សាលា​រាជធានី​ភ្នំពេញ តុបតែង​លម្អ​របារ​កាត់​ទទឹង​ផ្លូវ ដើម្បីអបអរសាទរ​ឆ្នាំ​សកល២០១៦

រាជធានី​ភ្នំពេញ ៖ មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ​ដើម្បី​​អបអរសាទរឆ្នាំ​ថ្មី ​ឆ្នាំ​សកល២០១៦ ​ដែលនឹង​ចូល​មក​ដល់​​នា​ពេល​ខាង​មុខនេះ​ សាលា​រាជធានី​ភ្នំពេញ បាន​និង​កំពុង​តុបតែង​លម្អ​របារ​កាត់​ទទឹង​ថ្នល់​ចំនួន៤​កន្លែង ដូច​ខាងក្រោម ៖

១-​មហាវិថី​ព្រះ​នរោត្តម ខាង​ជើង​​វិមាន​ឯករាជ្យ​ ។
២-​មហាវិថី​ព្រះ​នរោត្តម ទល់មុខ​នាឡិកា​វត្ត​ភ្នំ ​។
៣-​តិ​រវិ​ថី​ព្រះ​ស៊ីសុវត្ថិ មុខ​ព្រះ​គ​ន្ល​ង់​ ។
៤-​មហាវិថី​ព្រះ​សីហ​នុ ខាងលិច​រង្វង់​មូលសម្តេច​សង្ឃ ជួន ណាត​ ​៕