មហាព្រឹត្តិការណ៍​បុណ្យ​តន្ត្រី​ហ្សាស​អន្តរជាតិ អូឌី​រាជធានី​ភ្នំពេញ

មហាព្រឹត្តិការណ៍​បុណ្យ​តន្ត្រី​ហ្សាស​អន្តរជាតិ អូឌី​រាជធានី​ភ្នំពេញ

ក្នុង​រយៈ​ពេល​៤​ថ្ងៃ​ជាប់​គ្នា​ចាប់​ពី​ថ្ងៃ​ទី១៤ ដល់ ១៧​​ ខែធ្នូ ឆ្នាំ ២០១៥ នេះ​នឹង​មាន​ព្រឹត្តិការណ៍​ផ្សាយ​បន្ត​ផ្ទាល់​នូវ​ការ​ប្រគំតន្ត្រី​ហ្សាស​អន្តរជាតិ អូឌី​រាជធានី​ភ្នំពេញ។​ ​ព្រឹត្តិការណ៍​នេះ ​​មាន​ការ​អញ្ជើញ​ចូល​រួម​សម្ដែង​ពី​សំណាក់​សិល្បករ​ដ៏​ល្បីល្បាញ​ដែល​មាន​កិត្តិសព្ទ​ល្បី​រន្ទឺ​ពេញ​ទ្វីប​អឺរ៉ុប​ គឺ​លោក​ Giovani Mirabassi Trio និង Christian Brenner Trio។

 

មហាព្រឹត្តិការណ៍​បុណ្យ​តន្ត្រី​ហ្សាស​អន្តរជាតិ អូឌី​រាជធានី​ភ្នំពេញ

 

“​កម្ពុជា​គឺ​ជា​ប្រទេស​ដ៏​មហា​អស្ចារ្យ​នៃ​អច្ឆរិយ​វប្បធម៌​ដ៏​សំបូរ​បែប​ និង​គួរ​ជា​ទី​ចាប់​អារម្មណ៍​តាម​បែប​ធម្មជាតិ​នៃ​ពិភព​សិល្បៈ​ អ្វី​ដែល​ជា​ពិសេស​ទៅ​ទៀត​នោះ​គឺ​សិល្បៈ​ដូរ្យតន្ត្រី​។​​ លោក Steven Gargadennec អ្នក​រៀបចំ​កម្មវិធី​បុណ្យ​នេះ បាន​មាន​ថ្លែង​ថា​ ប្រទេស​កម្ពុជា​កំពុង​តែ​ដើរ​លើ​មាគ៌ា​នៃ​ការ​រស់​ឡើង​វិញ​នៃ​យុគ​សម័យ​សិល្បៈ​ទសវត្ស​ទី​៦០​។

 

អូឌី បាន​ចូល​រួម​ចំណែក​គាំទ្រ​គាំពារ​ជាច្រើន​ក្នុង​វិស័យ​សិល្បៈ​អស់​រយៈពេល​ជាង​ ៥០​ឆ្នាំ​កន្លង​មក​ ហើយ​បាន​ក្លាយ​ខ្លួន​ជា​តួ​អង្គ​ដ៏​សំខាន់ និង​ធំ​បំផុត​ក្នុង​ពិភព​លោក​នៃ​ពិភព​សិល្បៈ។ កម្ពុជា​មាន​ជំហរ​យ៉ាង​មុតមាំ​ឥត​ផ្លាស់​ប្តូរ​ក្នុង​ការ​ចូល​រួម​ចំណែក​ជា​សហគមន៍​ប្រទេស​ដែល​ចូល​ចិត្ត​តន្រ្តី។ ទាំង​នេះ​ជា​ប្រសាសន៍​របស់​លោក​ Antoine Jeanson នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​អូឌី​កម្ពុជា។

 

បុណ្យតន្រ្តីហ្សាសអន្តរជាតិ អូឌីរាជធានីភ្នំពេញ ២០១៥, ដំណើរដ៏អស្ចារ្យទៅរកពិភពអាថ៌កំបាំង

 

