លោក ថោ ជេដ្ឋា ចុះពិនិត្យការងារ អន្តរាគមន៍បូមទឹក សង្គ្រោះស្រូវ ជូនបងប្អូន ប្រជាកសិករ នៅកំពង់ចាម

ភ្នំពេញ៖ លោក ថោ ជេដ្ឋា រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០១៥ នេះ បានដឹកនាំក្រុមការងារ ក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម រួមនឹងអាជ្ញាធរ ស្រុកស្ទឹងត្រង់ ចុះពិនិត្យការងារអន្តរាគមន៍ បូមទឹកសង្គ្រោះស្រូវ ជូនប្រជាកសិករ ក្នុងស្រុក ស្ទឹងត្រង់ ខេត្ត កំពង់ចាម ។

យោងតាមសេចក្តីរាយការណ៍ ព័ត៌មានពីក្រសួងធនធានទឹក ឲ្យដឹងថា លោក ថោ ជេដ្ឋា បានប្រាប់ឱ្យដឹងថា ដោយ សារស្ថានភាពភ្លៀងធ្លាក់ នៅក្នុងឆ្នាំនេះ មិនអំណោផលល្អ ទឹកទន្លេក៏តូច ហើយបច្ចុប្បន្នប្រជាកសិករ បាន និងកំពុង សម្រុកដាំដុះដំណាំស្រូវប្រាំងផងនោះ បានធ្វើឱ្យផ្ទៃដីបង្កបង្កើនផលស្រូវ នៅតំបន់មួយចំនួន ក្នុងស្រុក ស្ទឹងត្រង់ ជួបនូវកង្វះខាតទឹក ពិសេសតំបន់ដែលទទួលរបបទឹកពីទន្លេមេគង្គ ។ លោកបន្តថាពិនិត្យឃើញ ស្ថានភាពនេះ ក្រុមការងារក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម សហការជាមួយអាជ្ញាធរស្រុក ប្រជាពលរដ្ឋ បានរៀបចំដំឡើងម៉ាស៊ីនបូមទឹកជាបន្តបន្ទាប់ ដើម្បីអន្តរាគមន៍ទាញយកទឹកពីប្រភពផ្សេងៗ ទៅ ផ្គត់ផ្គង់ដំណាំស្រូវនៅតំបន់ទាំងនោះ ។

លោក ថោ ជេដ្ឋា បន្តថា “ការងារអន្តរាគមន៍បូមទឹកដែលយើងកំពុងដំណើរការនៅក្នុងស្រុកស្ទឹងត្រង់នេះ គឺដើម្បី សង្គ្រោះស្រូវរបស់បងប្អូនប្រជាកសិករ ដែលកំពុងជួបកង្វះខាតទឹក ប្រមាណជិត ៨០០ ហិកតា ក្នុងឃុំ ពាមកោះស្នា ឃុំព្រែកកក់ និងឃុំព្រះអណ្តូង ដោយប្រើប្រាស់ម៉ាស៊ីនបូមទឹករបស់មន្ទីរ សហគមន័ទំនប់ និងប្រជាកសិករ សរុបចំនួន ២១ គ្រឿង ហើយក្រសួងជាឧបត្ថម្ភប្រេងទាំងស្រុង”។

លោកបានបន្ថែមថា សម្រាប់ដំណើរបូមទឹក នៅក្នុងឃុំពាមកោះស្នា ក្រុមការងារ ប្រើប្រាស់ម៉ាស៊ីនបូមទឹកខ្នាតតូច (១៨សេះ) សរុបចំនួន ១៥ គ្រឿង ដោយធ្វើការបូមយកទឹកពីទន្លេមេគង្គបញ្ជូនតាមព្រែកតាយី ប្រវែង ២.០០០ ម៉ែត្រ រួចបូមបន្តដាក់ស្រែប្រាំង ប្រមាណ ៥៤៤ ហិកតា ។ ចំពោះឃុំព្រះអណ្តូង គឺយើងប្រើប្រាស់ម៉ាស៊ីនខ្នាតតូច (១៥សេះ) ចំនួន ០៥ គ្រឿង ដោយបូមយកទឹកពីបឹងអូរតាមុំ ទម្លាក់ចូលព្រែកអូរដំបង ដើម្បីស្រោចស្រពស្រូវប្រាំង ចំនួន ៤០ ហិកតា ។ ចំណែកឯឃុំព្រែកកក់ ក្រុមកាងារប្រើប្រាស់ម៉ាស៊ីនបូមទឹក (បំពង់ទុយោ ៣) ចំនួន ០១ គ្រឿង ដោយបូមយកទឹកពី អាងទឹកវាលស្តៅ ទម្លាក់ប្រឡាយប្រឡាយមេ ០១ ខ្សែ ដើម្បីស្រោចស្រព ស្រូវវស្សាចុងដៃ ប្រមាណ ២០០ ហិកតា ។

លោករដ្ឋលេខាធិការ បានបញ្ជាក់បន្ថែមថា បច្ចុប្បន្នក្រៅពីការងារអន្តរាគមន៍បូមប្រមូល និងវេចខ្ចប់ទឹក ក្រុមការងារ ក្រសួង ក៏ដូចជាមន្ទីរធនធានទឹក និងឧតុនិយម នៅគ្រប់បណ្តារាជធានី ខេត្ត ក្រោមការដឹកនាំ បញ្ជាផ្ទាល់ពីលោករដ្ឋមន្ត្រី លឹម គានហោ បាន និងកំពុងបន្តចុះពិនិត្យតាមដានជាប់ជាប្រចាំ នូវស្ថានភាពទឹក និងការងារបង្កបង្កើនផលស្រូវរបស់ប្រជាកសិករ ទាំងស្រូវវស្សា និងស្រូវប្រាំង ព្រមទាំងលក្ខណៈរួចស្រេច នូវម៉ាស៊ីនបូមទឹកគ្រប់ខ្នាត គ្រឿងចក្រ ប្រេងឥន្ធនៈ និងសម្ភារៈផ្សេងៗទៀត ដើម្បីអន្តរាគមន៍សង្គ្រោះ ៕