ជនសង្ស័យ​៤​នាក់​ចូល​បន្លំ​លួច​លុយ​ក្នុង​ហាង​ប្តូរប្រាក់ និង​បង់​រំលស់​អស់​មួយចំនួនធំ

សៀមរាប: ចោរ​មួយក្រុម​មាន​គ្នា​៤​នាក់ បាន​ចូល​បន្លំ​លួច​លុយ​ក្នុង​ហាង​ប្តូរប្រាក់ និង​បង់​រំលស់យីហោ ជីន លី  និង​យក​កាត​ទូរស័ព្ទ​មួយចំនួនធំ រួច​គេចខ្លួនបាត់​។​

​ហេតុការណ៍​នេះ​បានកើត​ឡើង កាលពី​វេលា​ម៉ោង​៧ និង​៤០​នាទី​ព្រឹក​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតនៅ​ផ្ទះ​លេខ​៥៨ ភូមិ​តាភុល សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ។​

​ក្រោយពី​ចោរ​បាន​ចូល​លួច​ក្នុង​ហាង​ខាងលើ ត្រូវបាន​ម្ចាស់​ហាង​ប្រាប់​សមត្ថកិច្ច​ថាចោរ​មាន​គ្នា​៤​នាក់​ក្នុងនោះ​មាន​ស្រី​ម្នាក់​ជា​ជនជាតិ​វៀតណាម​បាន​បន្លំ​ដូរ​លុយ និងម្នាក់ទៀត​បន្លំ​ទិញ​ពូក​សុវត្ថិភាព និង​កាត​ទូរស័ព្ទ ហើយ​ពួកគេ​បានធ្វើ​សកម្មភាពដោយមាន​ម៉ូតូ​ចំនួន​៣​គ្រឿង​ពី​ជនរងគ្រោះ​ឈ្មោះ​មឿ​ន ស្រី​ផល អាយុ​៣៥ឆ្នាំ មុខរបរ​ប្តូរប្រាក់ និង​បង់​រំលស់ ។​

​ជនរងគ្រោះ​បាន​បាត់បង់​សម្ភារ​មានដូចជា​ប្រាក់​ដុល្លារ​ចំនួន​៦.០០០​ដុល្លារ ប្រាក់​ខ្មែរចំនួន​៦០​ម៉ឺន​រៀល កាត​ទូរស័ព្ទ​ចំនួន​២០០​ដុល្លារ ។ លោក​ថា ក្រោយពី​ធ្វើសកម្មភាព​រួច ក្រុមចោរ​ទាំង​៤​នាក់​បាន​ជិះ​ម៉ូតូ​គេចខ្លួន​ទៅ​ទិស​ខាងត្បូង​បាត់ ដោយសុវត្ថិភាព ។​

​ក្រោយពី​មាន​ករណីនេះ​កើតឡើង​ភ្លាម កម្លាំង​សមត្ថកិច្ច​បាន​ចុះមក​អន្តរាគមន៍ និង​ធ្វើកំណត់ហេតុ​ដើម្បី​កំណត់​មុខសញ្ញា​និង​តាម​ចាប់​ក្រុម​ជនល្មើស​ទាំង​នោះ យកមក​ផ្តន្ទាទោស​តាមច្បាប់​ជា​ក្រោយ​៕R​

ជនសង្ស័យ​៤​នាក់​ចូល​បន្លំ​លួច​លុយ​ក្នុង​ហាង​ប្តូរប្រាក់ និង​បង់​រំលស់​អស់​មួយចំនួនធំ