តន្រ្តី​ហ្សាស​ទទួល​ការ​ពេញ​និយម​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នៅ​ប្រទេស​កម្ពុជា។ ទស្សនិកជន​ និង​ស្ថាប័ន​សារព័ត៌មាន​កំពុង​តែ​ទទួល​ស្គាល់​ពាក់ព័ន្ធ​នឹង​ការ​កើន​ឡើង​ជា​លំដាប់​នៃ​សិល្បករ​ដែល​ត្រូវ​បាន​អញ្ជើញ​មក។ ការ​រៀបចំ​កម្មវិធី​បុណ្យ​តន្រ្តី​ហ្សាស​អន្តរជាតិ​នេះ​គឺ​ដើម្បី​រួម​ចំណែក​លើក​ស្ទួយ​កម្ពស់​ប្រទេស​ឲ្យ​ឈាន​ទៅ​រក​លំដាប់​ពិភពលោក និង​ជំរុញ​បន្ថែម​នូវ​កិត្យានុភាព​នៃ​ទីក្រុង​ភ្នំពេញ។

 

សូម​ថ្លែង​អំណរគុណ​ចំពោះ​ការ​គាំទ្រ​របស់​ក្រុមហ៊ុន អូឌី​កម្ពុជា ដូច​កាល​ដែល​យើង​បាន​ដឹង​ស្រាប់​ហើយ​ថា អូឌី​កម្ពុជា បាន​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​យ៉ាង​ជិត​ស្និទ្ធ​ទៅ​នឹង​កម្មវិធី​វប្បធម៌​ពិភពលោក។

 

- ថ្ងៃ​ទី ១៤ ខែ​ធ្នូ

ក្រុម​តន្ត្រី Christian Brenner នឹង​ចាប់ផ្ដើម​បើក​ការ​ប្រគំតន្ត្រី​ឆ្នាំ​ ២០១៥ នៅ​សាល​ប្រគំតន្ត្រី​ Audi។ ​ក្រុម​តន្ត្រី​ដែល​មាន​វិជ្ជាជីវៈ​ខ្ពស់​បំផុត និង​ជា​ព្រលឹង​សិល្បៈ​ជាប់​លំដាប់​លើ​ពិភពលោក Christian Brenner បាន​ចូល​រួម​ក្នុង​ការ​ប្រគំតន្ត្រី​ជាច្រើន​នៅ​អឺរ៉ុប​និង​បាន​ប្រគំ​ក្នុង​ពិធី​បុណ្យ​ធំៗ​ក្នុង​ប្រទេស​ជាច្រើន​ ដូចជា ប្រេស៊ីល និង​ចិន។ សិល្បៈ​បង្ហាញ​ពី​វិចិត្រកម្ម និង​ពោរពេញ​ដោយ​ពណ៌​ឆើតឆាយ​ជាមួយ​នឹង​សំឡេង​ក្នុង​មហោស្រព​ រវាង​តន្រ្តី​ហ្សាស និង​តន្រ្តី​ពិភព​លោក។ ខណៈ​ដែល​រក​ឃើញ​នៅ​ប្រទេស​ប្រេស៊ីល កាល​ពី​ឆ្នាំ​ ២០១១ Christian Brenner បាន​ជួប Cássio Moura trio។ ការ​ស្វះស្វែង​នាំ​ទៅ​រក​ការ​សហការ​ប្រកប​ដោយ​ផ្លែផ្កា​ដែល​នាំ​យក​មក​នូវ​ប្រាជ្ញា​កម្លាំង និង​ចង្វាក់​ដ៏​ល្អ​ឥត​ខ្ចោះ​ដល់​ពិភព​តន្រ្តី​របស់​គាត់​។

 

លោក MARTIN JACOBSEN មាន​ដើម​កំណើត​នៅ​ប្រទេស​ដាណឺម៉ាក​ស្នាក់​នៅ​ទីក្រុង​ប៉ារីស​ តន្ត្រីករ​ឧបករណ៍​សាក់សូហ្វូន​ធ្វើ​ដំណើរ​ទូទាំង​ទ្វីប​អឺរ៉ុប​ដ៏​ធំ​ធេង និង​ក្រៅ​ប្រទេស ដើម្បី​សម្ដែង​ជាមួយ​តន្ត្រីករ​ ហ្សាស​ល្បីៗ​ដូចជា David Sanborn, Doug Raney, Bobby Durham ឬ Mark Talor។

 

