អាមេរិក​ត្រៀម​លក់​​នាវា​ពិឃាត​២​គ្រឿង​​ឱ្យតៃវ៉ាន់

ក្នុង​សភា​អាមេរិកគេនិយាយថា រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​​ត្រូវអនុញ្ញាត​នាសបា្តហ៍​នេះ​ឱ្យ​​លក់​នាវាពិឃាត​២គ្រឿង​តៃវ៉ាន់​ដោយ​នាវា​​​​ទាំង​នេះ បំពាក់​មីស៊ីល​បញ្ញា ទោះបី​ជា​មាន​ការប្រឆាំងយ៉ាងខ្លាំងក្លា​របស់​ចិន​ចំពោះ​កិច្ច​ព្រមព្រៀង​​នេះ​ក្តី ។

ទីប្រឹក្សា​​សភា​នៃ​ក្រុម​សាធារណរដ្ឋ​​១រូប​និយាយថា យើង​រង់​ចាំ​ការ​ប្រកាស​ពី​ការ​លក់​នេះក្នុងសប្តាហ៍​នេះ ។

នេះនឹង​ជាការ​លក់គ្រឿង​​​សព្វាវុធ​លើក​ដំបូង​របស់​សហរដ្ឋ​អាមេរិក​ដល់តៃវ៉ាន់​ចាប់តាំង​ពី៤ឆ្នាំ​មកហើយ ។ សភាអាមេរិក​បានអនុ​ម័ត កាលពីខែ​ធ្នូ​ឆ្នាំ២០១៤ នូវគម្រោងច្បាប់​មួយដែលអនុញ្ញាតឱ្យ​លក់​នាវា​ពិឃាត​ប្រភេទ PERRY 4គ្រឿង ឱ្យតៃវ៉ាន់​។ គ្រាដំបូង​រដ្ឋាភិ​បាល​តៃវ៉ាន់​ចង់​ទិញ​នាវា​ធុន​នេះ​២គ្រឿងសិន មានទឹកប្រាក់​១៧៦​លាន​ដុល្លារ​រួចនឹងវាយតម្លៃ​លើ​ភាពចាំបាច់​ទិញបន្ថែម​២​គ្រឿង​​ទៀត ។