អាជីវករ ផ្សារសួង រិះគន់អ្នកម៉ៅ ការភាស៊ី ថាយកលុយលើស សៀវភៅបន្ទុក និងមិនបានថែរក្សា សណ្តាប់ធ្នាប់ គ្មានអនាម័យក្នុងផ្សារ

ត្បូងឃ្មុំ ៖អាជីវករមួយចំនួន នៅក្នុងផ្សារសួង ស្ថិតក្នុងក្រុងសួង ខេត្តត្បូងឃ្មុំ បានមានការមិនពេញចិត្តចំពោះ ទង្វើររបស់អ្នកម៉ៅការ ភាស៊ីផ្សារនេះ ដោយបានរិះគន់ថា អ្នកវិនិយោគផ្សារនេះ ប្រមូលភាស៊ីលើសសៀវភៅបន្ទុក និងមិនបានគិតគូដល់សណ្តាប់ធ្នាប់ ក្នុងផ្សារ និងមិនថែរក្សារអនាម័យ ក្នុងផ្សារផងដែរ ។

តាមអាជីវករ ថា អ្នកវិនិយោគ ផ្សារសួងនេះ ឈ្មោះ ជាម ស៊ីវហ៊ាង វិនិយោគផ្សារនេះរយៈពេល១៨ឆ្នាំ ហើយ ចាប់តាំងពីអនុវត្តទារ ភាស៊ីផ្សារនេះ ពីដើមឆ្នាំ២០០៩មក ដល់ចុងឆ្នាំ២០១៥នេះ គេមិនឃើញមានការ អភិវឌ្ឍន៍ ក្នុងផ្សារឡើយ ជាពិសេសដូចជា ការរៀបចំឲ្យមានសណ្តាប់ធ្នាប់ និងការថែទាំអោយមាន អនាម័យជាដើម ជាមួយគ្នានេះ គេឃើញតែក្រុមអ្នកវិនិយោគផ្សារនេះ ដើរយកលុយភាស៊ីលើសសៀវភៅ បន្ទុកតាមតែអំពើចិត្ត មិនបានអនុត្តតាមសៀវភៅបន្ទុកឡើយ ហើយគ្មានពាក់ឯកសណ្ឋាន ឲ្យបានត្រឹមត្រូវនោះទេ ។

អាជីវករ បានបញ្ជាក់ថា ក្នុងផ្សារមានសភាពចង្អៀត និងមានភក់ ជ្រាំ ដោយសារគ្មានប្រព័ន្ធលូបង្ហូរទឹកឲ្យបាន ត្រឹមត្រូវ ដូច្នេះ អ្នកលក់ដូរមួយចំនួនបានលើកទៅលក់តាមចិញ្ចើមផ្លូវ ដែលប្រការនេះ ធ្វើឲ្យអ្នកលក់ដូរ នោះត្រូវចំណាយលុយច្រើនក្នុងការបង់ភាស៊ី ព្រោះត្រូវបង់ឲ្យម្ចាស់ផ្ទះ និងអ្នកទារភាស៊ីយកច្រើនជាង លក់នៅខាងក្នុងផ្សារទៅទៀត ។

ទាក់ទិនទៅនិងការរិះគន់ របស់ក្រុមអាជីវករនោះ លោក ស្រី ជាម ស៊ីវហ៊ាង ម្ចាស់អាជីវកម្មនេះ មិនអាចទំនាក់ ទំនង សុំការបំភ្លឺបានទេនៅរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥នេះ ។ ប៉ុន្តែករណីដដែលនេះ លោកជា សុខរិត អភិបាលក្រុងសួង បានមានប្រសាសន៍ឲ្យដឹងថា រឿងនោះ លោក ធ្លាប់បានដឹងដែរ និងបានធ្វើការណែនាំ ដល់អ្នកវិនិយោគរួចហើយដែរ ។យ៉ាងនោះក្តី ចំពោះការមិនមានការកែប្រែពីសំណាក់អ្នកម៉ៅការភាស៊ីនោះ លោកថា និងចុះត្រួតពិនិត្យឡើងវិញ ក្រោយពីបានដឹងនូវព័ត៌មាននេះ៕

អាជីវករ ផ្សារសួង រិះគន់អ្នកម៉ៅ ការភាស៊ី ថាយកលុយលើស សៀវភៅបន្ទុក និងមិនបានថែរក្សា សណ្តាប់ធ្នាប់ គ្មានអនាម័យក្នុងផ្សារ

អាជីវករ ផ្សារសួង រិះគន់អ្នកម៉ៅ ការភាស៊ី ថាយកលុយលើស សៀវភៅបន្ទុក និងមិនបានថែរក្សា សណ្តាប់ធ្នាប់ គ្មានអនាម័យក្នុងផ្សារ

អាជីវករ ផ្សារសួង រិះគន់អ្នកម៉ៅ ការភាស៊ី ថាយកលុយលើស សៀវភៅបន្ទុក និងមិនបានថែរក្សា សណ្តាប់ធ្នាប់ គ្មានអនាម័យក្នុងផ្សារ

អាជីវករ ផ្សារសួង រិះគន់អ្នកម៉ៅ ការភាស៊ី ថាយកលុយលើស សៀវភៅបន្ទុក និងមិនបានថែរក្សា សណ្តាប់ធ្នាប់ គ្មានអនាម័យក្នុងផ្សារ

  • អាជីវករ ផ្សារសួង រិះគន់អ្នកម៉ៅ ការភាស៊ី ថាយកលុយលើស សៀវភៅបន្ទុក និងមិនបានថែរក្សា សណ្តាប់ធ្នាប់ គ្មានអនាម័យក្នុងផ្សារ已关闭评论
  • 19 views
  • Hide Sidebar
    A+
Publish on:2015/12/15  Category:ក្នុងស្រុក