អូស​សពសិប្ប​និមិត្ត តវ៉ាតាម​ដងផ្លូវ​

​មានការ​តវា​ម្តង​ហើយ ម្តងទៀត នៅតែ​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត មិន​ព្រម​ដោះស្រាយ​រឿង «​ដីធ្លី​» ពាក់ព័ន្ធ​និង​ផលប៉ះពាល់​ដី​ចំណីផ្លូវ​រថភ្លើង ឲ្យ​បាន​ត្រឹមត្រូវ ។​នៅវេលា​ម៉ោង​១០​និង​៤៦​នាទី ព្រឹក​ថ្ងៃទី ១៤ ខែធ្នូ​នេះ ប្រជា​ពលរដ្ឋ​រងគ្រោះ រាប់សិប​គ្រួសារ បាន​បន្តធ្វើ​ការតវ៉ា នៅមុខ​សាលាក្រុង​ប៉ោយប៉ែត អមដោយ បដា លើក​ជាប់​និង​ដៃ រួមទាំង​ដាក់ មឈូស . អូស​សព​សិប្ប​និមិត្ត​ដង្ហែ​តាម​ដងផ្លូវ​ឲ្យ​មានការ ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ទៀត​។​ក្រុមអ្នកតវ៉ា​ទាំងនោះ ចង់​ឲ្យ​តំណាង​អាជ្ញាធរ ក្រុង​ប៉ោយប៉ែត ក៏ដូចជា​អន្តរ​​ក្រសួង ត្រូវ រថយន្ត​កិន ដូចជា​សព​សិប្ប​និមិត្ត​នេះ ដាច់​មួយ​កំណាត់​ខ្លួន នៅតាម​ផ្លូវជាតិ​លេខ​៥​។

អូស​សពសិប្ប​និមិត្ត តវ៉ាតាម​ដងផ្លូវ​

ក្នុងន័យ​ចំអក​ឲ្យ​មន្ត្រី​ជាប់​ពាក់ព័ន្ធ ដែល​មិន​រក​ដំណោះស្រាយ​ឲ្យ​ពួកគាត់ និង​ដើម្បី​​ឲ្យ​សារ​ធាណ​:​ជន ដឹងថា អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត ពុករលួយ​ខ្លាំង​ប៉ុណ្ណា ធ្វើបាប​ប្រជា​ពលរដ្ឋ ស្លូតត្រង់ ប៉ុណ្ណា ។​ក្រុមអ្នកតវ៉ា បាននាំគ្នា​រៀបចំ​ក្បូន​ដង្ហែ​សព​សិប្ប​និមិត្ត ពី​ចំ​ណុ​ច​ផ្សារកណ្តាល ឆ្ពោះទៅ​រង្វង់​មូល​ប៉ោយប៉ែត ចំនួន​៣​ជុំ ដែលជា​ទីប្រជុំជន សំបូរ​ទៅដោយ ភ្ញៀវ​ជាតិ​និង​អន្តរជាតិ ចេញចូល​យ៉ាង​គគ្រឹកគគ្រេង រួច​ក៏​ត្រឡប់​ទៅ​តវ៉ា​នៅមុខ​សាលាក្រុង​វិញ ។​

អូស​សពសិប្ប​និមិត្ត តវ៉ាតាម​ដងផ្លូវ​

ការតវ៉ា​ថ្ងៃនេះ ប្រជាពលរដ្ឋ​មកពី បី​ចំណុច ដោយ​ចំណុច​ទី​១​គឺមាន​ពលរដ្ឋ​ចំនួន​ ៤៣ ​គ្រួសារ ដែល​រស់នៅ​លើដី​ចំណីផ្លូវ ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែតត្រូវសា​​លា​ដំបូង​ខេត្ត​ចេញ​ដីការ​ឲ្យ​រុះរើ​។​ទី​២​ក្រុម​ប្រជាពលរដ្ឋ​ចំនួន​៤៣​គ្រួសារ តវ៉ា​សុំ​បើកផ្លូវ ពី​គ្រួសារ​មួយ ដែល​ធ្វើ​របង​បិទ នៅ​ចំណុច​ឡធ្យូង ស្ថិតក្នុង​ភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់​និង​ក្រុង​ប៉ោយប៉ែត តែ​អាជ្ញាធរ​បានត្រឹមតែ​សន្យា មិនឃើញ​ចុះអនុវត្តន៍​និង​ទី​៣​ក្រុម​ប្រជាពលរដ្ឋ តំណាង​ឲ្យ​ជាច្រើន​គ្រួសារ តវ៉ា​សុំ​គោលនយោបាយ​ដី​ប៉ះពាល់​ចំណីផ្លូវ រថភ្លើង​នៅ​ក្រុង​ប៉ោយប៉ែត ដែល​គិត​ទាំង​លើក​នេះ ហើយ​ពួកគាត់​មិនទាន់​ទទួលបាន​របប​ដីធ្លី ។​

គួរ​បញ្ជាក់ថា ប្រជាពលរដ្ឋ ដែល​មិនដឹង​ហេតុការណ៍ ខាងលើ នាំគ្នា​ភ្ញាក់​ផ្អើល​តាមមើល ដោយ​ស្មានថា «​ជា​គ្រួសារ​ក្រីក្រ អូស​សព​ទៅ​បូជា​នៅ​វត្ត​» លុះ​ធ្វើការ​សួរនាំ ទើប​ដឹងថា ក្រុមអ្នកតវ៉ា អូស​សព​សិប្ប​និមិត្ត របស់​មន្ត្រី​ជាប់​ពាក់ព័ន្ធ អំពើ​ពុក​រលួយ ដែល​មិន​រក​ដំណោះស្រាយ​ឲ្យ​ពួកគាត់​៕​ សុថា​ត់​
អូស​សពសិប្ប​និមិត្ត តវ៉ាតាម​ដងផ្លូវ​