ម្ចា​ស់​រ​ថ​យន្ត​ដឹ​ក​ទំ​និ​ញ​លើ​ផ្លូ​វ​ជា​តិ​លេ​ខ​ ២១ នាំ​គ្នា​បិ​ទ​ផ្លូ​វ​ត​វ៉ា​ឲ្យ​ផ្អា​ក​ស្ថា​នី​យ​ថ្លឹ​ង​រថយន្ត​លើស​ចំណុះ​

កណ្ដាល ៖ ម្ចាស់​រថ​យន្ត​រ​ក​ស៊ី​ដឹក​ទំ​និ​ញ នៅ​លើ​ផ្លូ​វ​ជា​តិ​លេ​ខ ២១ នៅ​ប្រ​ប​មា​ត់​ទន្លេ​បា​សា​ក់​ត្រើ​យ​ខា​ង​លិ​ច ពី​ទី​រួម​ខេត្ត​ក​ណ្ដា​ល ទៅ​ដ​ល់​ព្រំ​ប្រទល់​​មា​ត់​ច្រ​ក​ព្រំ​ដែ​ន​ជ្រៃ​ធំ បាន​លើក​គ្នា​បិ​ទ​ផ្លូ​វ​ជាតិ​លេខ​២១​នេះ ដើ​ម្បី​ត​វ៉ា​សូ​ម​ឲ្យ​ផ្អា​ក​ស្ថា​នី​យ​ជញ្ជី​ង​ថ្លឹ​ង រថ​យន្ត​ផ្ទុ​កលើ​ស​ទម្ងន់ ​ជាប​ណ្ដោះ​អា​សន្ន​ដោ​យ​សំ​អា​ង​ថា ចាំ​ផ្លូ​វ​ជា​តិ​ធ្វើ​ហើ​យ​ចាំ​បើ​ក​ដំ​ណើ​រ​កា​រ ។ ករណីក្រុមអ្នករកស៊ីដឹកជញ្ជូនទំនិញ តាមរថយន្តនាំគ្នាតវ៉ាខាងលើនេះ បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ​២០១៥​នេះ នៅតាមបណ្ដោយផ្លូវជាតិលេខ២១ ចំណុចមុខវត្តកំពង់សំបួរ ស្ថិតក្នុងភូមិកំពង់សំបួរ ឃុំព្រែកថ្មី ស្រុក​កោះធំ ខេត្តកណ្ដាល។ ក្នុងនោះតាមសេចក្ដីរាយការណ៏ ពីកន្លែងកើតហេតុបានឲ្យដឹងថា យ៉ាងហោចណាស់ក៏ មានរថយន្តដឹកជញ្ជូន គ្រប់​ប្រភេទជាង២០០គ្រឿង ដែលត្រូវបានម្ចាស់បើកយកទៅចត នៅតាមដងផ្លូវចំណុចកន្លែងតវ៉ា ហើ​យ​មាន​អ្នក​ខ្លះបានយករថយន្តបិទផ្លូវ ដើម្បីធ្វើឲ្យរាំងស្ទះការធ្វើចរាចរទៀតផង ដោ​យ​ពួក​គេ​ទាម​ទារ​ឲ្យ​មន្ត្រី​ស្ថា​នី​យ​ជញ្ជី​ង​ថ្លឹង រថយន្តផ្ទុកលើសទម្ងន់ផ្អាក សកម្មភាពជាបណ្ដោះអាសន្នសិន រហូតទាល់តែផ្លូវជាតិលេខ២១ នេះ​ធ្វើ​ហើ​យ​ ចាំដំណើរការឡើងវិញ ដោយអ្នកតវ៉ាលើកហេតុផលថា គង់តែផ្លូវនៅខូចដដែល ទោះ​ជា​ធ្វើការ​ហាម​ឃាត់​មិន​ឲ្យ ដឹកលើសទម្ងន់ក៏ផ្លូវនៅតែខូចដដែល ដូចនេះមិនគួរឃាត់ត្រួតពិនិត្យ ដើម្បីទារតែលុយនោះទេ។ ក្រោយមានការតវ៉ាគេឃើញមន្ត្រីអាជ្ញាធរ សមត្ថកិច្ចស្រុកកោះធំ នាំគ្នាចុះទៅធ្វើការសម្របសម្រួលដោះស្រាយ ហើ​យនៅម៉ោងជាង១០ព្រឹកថ្ងៃដដែល ក្រុមអ្នកតវ៉ាក៏នាំគ្នារំសាយទៅវិញអស់ទៅ។ ក្នុង​នោះ​តាម​ការ​អះ​អាង​ពី​ស​មត្ថកិច្ច ដែលចុះទៅអន្តរាគមន៏ នៅកន្លែងតវ៉ាបានឲ្យដឹងថា នៅក្នុងការចុះសម្រុះសម្រួលនេះ អា​ជ្ញា​ធរ​ខេ​ត្ត​បា​ន​ទ​ទួលយកតាមសំណូមពរ របស់ម្ចាស់រថយន្ត […]