នំពេញកាន់តែច្រើនឡើង ។

រាជធានីភ្នំពេញ ក៏បាននិងកំពុងប្រែក្លាយមុខមាត់ថ្មី ប្រកបដោយភាពទាក់ទាញ ជាមួយនឹងទីក្រុងរណប អគារ ពាណិជ្ជកម្ម សំណង់បុរី ផ្ទះល្វែង អគារស្នាក់នៅរួម សណ្ឋាគារ និងខុនដូជាដើម។

ប្រភពខាងលើបន្តថា «ត្រឹមឆមាសទី១ ឆ្នាំ២០១៥ កន្លងទៅនេះ រាជធានីភ្នំពេញមានគម្រោងសាងសង់ ចំនួន ៦៩៤គម្រោង លើផ្ទៃដីសរុប ៤.២៤៤.២៩២ ម៉ែត្រក្រឡា សំណង់បុរីមានចំនួន ១១០កន្លែង និងសំណង់អគារខ្ពស់ៗ ចំនួន ៦២៨ អគារ» ៕