ព្រំ រីតា ក្រោយពី​ចេញ MV មាន​ផលិតកម្ម​ទាក់ទង​ច្រើន​

​ព្រំ រីតា ម្ចាស់​បទ «​អូន​ជា​អ្នកណា​»​បានធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​ច្រើន​ពី​សំណាក់​យុវវ័យ រហូត​ចុង​ក្រោយនេះ បទ​ចម្រៀង​នេះ ត្រូវបាន​ថត​ជា MV ដែល​បានដាក់​បញ្ចូល​ទៅក្នុង Youtube ចែកចាយ បងប្អូន​ស្តាប់​និង​ទស្សនា កាលពី​ប៉ុន្មាន​ថ្ងៃមុន ដោយមាន​ការបើក​មើល​ច្រើន​គួរសម ។​គ្រាន់តែ MV របស់ ព្រំ រីតា ចេញ​ភ្លាម ស្រាប់​តែមាន​ផលិតកម្ម​មួយចំនួន បាន​ទាក់ទង​និង​ហៅ​នាង​ចូល​ច្រៀង​នៅក្នុង​ផលិតកម្ម​នោះ​ផងដែរ ។​

ព្រំ រីតា ក្រោយពី​ចេញ MV មាន​ផលិតកម្ម​ទាក់ទង​ច្រើន​

​តាមរយៈ MV បទ​ចម្រៀង​«​អូន​ជា​អ្នកណា​» ដែលមាន​ការចូលរួម​សម្តែង​ពី​តារា​ស្រី ម៉ៅ គីម​ធីតា ដែល​គ្រប់គ្នា​ស្គាល់​ថា ជា​ប៉ូលីស​ចរាច​ណ៌​ស្រី​រូប​ស្រស់ ថែមទាំង​សិច​ស៊ី​គួរ​ឲ្យ​ទាក់ទាញ​នោះ​ផងដែរ ។ បើ​ចង់ដឹង​ច្បាស់​អំពី MV នេះ យ៉ាងណា​នោះ សូម​ទស្សនា​វីដេអូ​នេះ នៅ​ខាងក្រោម ។

ព្រំ រីតា ក្រោយពី​ចេញ MV មាន​ផលិតកម្ម​ទាក់ទង​ច្រើន​

ព្រំ រីតា បាន​និយាយថា ដោយសារ​ឃើញ MV របស់​នាង​មានការ​គាំទ្រ​ច្រើន​ពី​សំណាក់​មិត្ត​យុវវ័យ មាន​ផលិតកម្ម​មួយចំនួន​បាន​ទាក់ទង​ហៅ​នាង ចូលទៅ​សាក​សម្លេង​និង​ចុះ​កុងត្រា​ដើម្បី​ចូល​ច្រៀង​នៅក្នុង ផលិតកម្ម ប៉ុន្តែ​សម្រាប់​រូបនាង​ផ្ទាល់​នៅ​មិនទាន់​ឆ្លើយតប​ទៅ​និង​ផលិតកម្ម​ណាមួយ​នោះទេ ។

ព្រំ រីតា ក្រោយពី​ចេញ MV មាន​ផលិតកម្ម​ទាក់ទង​ច្រើន​

​គួរបញ្ជាក់​ផងដែរ​ថា កាលពី​ប៉ុន្មាន​ខែ​មុន ព្រំ រីតា បាន​ចូលរួម​ប្រលង​ក្នុង​កម្មវិធី The Mic Cambodia លទ្ធផល​គឺ​នាង​ជាប់​ក្នុងចំណោម​បេក្ខជន បេ​ក្ខ​នារី​ចំនួន​១៥​នាក់ នាង​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​ចូលរួម​ប្រលង​នៅក្នុង​វគ្គ​ផ្តាច់​ព្រ័​ត្ត្រ នៅ​ថ្ងៃទី​២៧​ខែធ្នូ​ឆ្នាំ​២០១៥​នេះ ។ ​ព្រំ រីតា បាន​ឲ្យ​ដឹងថា «​សម្រាប់​ការប្រកួត​នេះ ខ្ញុំ​មិន​ខ្វល់​ថា ជាប់​ឬ​ធ្លាក់​ទេ អ្វីដែល​សំខាន់​នោះ​គឺ​ខ្ញុំ​ចង់បង្ហាញ ពី​សមត្ថភាព​និង​បទ​ចម្រៀង​ថ្មី​របស់ខ្ញុំ​ឲ្យ​ទស្សនិកជន​បាន​ស្គាល់ » ។ ​អា​លី​ណា

ព្រំ រីតា ក្រោយពី​ចេញ MV មាន​ផលិតកម្ម​ទាក់ទង​ច្រើន​  ព្រំ រីតា ក្រោយពី​ចេញ MV មាន​ផលិតកម្ម​ទាក់ទង​ច្រើន​