សហគមន៍​មូលនិធិ​នគរ​កាយ​វត្ត​ព្រះពុទ្ធសាសនា​កម្ពុជា នាំ​អំណោយ​ជូន​អ្នករងគ្រោះ​ដោយ​អគ្គិភ័យ នៅ​សង្កាត់​ស្វាយប៉ាក​

ភ្នំពេញ​: សហគមន៍​មូលនិធិ​នគរ​កាយ​វត្ត​ព្រះពុទ្ធសាសនា​កម្ពុជា ដឹកនាំ​ដោយ ព្រះ​តេជគុណ​សុវណ្ណ​ជោតិ បណ្ឌិត ខឹម សម្បត្តិ ជា​ព្រះប្រធាន និង​អនុសាខា​កាកបាទក្រហម​ខណ្ឌឫស្សីកែវ ដឹកនាំ​ដោយ លោក ជា ពិសី អនុប្រធាន​កាកបាទក្រហម​ខណ្ឌ និង​មន្ត្រី​កាកបាទក្រហម​ខណ្ឌ លោក​ចៅសង្កាត់​សង្កាត់ និង​ភូមិ  បាន​នាំយក​អំណោយ​របស់ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​រួមជាមួយ អំណោយ​របស់​សហគម​ន៍​មូលនិធិ​នគរ​កាយ​វត្ត ព្រះពុទ្ធសាសនា​កម្ពុជា ទៅ​ចែកជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​អគ្គីភ័យ កាលពី​រសៀល​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៥​នេះ ស្ថិតនៅ​ក្នុងភូមិ​ឡ​កំបោរ សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ​។

​ពិធី​នេះ​ធ្វើឡើង​កាលពី​រសៀល​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ទីតាំង​ដែល​រងគ្រោះ​ដោយ​អគ្គីភ័យ ស្ថិតនៅ​ក្នុងភូមិ​ឡ​កំបោរ សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ​។​
​ជាមួយគ្នា​នោះដែរ​ព្រះ​តេជគុណ សុវណ្ណ​ជោតិ បណ្ឌិត ខឹម សម្បត្តិ មាន​សង្ឃដីកា​ថា កន្លងមក​ក៏ដូចជា​បច្ចុប្បន្ន​សហគម​ន៍​មូលនិធិ​នគរ​កាយ​វត្ត​ព្រះពុទ្ធសាសនា​កម្ពុជា ដែលមាន​ព្រះ​អង្គជា​ព្រះប្រធាន​តែងតែបាន​កៀរគរ​រក​ជំនួយ​ផ្សេងៗ​ពី​សប្បុរសជន​នានា ទាំង​ក្នុង និង​ក្រៅប្រទេស និង​តាម​ទី​វត្ត​អារាម​នានា ដើម្បី​បម្រើ​សកម្មភាព​មនុស្សធម៌​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក៏ដូចជា​កាកបាទក្រហម​កម្ពុជា សាខា​កាកបាទក្រហមកម្ពុជា​រាជធានី​ភ្នំពេញ និង​អនុសាខា​កាកបាទក្រហម​ខណ្ឌ​ផ្សេងៗ ដើម្បី​ជូន​ជន​ងាយ​រងគ្រោះ​ផ្សេងៗ​ជាច្រើន​ទៀត​។

​អំណោយ​ដែល​នាំមក​ចែកជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​អគ្គិភ័យ ឆាបឆេះ​ផ្ទះ ក្នុងភូមិ​ឡ​កំបោរ​សង្កាត់​ស្វាយប៉ាក អស់​១០​ខ្នង​ផ្ទះ ស្មើនឹង​១០​គ្រួសារ​គឺ​ក្នុង​១​គ្រួសារ​ទទួលបាន​គ្រឿងឧបភោគ​បរិភោគ​មួយចំនួន និង​ថវិការ ៥០,០០០ រៀល​+​បច្ច័យ​. ៥០,០០០​រៀល​សរុប​១០០,០០០​រៀល​៕