អាជ្ញាធរជាតិអប្សរា កាប់ដើមឈើ នៅចំណុចសំខាន់ បញ្ចៀសគ្រោះថ្នាក់ ជាយថាហេតុ

ភ្នំពេញ៖ នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន របស់អាជ្ញាធរជាតិអប្សរា បានប្រកាសថា  ចាប់ពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥ នេះ បាននិងកំពុងកាត់មែកឈើ និងដើមឈើមួយចំនួន ដែលងាយនឹងបាក់រលំ បង្កគ្រោះថ្នាក់ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលចូលមកទស្សនា រមណីយដ្ឋានអង្គរ។

យោងតាមសេចក្តីជូនដំណឹង របស់អាជ្ញាធរជាតិអប្សរា មែកឈើ និងដើមឈើមួយចំនួន ដែលងាយនឹងបាក់រលំបង្កគ្រោះថ្នាក់ រួមមាន ១. នៅតាមបណ្តោយជាតិលេខ៦ ចាប់ពីស្ពានក្អែករហូតទៅដល់ផ្លូវហាយវេ (ផ្លូវ៦៧) ផ្លូវចូលប្រាសាទបាគង និងជុំវិញប្រាសាទបាគង, ២.ដើមឈើសងខាងផ្លូវ ចាប់ពីព្រលានយន្តហោះ មកដល់មុខអង្គរខាងលិច, ៣. ជុំវិញត្រពាំងសេះ ទីតាំងបច្ចេកសិលាឋាន និងចំណតរថយន្ត មុខអង្គរវត្ត, ៤. វង់តូចវង់ធំ និងជុំវិញប្រាសាទបន្ទាយស្រី, ៥. ផ្លូវកូម៉ៃ, ៦.បរិវេណអភិរក្សដ្ឋានអង្គរ។

ប្រភពដដែលបញ្ជាក់ថា ទីតាំងទាំងអស់នេះ មានដើមឈើមួយចំនួនងាប់ទាំងស្រុង ត្រូវកាប់ដកហូតចេញ ហើយដើមឈើមួយចំនួនទៀត នៅរស់ តែមានមែកធំៗទេរ មកលើផ្លូវ ត្រូវកាត់លះមែកខ្លះ ដើម្បីបញ្ចៀសការបាក់ដួលរលំ នៅពេលមានខ្យល់ ឬភ្លៀងធំ៕

អាជ្ញាធរជាតិអប្សរា កាប់ដើមឈើ នៅចំណុចសំខាន់ បញ្ចៀសគ្រោះថ្នាក់ ជាយថាហេតុ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត