សាលា​រាជធានី​​ភ្នំពេញ​​បាន​និង​​កំពុង​ដំណើរការ​សាងសង់​ស្ថានីយ​បូមទឹក​បឹង​ត្របែក​ថ្មី​

រាជធានី​ភ្នំពេញ ៖ មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ​ដោយ​ទទួល​បាន​គោលការណ៍​ពី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សាលា​រាជធានី​ភ្នំពេញ​បាន​និង​កំពុង​ដំណើរការ​សាងសង់​ស្ថានីយបូមទឹក​បឹង​ត្របែក​ថ្មី ដែល​បំពាក់​ម៉ូ​ទ័​រ​បូមទឹក​សរុប១១​គ្រឿង ក្នុង​នោះ ម៉ូ​ទ័​រ​ទំហំ១​ម៉ែត្រ​ចំនួន​៥​គ្រឿង និង​ទំហំ ០.៨​ម៉ែត្រ​ ចំនួន៦​គ្រឿង មាន​សមត្ថភាព​បូមទឹក​សរុប៨៤,០០០​ម៉ែត្រ​​គូប​ក្នុង​១​ម៉ោង ត្រូវជា២៣.៣​ម៉ែត្រ​​គូប​ក្នុង​១​វិនាទី ​។

ស្ថានីយ៍​បូមទឹក​ថ្មីនេះ​ នឹង​ដោះស្រាយ​​បញ្ហា​ទឹក​លិច​នៅ​តំបន់​ភូមិសាស្ត្រ​ខណ្ឌចំការមន ខណ្ឌ៧​មក​រា និង​ខណ្ឌ​​ដូនពេញ​​ ៕