- ថ្ងៃ​ទី​ ១៥ ខែ​ធ្នូ

ក្រុម​តន្ត្រី​ដដែល​នេះ​ និង​តន្ត្រីករ​ឧបករណ៍​សាក់សូហ្វូន​មក​ពី​ដាណឺម៉ាក នឹង​សម្ដែង​នៅ​ថ្ងៃ​អង្គារ ទី​១៥  និង ថ្ងៃ​ពុធ ទី​១៦ នៅ​មុខ​ច្រក​ចូល ជាមួយ​អ្នក​ចម្រៀង Flara Faja។

 

ជា​ចុង​ក្រោយ​ ពួក​យើង​មាន​តន្ត្រីករ​ហ្សាស​ជនជាតិ​អ៊ីតាលី លោក Giovanni Mirabassi ជា​​តន្ត្រីករ​ព្យាណូ​ និង​អ្នក​និពន្ធ​តន្ត្រី​ហ្សាស​។ ដោយសារ​ការ​សិក្សា​របស់​គាត់ គាត់​បាន​ផ្លាស់​ទៅ​ទីក្រុង​ប៉ារីស​កាល​ពី​ឆ្នាំ​ ១៩៩២ ជា​កន្លែង​ដែល​តន្ត្រីករ​ព្យាណូ​ក្លាស៊ីក​ Aldo Ciccolini ទទួល​យក​គាត់ ហើយ​បង្ហាត់​បង្រៀន​គាត់។គាត់​បាន​បង្កើត​ផលិតផល​តន្ត្រី​សំខាន់ៗ​ជាមួយ​ស្ថាបត្យករ​ជាច្រើន​ (១៩៩៨), Avanti (២០០១) និង​ខ្យល់ (២០០៣)។​

 

បុណ្យ​តន្ត្រី​ហ្សាស​អន្តរជាតិ​អូឌី​ នៅ​រាជធានី​ភ្នំពេញ​ដំបូង​គេ​បង្អស់ ធ្វើ​ឡើង​នៅ​ក្នុង​សណ្ឋាគារ​ The Raffles Hotel Le Royal។ លោក Giovanni Mirabassi នឹង​ដឹកនាំ​ការ​សម្តែង​ជាមួយ​ក្រុម​តន្រ្តី​លំដាប់​ពិភព​លោក​ដូចជា TRIO of Gianluca Renzi, Italian bass and double bass player and Leo Parker , Drums master។

 

បុណ្យ​តន្រ្តី​ហ្សាស​អន្តរជាតិ អូឌី​រាជធានី​ភ្នំពេញ សូម​អរគុណ​ចំពោះ​ការ​គាំទ្រ​ និង​ការ​សហការ​របស់​បណ្ដា​អ្នក​ ឧបត្ថម្ភ​ទាំង​អស់​ ដូចជា The Raffle Hotel Le Royal, The Piana Shop, All Public Relations, AsiaLife, Castellance Champagne, Vina Maipo, ASEAN Forum and Khmer Times។

“ Which such a program, the audience can only be dazzled by such nusic beauty”, ពាក្យ​ស្លោក​លោក Steven Gargadennec។

 

ព័ត៌មាន​លម្អិត​ពី​ការ​លក់​សំបុត្រ​

 

Giovanni Mirabassi Trio សំបុត្រ​ទស្សនា​ការ​ប្រគំតន្ត្រី​ មាន​លក់​នៅ​ទីតាំង​ដូច​ខាង​ក្រោម​៖

– ការិយាល័យកណ្តាល អូឌី (ផ្ទះលេខ 15Z ផ្លូវព្រះមុន្នីវង្ស)

– សណ្ឋាគារ The Raffle Hotel Le Royal (ផ្លូវលេខ 92 រុក្ខវិថី​ដូនពេញ សង្កាត់ ​វត្តភ្នំ រាជធានី​ភ្នំពេញ)

 

តម្លៃ​សំបុត្រ​ ៥០ ដុល្លារ

 

ព័ត៌មាន​លម្អិត សូម​ទាក់ទង​

Nicolas Triquier

All Public Relations

M: +855 (0)89 823 860

E: [email protected]

 

អត្ថបទ៖ ការផ្សាយពាណិជ្ជកម្ម